ក្រោយចេញពីជួបនឹងដានហេហើយនីគីនឹងដុង
វ៉ាក៏មកក្លឹបជាមួយគ្នាក្លឹបមួយនេះជាក្លឹបល្បីខ្លាំងណាស់ក្នុងប្រទេសកូរ៉េ ដោយសារមានមនុស្សគ្រប់ជាន់ថ្នាក់សូម្បីតែដារា៉កូនមហាសេដ្ឋីក៏មកកម្ចាយអារម្មណ៍ស្មុកស្មាញនៅទីនេះដូចគ្នា។
"អេមេកា..សុំកាតសមាជិកVIPមួយសម្លឹងទៀតមក"ដុងវ៉ាដេីទៅរាក់ទាក់មេការក្នុងហាង និយាយទៅគេស្គាល់គ្នាដោយសារដុងវ៉ាជាភ្ញៀវប្រចាំ
"មានសមាជិកថ្មីមែនទេ..."មេការថេ
"សូមស្វាគមន៍.."មេការថេ មករាក់ទាក់នីគីក្នុងនាមជាអ្នកមេីលក្លឹប
"មិត្តរបស់លោកជាដារា៉មែនទេ?ឬជាកូនអភិជន"មេកាថេសួរដុងវ៉ាដោយសារនីគីសង្ហារខ្លាំងពេក
"ជាកូនប្រុស..ត្រកូលម៉ូរ៉ា នីសុីម៉ូរ៉ា នីគី" គ្រាន់តែប្រាប់ឈ្មោះហើយ មេកាថេដឹងភ្លាមថាម្នាក់នេះនៅកំពូលណានៅលំដាប់ណា
"រៀបចំតុVIPឲ្យខ្ញុំមួយផង.." ដុងវ៉ាបាននាំនីគីមកតុVIP ដែលធំមិនលាយឡំជាមួយនឹងភ្ញៀវដទៃ វាមិនមែនជាបន្ទប់បិទជិតនោះទេគ្រាន់តែវាធំដាច់ដោយឡែកនឹងមិនរញ៉ែរញ៉ៃជាមួយអ្នកផ្សេង
"យ៉ាងមិចមានចូលចិត្តអ្នកណាទេ?"អង្គុយបានមួយសន្ទុះដុងវ៉ាក៏សួរនីគីដោយសារមិនឃេីញហៅស្រីឃេីញតែអង្គុយផឹកមួយមុខគត់
"អេ...ឯងឈប់ផឹកសិនបានទេ?"ដុងវ៉ាចាប់ដៃរបស់នីគីតែអ្នកខាងនោះមិនខ្វល់នៅតែផឹកទឹកមុខក៏រាងសោកសៅ
"ដុងវ៉ា"
"យ៉ាងមិច?"
"ឯងថាទៅហេតុអីគាត់មិនស្រលាញ់យេីង?..យេីង-អឹក..យេីងអន់ណាស់មែនទេយេីងមិនដល់អាម្នាក់នោះទេហ្ហេស?"នីគីសួរទាំងស្រវឹងយំផងអីផងតាមមេីលពិតជាខូចចិត្តខ្លាំងណាស់ដែលជុងវ៉ុនមានសង្សារទុកគេត្រឹមជាប្អូន
YOU ARE READING
⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/
Horror"តើខ្ញុំ អាត្មានិយមខ្លាំងណាស់មែនទេ?គ្រាន់តែចង់បានបងអោយក្លាយជាកម្មសិទ្ធិរបស់ខ្ញុំ!"Niki "ទង្វើឯងបញ្ជាក់ច្បាស់ណាស់!"jungwon top:ni-ki btt: jungwon wonki
