ភាគទី១៤:វាល្អជាងយេីងប៉ុណ្ណាទៅ?

403 54 12
                                        

ពេលជុងវ៉ុនចេញទៅបាត់សល់តែនាយក្រាស់ទាំងពីរដែលអង្គុយទាល់មុខគ្នា។ ស៊ូប៊ីនញញឹមដោយការគួរសមយល់ដល់ម្ចាស់ក្រុមហ៊ុនខុសពីនីគីដែលញញឹមពោរពេញដោយល្បិចរាប់រយជំពូក

"ឃេីញលោកថ្ងៃនេះហេីយកាន់តែគួរឲ្យចង់រាប់អានជាងជួបគ្នាដំបូងៗ!"នីគីញញឹមពោរពេញដោយល្បិចតែការនិយាយនេះក៏មិនចេះតែនិយាយដែលគឺនាយពិតជាឃេីញថាស៊ូប៊ីនល្អក្នុងភ្នែកគ្រប់គ្នាណាស់ជាពិសេសជុងវ៉ុនរបស់គេតែម្ដង

"លោកអគ្គនាយកដាក់ខ្លួនពេកហេីយ!ប៉ុន្តែខ្ញុំគិតថាវាមិនសមនោះទេ!"ស៊ូប៊ីនញញឹមក៏មិនបានខ្លាចពីឋាន:របស់គេអីប៉ុន្មានដែរព្រោះមានអារម្មណ៍មិនចូលចិត្តក្មេងនេះតាំងពីថ្ងៃជួបដំបូងៗ

"ហឹស!កែវភ្នែកល្អ?ជាមនុស្សពូកែហ្ហេស?មេីលទៅពូកែមែនហេីយទេីបបងខ្ញុំមានចិត្តអោយលោក"ប៉ះក្មេងនេះក៏មិនចេះលាក់មិនចូលចិត្តក៏ប្រាប់ថាមិនចូលចិត្តស្រលាញ់ក៏ថាមិនស្រលាញ់មិនដែលខ្វល់ទេ

"ខ្ញុំគិតថាលោកអគ្គនាយកនិយាយខុសហេីយ!តេីមនុស្សស្រលាញ់គ្នាគេនៅហៅថាមានចិត្តឲ្យគ្នាទៀតហ្ហេស?"ស៊ូប៊ីនញញឹមយ៉ាងសប្បាយចិត្តក្នុងការឌឺដងឲ្យគេវិញហាក់បីដូចជាមិនចាញ់គ្នាសោះតែម្ដង

"អរ មែនហេីយ!ភ្លេចថាលោកនឹងបងជុងវ៉ុនស្រលាញ់គ្នា!ប៉ុន្តែស្នេហាមិនស្ថិតស្ថេរនោះទេថាមិនត្រូវថ្ងៃនេះជារបស់លោកថ្ងៃក្រោយក៏អាចជារបស់អ្នកដ៏ទៃក៏ថាបានដែរ!"នីគីនិយាយធ្វេីជានិយាយចោលប៉ុន្តែពាក្យទាំងនោះហាក់បីដូចជាការតឿនពីនាយយ៉ាងអញ្ចឹង

"ហឹស!វាគ្មានថ្ងៃនោះកេីតឡេីងនោះទេ!អរគុណចំពោះការតឿនរបស់លោក!"ស៊ូប៊ីនទាញកែវទឹកមកផឹកដេីម្បីសម្រួលអារម្មណ៍ដែលមិនល្អព្រោះតែពាក្យសម្ដីរបស់នីគីមុននេះ

"តែថា លោកនៅទីនេះរហូតមែនទេ?"នៅសុខៗស៊ូប៊ីនក៏សួរជាសំណួរទៅកាន់នីគីវិញ ព្រោះគេក៏មានរឿងចង់បញ្ជាក់ដែរ

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Dove le storie prendono vita. Scoprilo ora