ភាគទី១:វិលត្រឡប់

823 78 14
                                        

+in call

(គេមកហេីយ..ឯងទៅទទួលគេផង)លោកម៉ូរ៉ាប្រាប់ជុងវ៉ុន តាមពិតរឿងប៉ុនហ្នឹងគាត់មិនចាំបាច់ពឹងជុងវ៉ុននោះទេតែអាកូនជេីងល្អរបស់គាត់នាក់ទាមទារឲ្យជុងវ៉ុនតែម្នាក់គត់មកទទួលគេពីប្រលានយន្តហោះ។

''បាទ.."ជុងវ៉ុនដាក់ទូរស័ព្ទចុះហេីយក៏ទាញអាវក្រេហ្សេយកមកកាន់រៀបចំចេញទៅទទួលនីគីដែលចុះពីប្រលានយន្តហោះ។

+ចូលមកដល់សាច់រឿងយើងវិញ

"អ្នកនាងលេខា...រៀបចំឯកសារហេីយយកទៅផ្ទះរបស់ខ្ញុំទៅចាំយប់នេះខ្ញុំឆែកមេីល តែពេលនេះខ្ញុំរវល់ហេីយ"

"ចាស..បានប្រធានផ្នែក"ពេលឮអ្នកនាងយូរីតបហេីយជុងវ៉ុនក៏ចុចបិទនឹងដេីរទៅចាំនីគី។
កាយតូចឈរដៃកាន់អាវក្រៅ ផ្ទៀងមេីលនាឡិការជារេីយៗព្រោះគេមកយូហេីយមិនឃេីញនីគីសោះ។
មិនប៉ុន្មាននាទីក្រោយរាងខ្ពស់ស្រលះដេីរជះរាងសង្ហារពេញប្រលានជាមួយនឹងឈុតខ្មៅ វែនតា នឹងឈុតលឺខ្លួនគឺខ្មៅពេញដោយអំណាច ។

"ក្មេងថ្ងៃមុនសោះ ពេលនេះក៏ធំដឹងក្ដីហើយ មិនគួរឲ្យជឿ!"កាយតូចមេីលទៅនីគីដែលកំពុងដេីរមកទាំងនិយាយតិចៗតែម្នាក់ឯង។មេីលចុះគេធំច្រេីនណាស់។ ជុងវ៉ុននឹងនីគីបានស្គាល់នឹងជិតស្នឹតខ្លាំង ព្រោះពួកគេនៅផ្ទះជាមួយគ្នាតាំងតែពីតូចអាយុ10ឆ្នាំក៏ត្រូវលោកម៉ូរ៉ាបញ្ជូនទៅរៀនក្រៅប្រទេសបាត់និយាយទៅពួកគេខានជួបគ្នាយូហេីយមិនដឹងចិត្តម្នាក់ៗនៅដូចកាលពីក្មេងៗឬក៏អត់នោះទេ។ កាលពីក្មេងជុងវ៉ុនតាមចិត្តនីគីនឹងស្រលាញ់គេដូចជាប្អូនប្រុសខុសអីតែនីគីដែលគិតលេីជុងវ៉ុនលេីសពីបងប្រុស គេក៏ធ្លាប់និយាយដែលថា បេីគេធំជានឹងយកជុងវ៉ុនធ្វេីជាប្រពន្ធ ជុងវ៉ុនក៏មិនដែលយកពាក្យនោះមកគិតច្រេីនពេកដែលព្រោះគិតថាក្មេងនិយាយលេង។

"ស្វាគមន៍"រាងតូចនិយាយស្វាគមន៍ទៅកាន់រាងក្រាស់នាមជាប្អូនដែលកំពុងតែឈរនៅចំពោះមុខរបស់គេ។ប៉ុន្តែមិនដឹងថានរណាបងនរណាប្អូនឲប្រាកដព្រោះនាក់ជាបងមាឌតូចល្អិតដូចមនុស្សស្រីឯអ្នកជាប្អូនមាឌធំហេីយខ្ពស់ទៀត។

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Onde histórias criam vida. Descubra agora