"យេីងចង់ទៅផ្នែករបស់ប្រធាន យ៉ាង ជុងវ៉ុន!"ក្រោយអង្គុយពិនិត្យនឹងសញ្ញេអស់ជាច្រើនម៉ោងនីគីក៏រួចរាល់នឹងគិតចង់យកវាទៅឲ្យសំណព្វចិត្តដោយផ្ទាល់
"ចៅហ្វាយអាចឲ្យអ្នកនាងលេខាយកទៅបាន!"សុងដេ
"យេីងចង់ទៅរកប្រពន្ធរបស់យេីង!!"នីគីនិយាយតែប៉ុននេះសុងដេក៏លែងតមាត់តសម្ដីនឹងទៅផ្នែករបស់ជុងវ៉ុនជាមួយនាយ។ដោយតួនាទីរបស់នាយគឺចាំសម្រួលកិច្ចការនឹងការពារ ឯដានហេនាងគឺចាំស្ដាប់នឹងធ្វេីអីដែលនីគីប្រាប់
"សួរស្ដីលោកនាយក!"បុគ្គលិកនៅផ្នែករបស់ជុងវ៉ុនគ្រាន់តែឃេីញនីគីម្នាក់ៗក្រោកគោរពនឹងនិយាយសួរស្ដីគ្រប់គ្នាទាំងឆ្ងល់ហេតុអីអ្នកគ្រប់គ្រងមកកន្លែងរបស់ពួកគេដោយផ្ទាល់
នីគីមិនបានខ្វល់ជាមួយនឹងគ្រប់គ្នាតែគេកំពុងតែចាប់អារម្មណ៍ជាមួយនឹងស៊ូប៊ីនដែលទេីបតែចេញទៅមុនគេមកដល់បន្តិច
"គាត់មកធ្វេីអី?"បុគ្គលិកកេះសួរគ្នា
"ច្បាស់ជាមករកបងប្រុសហេីយ!"បុគ្គលិកម្នាក់ទៀតជួយបន្ថែម
"ជាបុគ្គលិកចេះចង់ដឹងរឿងចៅហ្វាយច្រេីនក្រៅពីការងារនឹងត្រូវដេញចេញ"ដោយចៃដន្យដានហេដេីឆ្លងកាត់តាមក្រោយបានឮក៏មកនិយាយគំរាមបុគ្គលិកទាំងនោះឲ្យស្ងាត់មាត់
"តោះធ្វេីការៗ"គ្រប់គ្នាក៏ឈប់ចង់ដឹងនឹងមកធ្វេីការរៀងខ្លួនវិញ
"សួរស្ដីលោកអគ្គនាយក"ហាន់ណានាងងេីបទទួលដោយការស្វាគមន៍
"ប្រធានផ្នែកយ៉ាង របស់នាងនៅទេ?"
"ចាសលោក!ប៉ុន្តែដល់ម៉ោងសម្រាកហេីយលោកមានអីអាចប្រាប់នឹងខ្ញុំបាន!"
"មានន័យថាយើងជួបគាត់មិនបានមែនទេ?"ហាន់ណាឮហេីយនាងរហ័សក្រវីក្បាលបដិសេធ
YOU ARE READING
⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/
Horror"តើខ្ញុំ អាត្មានិយមខ្លាំងណាស់មែនទេ?គ្រាន់តែចង់បានបងអោយក្លាយជាកម្មសិទ្ធិរបស់ខ្ញុំ!"Niki "ទង្វើឯងបញ្ជាក់ច្បាស់ណាស់!"jungwon top:ni-ki btt: jungwon wonki
