ភាគទី១៥:វីធីចងជើងជុងវ៉ុនឲ្យស្រឡាញ់ខ្លួន

340 40 14
                                        

+ព្រឹកឡើង

  នីគីដឹងខ្លួនមកក្នុងសភាពដូចដេីម នៅលេីសាឡុងផ្ទះរញ៉េរញ៉ៃមានសភាពដេីមអញ្ចឹងមានន័យថាពេញមួយយប់នេះគឺជុងវ៉ុនមិនបានមកផ្ទះនោះទេ

"នេះមិនមកផ្ទះមែនទេ?"នាយសួរខ្លួនឯងទាំងក្ដាប់ដៃមុននឹងក្រោកឈរឡេីងដេីម្បីសម្អាតខ្លួនទៅក្រុមហ៊ុន

"សុងដេ!ដានហេ!"នីគីស្រែករកព្រោះដឹងថាទាំងពីរនាក់និងមកហេីយគ្រាន់តែមិនហ៊ានមកដាស់ខ្លួន

"បាទ/ចាស"ដានហេនឹងសុងដេគ្រាន់តែឮសម្លេងស្រែករកភ្លាមក៏មក្យទាន់ចិត្តភ្លាមតែម្ដង

"សុងដេយកឈុតថ្មីឲ្យយើង!ហេីយដានហេជួយសម្អាតទីនេះផង!"នីគីប្រាប់ហេីយក៏ឡេីងទៅបន្ទប់របស់ជុងវ៉ុនដេីម្បីសម្អាតខ្លួនទៅក្រុមហ៊ុនទៅតាមរកសំព្ចិត្

"ដូរគ្នាទេ?"ដានហេងាកទៅសួរសុងដេទាំងមុខស្អុយព្រោះតែនាងមិនចង់សម្អាតតែសុងដេក្វីក្បាលហេីយដើរទៅឡានយកឈុតថ្មីមក្យចៅហ្វាយតាមបញ្ជា

១៥នាទីក្រោយនីគីចុះមកជាមួយនឹងឈុតក្រាហ្សេពណ៌ខ្មៅយ៉ាងសង្ហារមេីលទៅឥតខ្ចោះតែក្នុងចិត្តរបស់នាយវិញសឹងតែក្លាយទៅជាភ្លេីងទៅហេីយ

"ទៅក្រុមហ៊ុនមែនទេចៅហ្វាយ?"ដានហេដេីរតាមបណ្ដេីរសួរបណ្ដេីរព្រោះថានាងមេីលម៉ោងមុននេះទេីបតែម៉ោង6នោះទេវាលឿនពេកហេីយសម្រាប់ថ្ងៃនេះ

"អឹម!"នីគីក្រហឹមដើមកហេីយក៏ឡេីងឡានដែលសុងដេកំពុងតែបេីកទ្វារងចាំឡានសេរីទំនេីបបេីកចេញទៅភ្លាមៗព្រោះប្រញាប់ទៅតាមរកប្រពន្ធដែកលរត់ចោលប្ដី

មិនប៉ុន្មាននាទីឡានក៏បេីកមកដល់ក្រុមហ៊ុនគ្រាន់តែសន្តិសុខឃេីញក៏រាយការណ៍ទៅខាងលេីភ្លាមៗនាយមកពេលព្រឹលឿនដល់ថ្នាក់នេះខ្លាចថាមានបង្កកំហុសណាមួយ ម៉ោងនេះបុគ្គលិកខ្លះមិនទាន់មកក្រុមហ៊ុនផង

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Dove le storie prendono vita. Scoprilo ora