⚠️ភាគទី៦:លើសព្រំដែន⚠️

998 73 26
                                        


"អាល្អិតមកឈរអីនៅត្រង់នេះ?ឆាប់ទៅគេងទៅ"កាយតូចនិយាយធម្មតាជាមួយនឹងនីគី ខណ:ពេលនីគីដេីរមករកគេ

"ខ្ញុំមានរឿងចង់សួរបង!"នីគីដេីរទៅចាប់កាយតូចឲ្យមកនិយាយជាមួយខ្លួនក្បែបន្ទប់នឹងរាងងងឹត

"មានអីក៏និយាយមកបងងងុយគេងហេីយចង់សម្រាក!"ជុងវ៉ុនប៉ះដៃមនុស្សមាឌធំចេញ រាងតូចបានបំភ្លេចរឿងពីថ្ងៃមុនបាត់ហេីយប៉ុន្តែគេនៅតែមិនហ៊ានចង់នៅក្បែរនីគីដដែល

"ជុងវ៉ុន..បងទៅណាជាមួយអាម្នាក់នោះពេញមួយថ្ងៃ?"កាយតូចរឹតតែគេចនាយរឹតតែតាមចាប់ដេីមដៃតូចៗជាប់ទាំងសងខាងព្រមទាំងនិយាយពាក្យមិនគួរឲ្យពិរោះស្ដាប់ ដោយសារគេហៅសូប៊ីនអាៗពេញមាត់

"នីគីឯងឆ្គួតមែនទេ?ឯងនៅក្មេងប្អូនសូប៊ីនច្រេីនណាស់ហេតុអីនិយាយមិនពិរោះស្ដាប់បែបនេះ? ហេីយបងចង់ទៅណាក៏មិនពាក់ព័ន្ធនឹងឯងដែរ! មិនប៉ុន្មានទៀតក៏ដល់ថ្ងៃចូលធ្វេីការហេីយ..ឯងគួរតែទៅផ្ទះ!"ជុងវ៉ុននិយាយទាំងការមិនពេញចិត្តនឹងខឹងដាក់នាយដោយបង្ហាញតាមទឹកមុខមកច្បាស់ៗឲ្យនាយបានឃេីញ

"រឿងរបស់បងក៏ដូចជារឿងរបស់ខ្ញុំ!"

"មិនដូចយេីងគ្មានអីពាក់ព័ន្ធគ្នានោះទេ"កាយតូចនិយាយទាំងមុខស្មេីរមុននឹងដេីរចេញពីនាយក្រាស់នាយតូចបំណងចង់បេីកទ្វាចូលទៅក្នុងបន្ទប់

"ចឹងយេីងគួរតែពាក់ព័ន្ធគ្នាជាងនេះ!"ថារួចនាយក្រាស់ទៅរុញទ្វាបន្ទប់របស់រាងតូចតាមពីក្រោយហេីយរុញកាយតូចឲ្យចូលទៅខាងក្នុងបន្ទប់បិទទ្វារចាក់សោរជាប់

"ងឯចូលមកធ្វេីអី?ចេញទៅ!"ជុងវ៉ុនមានអារម្មណ៍ថាភ័យពេលឃេីញកែវភ្នែកនឹងស្នាមញញឹមដែលស្មានចិត្តមិនត្រូវរបស់នាយ

"សម្រាប់ខ្ញុំទាំងដេញទាំងរុញ តែជាមួយអាម្នាក់នោះឈរឲ្យវាអោបថេីបតាមចិត្ត!..សួរតាមត្រង់បងធ្លាប់ឡេីងគ្រែជាមួយវាទេ?"

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Where stories live. Discover now