ភាគទី១៩:សង្គ្រាមដែលរៀបនឹងផ្ទុះ

358 57 24
                                        

    នីគីអោនទៅថេីបបូរមាត់តូចៗមួយដង្ហេីមហេីយក៏រៀបចំខ្លួនដោយដេីម្បីត្រៀមចេញទៅធ្វេីការតាមការណាត់ជាមួយសុងដេ នាយជិះចូលទៅចំណតឡានក្រោមដីដេីម្បីយកឡានទៅទុកខណៈកំពុងតែចេញមកនីគីក៏ជួបជាមួយនឹងមិត្តភក្តិស្រីចាស់ដែលធ្លាប់រៀនជាមួយគ្នានៅក្រៅប្រទេស

"ហាន់ណា!"នីគីហៅឈ្មោះរបស់នាងទាំងញញឹមយ៉ាងស្រទន់

"សួរស្ដី!នីគី!"គីម ហាន់ណាដេីរបោះជំហានដូចជាម៉ូឌែលរបស់នាងចូលមកជិតនីគីនឹងអោបនាយយ៉ាងណែន

"ទៅនិយាយគ្នាសិនទៅ!"នាយញញឹមហេីយក៏បបួលនាងចូលហាងកាហ្វេជិតនោះដេីម្បីនិយាយគ្នាក្រោយនីគីមកកូរ៉េវិញស្ងាត់ៗ

"ខ្យល់អីបក់នាងមកដល់ទីនេះ!"

"ខ្យល់នឹករលឹកទេដឹង?!ខ្ញុំមកទារពាក្យសុំទោសដែលលោកមកមិនបានលា!!"ហាន់ណានិយាយទាំងទឹកមុខស្មេីរបន្លំមែន លេងសេីចខ្លះតាមចរឹករបស់នាងដែលមានមក

"សុំទោស!"

"ឃេីញទេ!"ហាន់ណាសេីចដោយកែវភ្នែករបស់នាងក៏ក្រហមដោយសេចក្ដីខកចិត្តចំពោះបុរសម្នាក់នេះ បុរសដែលអង្គុយចំពោះមុខរបស់នាង ជាបុរសដែលធ្វេីឱ្យនាងយំខូចចិត្តមិនតិចដង

"ខ្ញុំសុំទោស!"នីគីមិននិយាយតែមាត់ក៏ក្រោកចេញពីតុរបស់ខ្លួនទៅឈរក្បែរតុរបស់នាងហេីយក៏អោបលួងលោមនាងសកម្មភាពនាក់ទាំងពីរមីលទៅស្និទ្ធស្នាលមិនដឹងថាមានទំនាក់ទំនងអ្វីជាមួយគ្នាឱ្យប្រាកដដឹងត្រឹមថាស្និទ្ធស្នាលខ្លាំងណាស់ហាក់បីជាគូរសង្សារដែលកំពុងទាស់សម្ដីគ្នាចឹង

ក្រឹប..

មិនប៉ុន្មាននាទីរូបថតដែលនីគីឈរក្បែរនាងហេីយនាងអោបគេដោយមានដៃក្រាស់អង្អែលក្បាលរបស់នាងប៉ុន្មានសន្លឹកនេះល្បីផ្ទុះពេញបណ្ដាញសង្គម។ ថែមទាំងចែកចាយលឿនដូចរន្ទះ

អ្នកលេងបណ្ដាញសង្គមនាំគ្នាំវែកញែកទំនាក់ទំនងរបស់នាក់ទាំងពីរពេញបណ្ដេញសង្គម កូនប្រុសស្នងត្រកូលគ្រួសារអភិជនលំដាប់ជាមួយនឹងតារាងម៉ូដែកំពុងតែរះ កូនជប៉ុន-កាត់កូរ៉េ គីម ហាន់ណាមានពត៌មានណាត់ជួបគ្នានៅហាងកាហ្វេក្បែក្រុមហ៊ុនរបស់ខាងប្រុសដែលជា នីសុីម៉ូរ៉ា នីគី
 
អ្នកទាំងពីក្រោយនិយាយគ្នាហេីយនីគីក៏ជូនហាន់ណាឡេីងឡានដោយម្នាក់ៗមិនទាន់បានដឹងអ្វីពីពត៌មាននោះឡេីយ

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Where stories live. Discover now