ភូមិគ្រឹះ
"ទៅមេីលទៅថាអ្នកណាមក"ក្មេងស្រីមុខតូចច្រមិចដែលកំពុងតែអង្គុយអានរឿងក៏មានសម្លេងកណ្ដឹងរំខានដែលធ្វេីឲ្យមានការរំខានដល់ការអានសៀវភៅរបស់នាង
"ចាសអ្នកនាងតូច"
"អេ!-នាងច្រម៉ក់."អ៊ុននីគ្រាន់តែឮសម្លេងដឹងភ្លាមថាម្នាក់នោះជាអ្នកណា នាងក្រោកឈរទាំងភ្ញាក់ផ្អេីល
"បងប្រុស!..បងប្រុសពិតមែន!.."នាងរត់ទាំងសប្បាយចិត្តទៅអោបរាងក្រាស់ដែលជាបងប្រុសរបស់នាង តាមពិតនាងមិនដឹងទេថានីគីត្រឡប់មកវិញដោយសារលោកម៉ូរ៉ាមិនបានប្រាប់ដោយនីគីឲ្យលាក់នាងសិនទេីបតែបានមក Surprisedនៅថ្ងៃនេះ
"ហ្ហឹ្ហក..ហុឺ..នឹកបងណាស់..មកហេតុអីមិនប្រាប់ខ្ញុំ.."អ៊ុននីយំរហាមតែអោបបងប្រុសជាប់អោបឡេីងណែនដែលអាចដឹងដល់ក្ដីនឹករលឹករបស់នាងចំពោះរាងក្រាស់ជាបងប្រុស
"គឺបងមកជិតមួយអាទិត្យហេីយ..សុំទោសដែលមិនបានប្រាប់ឯងណាព្រះនាងតូច!"
"លោកប៉ាដឹងទេ?"
"ដឹងតាំងពីបងមកម្លេះ!"
"ហេតុអីប៉ាមិនប្រាប់ខ្ញុំ..ហុឺ..បងប្រុសនឹងលោកប៉ាជាមនុស្សអាក្រក់"អ៊ុននីយំកាន់តែខ្លាំងនឹងអោបបងប្រុសកាន់តែណែនដូចគ្នានាងខូចចិត្តដែលក្លាយជាអ្នកដឹងថាបងប្រុសជាទីស្រលាញ់មកក្រោយគេ
"កុំខឹងអី..បងមានរបស់ទិញមកផ្ញេីរឯងផងណា..យកឬអត់?"
"យ-យក"ដំបូងដូចជាមិនចង់ឆ្លេីយតែយូរៗទៅបេីយកគឺល្អយ៉ាងណាបងប្រុសរបស់នាងក៏មកដល់ទៅហេីយ
"តែបងជុងវ៉ុនដឹងទេ?"
"បងនៅជាមួយគាត់!"
"ចឹងមានន័យថាខ្ញុំដឹងក្រោយគេហេីយ..បងជុងវ៉ុនក៏ចឹង..ហេតុអីមិនប្រាប់ខ្ញុំផង!"នាងតូចមុខកាន់តែស្អុយ ព្រោះនាងរងចាំបងប្រុសត្រឡប់មកជាយូរហេីយហេតុអីនាងបែជាដឹងក្រោយគេ
YOU ARE READING
⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/
Horror"តើខ្ញុំ អាត្មានិយមខ្លាំងណាស់មែនទេ?គ្រាន់តែចង់បានបងអោយក្លាយជាកម្មសិទ្ធិរបស់ខ្ញុំ!"Niki "ទង្វើឯងបញ្ជាក់ច្បាស់ណាស់!"jungwon top:ni-ki btt: jungwon wonki
