«មិនខុសទេគាត់រវល់ណាស់! ប៉ុន្តែអ្នកនាងមានកិច្ចការអ្វីជាមួយគាត់ឬ?» គេសួរព្រោះឆ្ងល់នៅមិនអស់ចិត្តគិតមិនយល់ថានាងមានរឿងអ្វីជាមួយម្ដាយគេ។
«គឺជារឿងផ្ទាល់ខ្លួននិងចាំបាច់ដែលខ្ញុំចង់និយាយជាមួយគាត់!» ឃើញនាងហាក់ចង់លាក់បាំង អ្នកកំលោះក៏ត្រឹមតែងក់ក្បាល គេតបវិញ៖
«មិនអីទេខ្ញុំនឹងជួយនិយាយប្រាប់គាត់! បើអ្នកនាងអាចចួបគាត់ពេលណាខ្ញុំនឹងប្រាប់ដល់អ្នកនាង!»
ឃើញគេយល់ព្រមតាមការសុំជំនួយរបស់នាងរហ័សបែបនេះ កញ្ញាយើងញញឹមស្រស់ដាក់កំលោះសង្ហា មិនស្មានថាគេមិនដេញដោលច្រើនហើយនៅទទួលការពឹងពាក់របស់នាងទៀត។
«ដៃអ្នកនាងកើតអីហ្នឹង?» គេសួរទាំងសម្លឹងមកកដៃដែលមានស្នាមជាំនោះ។
«អឹ...គឺ...ខ្ញុំមិនប្រយ័ត្នធ្វើឱ្យបុកត្រូវនឹងជ្រុងតុនៅកន្លែងធ្វើការ!» មួយភ្លែតនាងកុហកគេដល់ទៅពីរដង លិប្សាអើយ...
មាឌមាំក្រោកពេញកម្ពស់ដើរចូលទៅក្នុងបន្ទប់សរសេររបស់គេ។ លិប្សាមើលគេដើរចេញទៅទាំងឆ្ងល់ នាងសម្លឹងគេទាំងងីងើពេលគេដើរត្រលប់មកវិញជាមួយរបស់ម្យ៉ាងក្នុងដៃ នាយស្រដីឡើង៖
«ខ្ញុំមានថ្នាំបំបាត់ស្នាមនេះ អ្នកនាងយកទុកប្រើចុះ! យ៉ាងណាជាមនុស្សស្រីគួរតែខ្លាចមានស្នាមលើខ្លួនណាស់!»
ម៉េចក៏គេល្អនឹងនាងថ្នាក់នេះ? មនុស្សអីពេលនិយាយបើមិនតិចក៏និយាយមិនសូវពីរោះស្ដាប់ដែរ តែទង្វើខុសពីសំដី។
«អរគុណហើយ!»
«រេណូ!» អ្នកដែលស្រែកនោះសម្លេងឮមុនវត្តមានទៅទៀត គេហៅតាំងពីនៅក្រៅហាងមើលទៅមិនប្រាប់ក៏អាចដឹងថាជាអ្នកណាដែរ។
ប៉ុន្តែពេលរេណូនិងលិប្សាក្រឡេកមករកអ្នកហៅក៏ប្រទះភ្នែកមនុស្សដល់ទៅបីនាក់ពីរនាក់ជាបុរសសង្ហាៗដូចគ្នាគឺយមុនានិងអក្ខរា ឯម្នាក់ទៀតជាស្រីស្អាតស្ថិតក្នុងរ៉ូបបែបលោកខាងលិច។ អ្នកទាំងបីដើរចូលមកទាំងក្រសែភ្នែកសម្លឹងមករកវត្តមានរាងស្ដើងដែលអង្គុយក្បែររេណូទាំងអស់គ្នា កំលោះយមុនានៅតែបន្តនិយាយមុនគេបែបភ្ញាក់ផ្អើល៖
KAMU SEDANG MEMBACA
Ghost writer - អ្នកនិពន្ធខ្មោច
Fiksi Penggemarពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
ភាគ៧ ដំណើរកម្សាន្ត
Mulai dari awal
