បើរម្លឹកថយក្រោយវិញលោកតាអក្ខរាគាត់បានបាត់បង់ប្រពន្ធជាទីស្រលាញ់តាំងពីគាត់អាយុជាងសាមសិបឆ្នាំមកម្ល៉េះ ដោយពេលនោះលោកយាយវតីមានកូនទីពីរ ប៉ុន្តែចំពេលមានជំងឺជាប់ខ្លួនផងក៏ត្រូវអស់ជីវិតទាំងម្ដាយទាំងកូនមិនអាចសង្គ្រោះបាននៅកំឡុងពេលសម្រាល។ ក្រោយមកទៀតឈានចូលដល់វ័យកាន់តែទ្រុឌទ្រោមលោកតាក៏ត្រលប់មករស់នៅទីនេះម្នាក់ឯងទោះកូនចៅអង្វរឱ្យទៅរស់នៅជាមួយក៏គាត់មិនព្រមដែរមូលហេតុគឺគាត់មិនចង់ចេញចោលផ្ទះនៃទឹកដីកំណើតរបស់ភរិយាជាទីស្រលាញ់របស់គាត់។ ផ្ទះនៅបាត់ដំបងនេះជារឿយៗប៉ាម៉ាក់ប្រាថ្នានិងនាងមកលេងតែពេលមានពិធីបុណ្យទៀនដូចជា ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអ៊ុំទូកតែប៉ុណ្ណោះ ហើយជាក់ស្ដែងប្រាថ្នាខានមកទីនេះដល់ទៅបីឆ្នាំ មួយឆ្នាំរវល់នឹងកិច្ចការមុខជំនួញខ្លាំងឯពីរឆ្នាំទៀតព្រោះរវល់រៀនបន្តនៅក្រៅប្រទេសដល់គាប់ជួនត្រឡប់មកស្រុកខ្មែរវិញមិនដល់មួយឆ្នាំផងលោកតាក៏លាចាកលោកនេះតែម្ដង។
ប្រាថ្នាអង្គុយចុះលើកៅអីដែលមានតម្រៀបដាក់ក្នុងបន្ទប់សៀវភៅនេះទំនងជាទុកដើម្បីងាយអង្គុយអានសៀវភៅ ដ្បិតថាពេលនេះលែងមានវត្តមានលោកតាតែបន្ទប់នៅតែស្អាតគ្មានធូលីប្រហែលម៉ែចាន់ជាអ្នកនៅថែផ្ទះនេះចូលមកសម្អាតរៀងរាល់ថ្ងៃ។ ដៃស្រឡូនលូកទាញសៀភៅមួយក្បាលដែលនៅលើតុក្បែរកៅអី នាងអង្គុយចុះ ម្រាមដៃតូចៗចាប់បើកទំព័រសៀវភៅស្រាលៗ ភ្លាមនោះនាងស្រាប់តែប្រទះភ្នែកនឹងរូបថតមួយសន្លឹក។
ក្នុងរូបមានកំលោះសង្ហាបីនាក់ឈរកៀកគ្នាយ៉ាងជិតស្និទ្ធិអ្នកខាងស្ដាំញញឹមស្រស់ដោយដោះអាវធំមកកាន់នៅនឹងដៃបង្ហាញត្រឹមអាវសដៃវែងពីក្នុងដែលមានអាវកាក់ពីក្រៅអមជាមួយបូណឺមេអំបៅពណ៌ខ្មៅ ឯខោវែងពណ៌ខ្មៅដូចគ្នាយ៉ាងសង្ហា។ រីឯកំលោះកណ្ដាលញញឹមបែបខិលដៃម្ខាងកាន់កែវទំនងជាកែវស្រានិងដៃម្ខាងទៀតដាក់ចូលហោប៉ៅខោស្លៀកឈុតគ្រ័រហ្ស៊េមិនខុសពីកំលោះស្ដាំដៃដែរតែតាមរយៈរូបនេះ ប្រាថ្នាអាចសម្គាល់បានយ៉ាងច្បាស់ថាអ្នកកណ្ដាលនេះប្រាកដជាជីតានាងកាលពីនៅកំលោះមិនខុសទេ។ ក្រឡេកមកកំលោះឆ្វេងដៃសម្បុរសជ្រះជាងគេបន្តិចរូបរាងដូចកូនកាត់ ទឹកមុខមាំសង្ហាចង្កាព្រែក ច្រមុះស្រួច អមនឹងវ៉ែនតាពាក់ជាប់ផង ប៉ុន្តែគេងាកក្រសែភ្នែកទៅទិសណាផ្សេងមិនមើលមកកាមេរ៉ាឡើយ។ ក្នុងរូបកំលោះទាំងបីនេះទំនងសុទ្ធតែលាបកាយ៉ង់ទីន(ប្រ៊ីយ៉ងទីន) ហើយព្រោះសក់វែកភ្លីឡើងរលើបសង្ហាមិនចាញ់គ្នាទេសមនឹងកម្ពស់ក៏ខ្ពស់ប្រហាក់ប្រហែលគ្នាទៀតនោះ បុរសទាំងបីពិតជានិយមន័យនៃភាពស្រស់សង្ហាយ៉ាងពិតប្រាកដ។ នាងត្រលប់រូបមកខាងក្រោយ នៅក្រោយរូបថតមានឈ្មោះនៃកំលោះទាំងបី ៖
أنت تقرأ
Ghost writer - អ្នកនិពន្ធខ្មោច
أدب الهواةពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
ភាគ២ បុរសចម្លែក
ابدأ من البداية
