ភាគទី១២

Start from the beginning
                                        

"ត្រូវការឲ្យខ្ញុំជូនទេ ម៉ូណា?"

"មិនអីទេ អរគុណច្រើន"

មកដល់មាត់ច្រកនៃផ្សារទំនើបដ៏មហិមា សំណើសុំនៃលូនែរីក្នុងគោលបំណងជួយជួយយកអាសារធ្វើជារនាំងការពារនោះត្រូវបានបដិសេធដោយមានស្នាមញញឹមគួរសមផង។

"យប់ងងឹតបែបនេះ សុវត្ថិភាពវាតិច ទើបយើងព្រួយបារម្ភ បើមានគ្នាពីរនាក់ជាមួយអាចមានអារម្មណ៍ស្រណុកបន្តិច"

"តែយើង..."

"កុំខ្លាចចិត្តនឹងយើងអី គួរតែខ្លាចពីសុវត្ថិភាពរបស់ឯងទៅ ពួកអស់នោះវាមិនរើសអើងទេ ឲ្យតែបានបៀតបៀនមនុស្ស"

"អញ្ចឹង...យើងទៅជាមួយឯងក៏បានដែរ"

លូនែរីប្រែផ្លាស់ទឹកមុខមកសប្បាយរីករាយវិញ ទើបអ្នកទាំងពីរត្រសងដើរទៅជាមួយគ្នា អមនឹងសម្លេងជជែកកាត់សម្លេងទ្រហឹងត្រចៀកទាំងសងខាងទៅមករហូត។ មកដល់ជណ្តើរយន្ត ម្រាមស្រឡូនចុចនៅលើប៊ូតុងត្រជាក់ឲ្យបើកទ្វារ ក៏ស្រាប់តែបង្ហាញរូបរាងកាយខ្ពស់ស្រឡះ គ្រងឈុតពណ៌ខ្មៅ ចងសក់កន្ទុយសេះទៅក្រោយ បង្អួតផ្ទៃមុខសម៉ដ្ឋរលោងគ្មានគ្រឿងតុបតែងលម្អប្រៀបដូចជាពណ៌គំនូរទឹកប្រេងនាសារមន្ទីរ រឹតតែនាំឲ្យក្រសែភ្នែកមួយគូស្ងៀមទ្រឹងមិនហ៊ានរង្គោះរង្គើសូម្បីងាកចេញទៅម្ខាង។

"អញ្ជើញ..."

"អរគុណហើយបង"

ម៉ូណាងក់ក្បាលផ្ងក់ៗអមនឹងស្នាមញញឹមស្រស់ជាការគួរសម ទើបឈោងខិតខ្លួនដើម្បីចុចលេខប៊ូតុងនៃជាន់ តំណាលគ្នានឹងអ្នកកំលោះដោយចៃដន្យឥតព្រាងទុក។

"អូ៎! លោកទៅមុនសិនទៅ"

"មិនអីនោះទេ"

ជេហ្វឈានជើងទៅក្រោយ លោដៃមាំជាសញ្ញាផ្តល់អទិភាពទៅអ្នកម្ខាង ទើបនាងក្រមុំងក់ក្បាលជាការអរគុណ។ នៅក្នុងទីធ្លាប្រអប់ជណ្តើរយន្តក្រោមចង្វាក់ដ៏សែនស្ងប់ស្ងាត់ ក្រសែភ្នែកមនុស្សពីរនាក់លបលួចមើលគ្នាទៅមក ហាក់ចង់ព្យាយាមបង្កើតពាក្យនិយាយជជែកជាមួយគ្នាពេញខួរក្បាលរៀងខ្លួន ធ្វើយ៉ាងណាឲ្យសក្តិសមទៅនឹងស្ថានភាពនាពេលនេះ។

ម្ចាស់ក្សត្រីគំនូសចត្រង្គWhere stories live. Discover now