ភាគទី១៨

3 1 0
                                        

ត្រៀមៗ! 1!2!3! action!"

"សួស្តីអ្នកទាំងអស់គ្នា! នាងខ្ញុំហ្សាណា ពេលនេះពួកយើងត្រឡប់មកវិញជាថ្មីម្តងទៀត ហើយថ្ងៃនេះពួកយើងក៏មានវត្តមានភ្ញៀវកិត្តិយសពិសេស ដែលនាំតែអារម្មណ៍សប្បាយរីករាយ សួស្តីអ្នកនាងអេលេន សួស្តីលោកជេហ្វ"

"សួស្តីៗ!"

"មានអារម្មណ៍យ៉ាងណាដែរ ដែលបានចូលរួមកម្មវិធីថ្ងៃនេះ?"

"ពិតជាមានអារម្មណ៍រីករាយមែនទែនក្នុងការចូលរួមជាភ្ញៀវកិត្តិយសណាស់ ហើយ...ខ្ញុំក៏មានអារម្មណ៍រាងភ័យៗដែរ" អេលេនសើចតិចៗបន្លប់មិនអនុញ្ញាតឲ្យអារម្មណ៍មិនស្រណុកបង្ហាញឡើងមក។

"ហិៗ! អរគុណៗ ចុះលោក យ៉ាងណាដែរ?"

"មានអារម្មណ៍ថាសប្បាយរីករាយដែលមានកិត្តិយសមកចូលរួមកម្មវិធី ហើយរីករាយដែលបានជួបអ្នកនាង"

ស្នាមញញឹមមកកាន់ស្រីក្រមុំ ពុំបានឲ្យអេលេនលបមើលតាមកន្ទុយភ្នែកមុតស្រួចឲ្យគិតរឿងវិជ្ជមានសូម្បីតែបន្តិច ប៉ុន្តែដើម្បីផលប្រយោជន៍ទាំងអស់គ្នា នាងជ្រើសរើសមិននិយាយ ហើយបន្តធ្វើការងារជាធម្មតា ចំណែកឯដំណើរការនៃកម្មវិធីក៏ប្រព្រឹត្តទៅយ៉ាងរលូនទៅតាមការគ្រោងទុក មានតែភាពសប្បាយរីករាយប្រកបដោយការកក់ក្តៅតែប៉ុណ្ណោះ។

===
"និយាយគ្នាប៉ុណ្ណឹងសិនបានហើយ ខ្ញុំមានការងាររវល់បន្តិច"

ស្រដីចប់ ម្រាមស្រឡូនចុចបិទនៅលើអេក្រង់ទូរសព្ទ សឹមបោះជំហានញាប់រន្ថាន់ឆ្ពោះទៅកាន់មាឌខ្ពស់ស្រឡះឈរងើយមើលអគារម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។

"ជេហ្វ! យើងត្រូវការនិយាយគ្នាជាមុនសិន"

ម្ចាស់កាយសង្ហារងាកមកប្រឈមមុខដាក់នាងក្រមុំ អមជាមួយទឹកមុខស្មើធេងដូចបន្ទាត់ ហាក់មិនមានអារម្មណ៍ចង់ពាក់ព័ន្ធជាមួយមិត្តខ្លួនបន្តទៅទៀត សូម្បីតែមួយពាក្យ។

"យើងមិននឹកស្មានថាមានថ្ងៃនេះទាល់តែសោះ ឯងបែរជាមិនស្តីរកយើងសូម្បីតែមួយម៉ាត់ ហើយចាត់ទុកយើងជាមនុស្សអន់ជាងអ្នកដទៃ យើងខកចិត្តមកកាន់ឯងណាស់"

ម្ចាស់ក្សត្រីគំនូសចត្រង្គWhere stories live. Discover now