ភាគទី១០

Start from the beginning
                                        

" ចាសបង! មកតាមខ្ញុំមក ចាំខ្ញុំជួយរើសឲ្យបងស្អាតជាងគេបំផុត"

ម្ចាស់កាយតូចច្រឡឹងណែនាំតំបន់បាច់ផ្កាឈូករ័ត្នតាមការរចនានិងចំនួនទងនីមួយៗយ៉ាងលម្អិតទៅកាន់អ្នកម្ខាង ក្នុងគោលបំណងឲ្យនាងធ្វើការសម្រេចចិត្តបានច្បាស់លាស់ក្នុងការជ្រើសរើសធ្វើជាម្ចាស់ ថ្វីត្បិតថាសម្រស់ផ្កាទាំងអស់នោះមានភាពលេចធ្លោរៀងខ្លួនក៏ដោយ។

"បងចង់បានបាច់មួយនេះ" ម្រាមស្រឡូនចង្អុលទៅកាន់បាច់ផ្កាឈូករ័ត្នចំនួនបីដើម លម្អជាមួយផ្កាដេស៊ីតូចៗរុំជាមួយប្លាស្ទិក ទើបម៉ូណាចាប់ផ្តើមគិតបន្តិច។

"ខ្ញុំគិតថាវាស្អាត ប៉ុន្តែវាដូចជាសាមញ្ញពេកសម្រាប់ធ្វើជាអំណោយ ខ្ញុំគិតថាបងពួកប្រភេទនេះតែម្តងទៅ ហើយតម្លៃខុសគ្នាបន្តិចបន្តួចទៅតាមហ្នឹង"

ប្រអប់ដៃស្រឡូនចាប់បាច់ផ្កាឈូករ័ត្នចំនួនបីដើម ចម្រុះជាមួយផ្កាតំណក់ទឹកភ្លៀងនិងផ្កាកូលាបពណ៌ស្វាយស្រាល រុំព័ទ្ធប្លាស្ទិកថ្លាជាមួយខ្សែអំបោះផ្តៅ ហុចបង្ហាញ ទាក់ទាញចំណាប់អារម្មណ៍នាងក្រមុំចាប់ផ្តើមពិនិត្យផ្អៀងផ្អងភ្លាម។

"បែបនេះក៏ស្អាតម្យ៉ាងដែរ"

"ចាសបង! ធានាថាបងនឹងពេញចិត្ត ម្យ៉ាងទៀតម៉ូដបែបនេះលក់ដាច់ជាងគេប្រចាំហាងនេះទៀតផង ធានាថាជាអំណោយល្អជាងគេបំផុត" បបូរមាត់ក្រម៉បអធិប្បាយយ៉ាងក្បោះក្បាយទៅលើគុណសម្បត្តិនៃបាច់ផ្កាកំពុងស្ថិតក្នុងដៃ។

"អូខេ! បងយកតាមឯងក៏បានដែរ"

"អញ្ចឹងបងជួយពិនិត្យមានកន្លែងណាចង់ប្តូរ បងអាចប្រាប់ខ្ញុំបាន ចាំខ្ញុំជួយផ្លាស់ប្តូរឲ្យ"

យូអ៉ីទទួលយកវាពីនាង លើកបាច់ផ្កាសម្លឹងមើលចំណុចនីមួយៗយ៉ាងលម្អិតមិនឲ្យមានចន្លោះ ទើបសម្រេចចិត្តប្រគល់ជូននាងត្រឡប់ទៅវិញ។

"បងគិតថាមិនអីទេ ឯងយកទៅគិតលុយឲ្យបងចុះ"

ម៉ូណាកាន់បាច់ផ្កា បោះជំហានសំដៅទៅកាន់កន្លែងគិតលុយ ស្របពេលដែលនាងតូចឈរទល់មុខនៅផ្នែកខាងក្រៅរង់ចាំ។

ម្ចាស់ក្សត្រីគំនូសចត្រង្គWhere stories live. Discover now