"ចឹងលោក..ចាំបន្តិច!"ហាន់ណាប្រាប់ហេីយនាងក៏ចុចទូរស័ព្ទទៅជុងវ៉ុនតែចម្លេីយច្បាស់ណាស់ថាមិនឲ្យគេចូល
"គឺ...គឺ..គាត់ថាលោកចូលមិនបានទេ!"នាងប្រាប់ទាំងខ្លាចចិត្ត តែគិតឬថាហាមនីគីជាប់?មិន
ឲ្យចូលក៏ចូលដែរ(ក្បាលរឹងដូចដែក!ហើយហាមមិចកើត!)
"លោកអគ្គនាយក!"នាងគិតចង់មកហាមតែត្រូវសុងដេមកឃាំងជាប់មិនឲ្យនាងទៅហាម មុននឹងដេីរចូលទៅតាមក្រោយជាមួយដានហេ
"ប្រធានផ្នែកយ៉ាង ខ្ញុំសុំទោស!"ហាន់ណានាងនិយាយទាំងអោនមុខចុះព្រោះខ្លួនហាមនីគីមិនបាន
"មិនមែនជាកំហុសរបស់នាងទេ...វាជាកំហុសរបស់អគ្គនាយកគ្មានវិជ្ជាជីវទៅវិញទេ!"ជុងវ៉ុនស្ដីទាំងខឹងនឹងសម្លឹងមុខនីគីចំៗដោយមិនខ្លាចនាយសូម្បីបន្តិច។ ឯដានហេនឹងហាន់ណាឮហេីយម្នាក់ៗបេីកភ្នែកធំៗទាំងភ្ញាក់ផ្អេីលព្រោះឮជុងវ៉ុនដៀលស្ដីនីគីពេញៗត្រចៀក
ហាន់ណានាងអោនលាទៅវិញយ៉ាងលឿនឯដានហេនឹងសុងដេក៏ទៅឈរនៅម្ខាងដោយស្ងៀមស្ងាត់
"ជាប្រធានផ្នែកទាំងមូលសូម្បីតែពាក្យបដិសេធក៏បងមិនចេះនិយាយ គួរតែដកចេញពីមុខដំណែងល្អទេ!"នីគីដេីរទៅជិតនាយតូចប្រេីកម្លាំងដៃខ្លាំងៗច្របាច់ដេីមដៃតូចៗរបស់ជុងវ៉ុនទាញគេឲ្យមកជិតប្រឈមមុខជាមួយខ្លួន។នាយពិតជាស្រលាញ់ណាស់មនុស្សណាសម្ដីខ្លាំងបែបនេះ
"តាមចិត្តរបស់ឯង!..ទោះឯងមិនដកក៏យេីងនឹងឈប់ដោយខ្លួនឯង!..អាយ!"ខ្លួនរបស់ជុងវ៉ុនត្រូវទាញឲ្យកៀកជាប់នឹងកាយមាំរបស់នីគីដោយអោបយ៉ាងណែនលេីសដេីមចំពោះមុខដានហេនឹងសុងដេតែម្ដង
"លែង!..អឹម!"បបូរមាត់តូចស្ដេីងត្រូវបានចាប់ក្រញិចថេីបខ្លាំងៗដោយបបូរមាត់របស់នាយក្រាស់ ជុងវ៉ុនវ៉ៃផងរេីផងតែនៅតែនាយចាប់ក្រញិចថេីបខ្លាំងៗលេីសដេីម
YOU ARE READING
⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/
Horror"តើខ្ញុំ អាត្មានិយមខ្លាំងណាស់មែនទេ?គ្រាន់តែចង់បានបងអោយក្លាយជាកម្មសិទ្ធិរបស់ខ្ញុំ!"Niki "ទង្វើឯងបញ្ជាក់ច្បាស់ណាស់!"jungwon top:ni-ki btt: jungwon wonki
⚠️ភាគទី៩:យើងស្អប់ឯង!!!⚠️
Start from the beginning
