ក្រុមហ៊ុន គីម
ខាលវីន កំពុងអង្គុយនៅកៅអីធ្វើការក្នុងបន្ទប់ការិយាល័យរបស់គេដោយភាពតានតឹង។
« លោកប្រធាន ពេលនេះអ្នកភាគហ៊ុនកំពុងពិភាក្សាគ្នាពីព័ត៌មានរឿងអាស្រូវរបស់អ្នកប្រុស ហើយពួកគេចង់ដឹងថាកន្លងមកលោកប្រធានបោកប្រាស់ពួកគេពិតមែនទេ? »
« តើ ឆេរ៍រីនិងស៊ូមី ខុសគ្នាត្រង់ណាទៅ? ពួកនាងសុទ្ធតែជាកូនស្រីរបស់គ្រួសារ លី ដូចគ្នាទេ » ខាលវីន សួរទៅលេខាទាំងមិនយល់ពីមនុស្សដែលកំពុងតែប្រឆាំងនឹងគេ។
« លោកប្រធានដឹងហើយថាអ្នកនាង ស៊ូមី ជាអ្នកស្នងមរតករបស់គ្រួសារ នាងរៀនជំនាញគ្រប់គ្រងពីលោកប៉ារបស់នាងមក ហើយចំណែកអ្នកនាង ឆេរ៍រី នាងបានចាកចេញពីផ្ទះតាំងពីអាយុ១៥ឆ្នាំដើម្បីបន្តក្តីស្រម៉ៃជាតារាម៉ូដែលនិងអ្នកច្នៃម៉ូដ នាងគ្មានជំនាញគ្រប់គ្រងមុខជំនួញគ្រួសាររបស់នាងទេ ដូច្នេះទើបបានជាមនុស្សភាគច្រើនគាំទ្រឲ្យលោកប្រធានរៀបការជាមួយអ្នកនាង ស៊ូមី ម្យ៉ាងទៀតពួកគេភ័យខ្លាចថាបើលោកប្រធានមិនរៀបការជាមួយអ្នកនាង ស៊ូមី ទេ នៅថ្ងៃណាមួយដែលអ្នកនាង ស៊ូមី រៀបការជាមួយអ្នកផ្សេងដែលជាគូប្រជែងរបស់យើង នាងអាចនឹងដកការសហការណ៍ពីក្រុមហ៊ុនរបស់យើងទៅ ហើយធ្វើឲ្យក្រុមហ៊ុនរបស់យើងជួបបញ្ហាធ្ងន់ធ្ងរម្តងទៀត » ហារ៉ូ បកស្រាយយ៉ាងលម្អិតទោះដឹងថាចៅហ្វាយរបស់គេបានដឹងរឿងនេះច្បាស់ហើយក៏ដោយ។
« នៅពេលដែល ស៊ូមី ជួបគ្រោះថ្នាក់ចរាចរណ៍ ចំពេលដែលក្រុមហ៊ុនទាំងពីរកំពុងជួបបញ្ហា ទើបអ្នកស្រីម៉ូរ៉ា សម្រេចចិត្តលាក់បាំងព័ត៌មានព្រោះមិនចង់ឲ្យក្រុមហ៊ុនរបស់យើងនិងសហគ្រាសលីមានបញ្ហា ដោយប្រាប់គ្រប់គ្នានៅសហគ្រាស លី ថាកូនស្រីរបស់នាងនឹងចំណាយពេលមួយឆ្នាំក្រោយអាពាហ៍ពិពាហ៍ដើម្បីបង្កើតកូន តែពេលនេះរឿងរ៉ាវទៅជាបែបនេះ បើយើងបកស្រាយប្រាប់អ្នកភាគហ៊ុនថាខ្ញុំរៀបការជាមួយ ឆេរ៍រី នោះយើងក៏ត្រូវប្រាប់រឿងដែល ស៊ូមី ជួបគ្រោះថ្នាក់ដែរ ហើយរឿងនឹងកាន់តែធ្ងន់ធ្ងរឡើង ដល់ពេលនោះថាមិនត្រូវយើងនឹងបាត់បង់ទាំងក្រុមហ៊ុននេះនិងសហគ្រាសលីឲ្យធ្លាក់ទៅលើដៃអ្នកផ្សេងដែលរងចាំឱកាសនេះជាយូ » ខាលវីន លើកដៃញីថ្ងាសដោយតានតឹង ព្រោះរឿងនេះពាក់ព័ន្ធដល់គ្រួសារទាំងសងខាង ហើយពិតជាស្មុគស្មាញ។
« អញ្ជឹងចៅហ្វាយគិតធ្វើយ៉ាងណាបន្ត? » ហារ៉ូ សួរដោយបារម្ភ។
« បើ ស៊ូមី ភ្ញាក់ដឹងខ្លួនមកវិញ គ្រប់យ៉ាងច្បាស់ជាងាយស្រួលជាងនេះ » ខាលវីន ដកដង្ហើមធំចេញមកហើយកំពុងតែព្យាយាមរកវិធីដោះស្រាយបញ្ហាដែលកំពុងកើតឡើង។
« ហារ៉ូ ឯងទៅស៊ើបមើលថាអ្នកណាជាអ្នកបញ្ចេញព័ត៌មានមួយនេះទៅ ត្រូវតែប្រមូលភស្តុតាងទាំងអស់មកហើយត្រូវតែធ្វើឲ្យមនុស្សម្នាក់នោះរើខ្លួនមិនរួច » ខាលវីន បញ្ជាទៅកាន់ ហារ៉ូ យ៉ាងមុឺងម៉ាត់ ដូចជាស្មានដឹងខ្លះហើយថាជាអ្នកណា គ្រាន់តែគេគ្មានភស្តុតាងចាប់មនុស្សម្នាក់នោះប៉ុណ្ណោះ។
« បាទ ហើយចុះរឿងអ្នកភាគហ៊ុនវិញ? » ហារ៉ូ សួរដោយបារម្ភ។
« ខ្ញុំនឹងដោះស្រាយជាមួយពួកគេដោយខ្លួនឯង ឯងកុំបារម្ភអី ទៅធ្វើកិច្ចការរបស់ឯងចុះ »
« បាទ » ហារ៉ូ ឆ្លើយតបហើយក៏ប្រញាប់ដើរចេញទៅ។
ក្រោយពី ហារ៉ូ ចេញទៅបាត់ ខាលវីន ក៏លើកទូរស័ព្ទមកទាក់ទងទៅអ្នកស្រី ម៉ូរ៉ា ភ្លាម ដើម្បីជួយគ្នាដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅពេលនេះ។ គេត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យគេនិងអ្នកស្រី ម៉ូរ៉ា ទទួលបានការទុកចិត្តពីអ្នកភាគហ៊ុនមកវិញ ។
BINABASA MO ANG
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
ភាគ៣៨
Magsimula sa umpisa
