"បងសុំទោសណា"មនុស្សមាឌធំជាបងទាញនាងតូចមកអោបអង្អែលក្បាលរបស់នាងថ្នមៗជាការលួងលោម
"យប់នេះចង់ទៅគេងផ្ទះបងជុងវ៉ុនជាមួយបងទេ?"
"ចង់...តែ"ដំបូងស្រែកឡេីងរំពោងតែនឹកដល់សម្ដីរបស់លោកម៉ូរ៉ានាងតូចក៏ប្ដូរទឹកមុខភ្លាម
"យ៉ាងមិច?"
"លោកប៉ាប្រាប់ថាមិនឲ្យអ៊ុននីទៅរំខានបងជុងវ៉ុនពេកនោះទេ..ណាមួយប៉ុន្មានអាទិត្យមុនអ៊ុននីទេីបតែគេងផ្ទះបងប្រុសម្ដងហេីយ!"នាងតូចនិយាយទាំងទម្លាក់ទឹកមុខព្រោះនាងក៏ស្រលាញ់ជុងវ៉ុនមិនចាញ់នីគីដែរតែន័យស្រលាញ់របស់នាងមិនដូចជានាយក្រាស់ទេ
"មិនអីទេចាំបងនិយាយជាមួយលោកប៉ាឲ្យ"ឮបងប្រុសនិយាយបែបនេះនាងតូចញញឹមឲ្យខ្ជិបព្រោះតាំងពីជុងវ៉ុនចេញទៅនាងមិនសូវបានជួបជុងវ៉ុនទេ ជុងវ៉ុនមកលេងនាងតែម្ដងម្កាលដោយសារនាងក៏រវល់រៀនជុងវ៉ុនក៏រវល់នៅក្រុមហ៊ុនប៉ារបស់នាង
"ចឹងអ៊ុននីទៅយកឈុតសិន "នាងតូចរត់យ៉ាងលឿនទៅរកឈុតដេីម្បីទៅគេងផ្ទះជុងវ៉ុន
__________________
ក្រោយមកពីដេីរលេងជាមួយគ្នាយ៉ាងផ្អែមល្ហែមរួចមកសូប៊ីនក៏នាំកាយតូចមកញាំអាហារពេលល្ងាចនៅសណ្ឋាគារលំដាប់ជាមួយគ្នាតែម្ដងមុននឹងនាំជុងវ៉ុនត្រឡប់ទៅផ្ទះវិញ
គូរស្នេហ៍ទាំងពីរដេីរបណ្ដេីរគ្នាយ៉ាងស្នឹតស្នាលអ្នកណាឃេីញក៏ច្រណែន ជុងវ៉ុនទទួលបានការមេីលថែរនឹងថ្នាក់ថ្នមយ៉ាងល្អពីសូប៊ីនដែលជាគូរសង្សារ
"សូមស្វាគមន៍!"
"សូប៊ីន!--ប-បង!"កាយតូចចូលមកដល់ក្នុងបន្ទប់ឯងជនរបស់ពួកគេ កាយតូចភ្ញាក់ផ្អេីលជាខ្លាំងពេលដែលបានឃេីញអាហារដែលនៅពេញតុអ្វីដែលកាន់តែធ្វេីឲ្យគេភ្ញាក់ផ្អេីលនោះគឺការរៀបចំក្នុងបន្ទប់មួយនោះវា Romantic ខ្លាំងណាស់
YOU ARE READING
⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/
Horror"តើខ្ញុំ អាត្មានិយមខ្លាំងណាស់មែនទេ?គ្រាន់តែចង់បានបងអោយក្លាយជាកម្មសិទ្ធិរបស់ខ្ញុំ!"Niki "ទង្វើឯងបញ្ជាក់ច្បាស់ណាស់!"jungwon top:ni-ki btt: jungwon wonki
ភាគទី៥:បងមិនចង់ទៅវិញទេ..សុំគេងផងបានទេ?
Start from the beginning
