EPISODE 9: បើមាននិស្ស័យ

Start from the beginning
                                        

Yunho : ហេតុអីក៏ជើងខ្ញុំមានជាប់ច្រវាក់?
អ្នកណាជាអ្នកដាក់ ? អត់ទេ ជួយផងមានអ្នកណានៅខាងក្រៅទេជួយខ្ញុំផង!!!

_yunho ពេលងាកទៅឃើញជើងខ្លួនជាប់ច្រវាក់ ។ហើយច្រវាក់នោះផ្សារភ្ជាប់ជាមួយដុំដែកមួយធំល្មមប៉ុន្ដែទម្ងន់វាគឺមិនល្មមទេ (ដុំនឹងរាងមូលវាដូចដុំដែកអ្នកលេងកីឡាស្គាល់ហើយដុំដែកហ្នឹង គ្រាន់តែអានេះវាធំជាងនិងធ្ងន់ជាង ) ដែលវាស្ថិតនៅក្រោមគ្រែ។yunho ឃើញបែបនេះគេកាន់តែភ័យឡើងៗ សំណួរជាច្រើនរត់ចូលក្នុងខួរក្បាលគេ ដោយភ័យខ្លាចពេកគេក៏ស្រែកឡើងដើម្បីសុំជំនួយដោយគិតថានៅខាងក្រៅអាចនឹងមានមនុស្ស។

Yunho : ជួយខ្ញុំផង អ្នកណាក៏បានដែរជួយខ្ញុំផង!!! ហិកៗខ្ញុំខ្លាចខ្លាំងណាស់!

_នាយតូចស្រែកសុំជំនួយពីអ្នកខាងក្រៅតែស្រែកកាន់តែយូរកាន់តែស្ងាត់ និងមានតែធ្វើអោយគេខ្លួនឯងហត់និងអស់កម្លាំងទៅវិញ មានសង្ឃឹមទៅជាគ្មានសង្ឃឹមទើបគេប្ដូរពីស្រែកមកជាការបន្រ្ទេតខ្លួនក្បែរគ្រែយំខ្សឹបខ្សួលទៅវិញ ។

+ ក្រាក 🚪

_សម្លេងទ្វារបានរបើកឡើងបង្ហាញអោយឃើញបុរសម្នាក់ដើរចូលមកព្រមជាមួយថាសអាហារមកជាមួយ។រាងតូចដែលគ្មានសង្ឃឹមមុននេះក៏ប្រែមកជាមានសង្ឃឹមវិញ ក្រោយឃើញនាយដើរចូលមកបែបនេះ និងប្រឹងស្ទុះងើបរំកិលខ្លួនទៅជិតនាយ។

Yunho : លោក!តើលោកអាចនាំខ្ញុំចេញពីទីនេះបានទេ ? ខ្ញុំចង់ចេញពីទីនេះ !
Wen : មិនអាចទេ បើខ្ញុំអោយឯងចេញទៅខ្ញុំប្រាកដជាស្លាប់់
Yunho : ហេតុអីទៅ? ហេតុអីគ្រាន់តែដោះលែងខ្ញុំលោកត្រូវស្លាប់?
Wen : ព្រោះខ្ញុំធ្វើវាឡើងដោយស្ថិតនៅក្រោមការបញ្ជារបស់គេ ខ្ញុំមិនអាចចេះតែដោះលែងឯងផ្ដេសផ្ដាសបានឡើយ ។ ហើយនេះ ចៅហ្វាយអោយខ្ញុំយកបាយមកអោយឯង ។

_ នាយក្រាស់គ្រាន់តែដាក់បាយនៅនឹងមុខរាងតូចរួចក៏ងើបដើរចេញទៅ ។នាយដើរទៅដល់បម្រុងនឹងបើកទ្វាទៅហើយក៏ស្រាប់តែលឺសម្លេងរាងតូចស្រែកឡើងមក ។

Yunho : ចៅហ្វាយលោកជាអ្នកណា?

_wen គេក៏បែរមុខចេញពីទ្វារងាកសម្លឹងទៅមុខតូចៗដ៏គួរអោយចង់ថ្នាក់ថ្នមនោះមួយសន្ទុះ មុននឹងស្រដីឡើង។

Wen : ឯងគង់តែដឹងទេ

_និយាយរួចគេក៏បើកទ្វារដើរចេញទៅនិងមិនភ្លេចបិទទ្វាចាក់សោអោយបានត្រឹមត្រូវ។

+ស្ថានីយ៍រថភ្លើង🚆

Mingi : ធ្វើដំណើរដោយសុវត្ថិភាព
Wooyoung : អរគុណលោកហើយ mingi សម្រាប់ការមើលថែរនិងផ្ដល់អារហារកន្លែងស្នាក់នៅ ខ្ញុំពិតជាមិនភ្លេចគុណលោកនោះទេ ។បើសិនមាននិស្ស័យពួកយើងពិតជាបានជួបគ្នាម្ដងទៀត។
Mingi : សម្រាប់ឯងខ្ញុំពេញចិត្តនិងធ្វើ

_ពួកគេទាំងពីរនិយាយលាគ្នារួច wooyoung ក៏ដើរចូលទូរថភ្លើងនិងលើកដៃ ក្រវីជាការលាគ្នាទៅកាន់mingi ។ ក្រោយរថភ្លើងចេញទៅផុត នាយក៏ស្រដីឡើង ។

Mingi : និស្ស័យហ៎េស? ខ្ញុំមិនចាំនិស្ស័យទេ តែខ្ញុំនិងបង្កើតនិស្ស័យដោយខ្លួនឯង

_និយាយចប់នាយក៏បញ្ចេញនូវស្នាមញញឹមឡើងមកគួរអោយខ្លាច

Men : ចៅហ្វាយ អ្ហាៗ

_នាយជាកូនចៅរត់មកដល់ចៅហ្វាយភ្លាមក៏ស្រែកឡើងទាំងដកខ្យល់សឹងមិនដល់គ្នា ។

Mingi : យ៉ាងម៉េចហើយ រឿងយើងអោយឯងទៅស៊ើបនោះ
Men : គឺ...គឺរកមិនឃើញទិន្នន័យពីគេទេ !!!
Mingi : ថាម៉េច?!?!








Admin ផុសមុនថ្ងៃដោយសារថ្ងៃអាទិត្យadmin អាចហ្នឹងមិនបានផុសព្រោះជាប់រវល់ការ បងជីដូនមួយថ្ងៃសៅរ៍ហើយថ្ងៃអាទិត្យគឺការពូ adminមួយតង់ទៀត ចឹងហើយបើចាំថ្ងៃអាទិត្យម៉ងអាចនិងមិនបានផុសចឹងក៏ផុសអោយហើយទៅ 😁

Thank you guys FOR READING AND SUPPORTING ❤️luv u guys so much
😗



Author : Ane ❤️🤟

ស្រឡាញ់ខ្ញុំទេ?Where stories live. Discover now