ភាគបញ្ចប់

Começar do início
                                        

ពេលវេលាគឺពេលវេលាមិនបានរង់ចាំអ្នកណាឡើយទីបំផុត Felix បានបង្កើតកូនប្រុសភ្លោះដ៏គួរឲ្យស្រឡាញ់ ផ្តល់ភាពរីករាយ និងភាពកក់ក្ដៅពិតប្រាកដដល់គ្រួសារមួយនេះ។

4ឆ្នាំក្រោយមក :

« ហិកហិក ~ ប៉ាតូចបង yong-bi យកយន្តហោះកូន ហិហិ »

Yong-je ដែលជាប្អូនរត់មកតោងជើងប៉ាតូចដែលកំពុងធ្វើម្ហូបក្នុងផ្ទះបាយ ហើយមានទឹកភ្នែកដាបថ្ពាល់គួរឲ្យអាណិត មុខគេគឺដូច Hyunjin ណាស់ ។

« អ៎ូ កុំយំអីៗកូនសុំបងវិញឲ្យស្រួលទៅ » នាយទុកបន្លែចោលងាកមកលើកពរកូនពៅសំណព្វចិត្តលួងលោមសិន

« បងមិនឲ្យទេកូនសុំហើយ ហឹក~ »Yong-je

Felix ឮហើយក៏ដើរចេញមករកកូនប្រុសក្បាលខូចម្នាក់ទៀតដែលឱបយន្តហោះប្អូនជាប់។

« Yongbi ហេតុអីយករបស់ប្អូនហា៎កូន? »felix
« កូនចង់លេង » yongbi
« យន្តហោះមានម្នាក់មួយមែនទេ បើរបស់កូនមិនលេងទេប៉ាតូចយកវាឲ្យប្អូនវិញ »

« មិនឲ្យទេនោះរបស់កូន »
« អញ្ចឹងឲ្យរបស់មកប្អូនវិញ ប៉ាមិនបានប្រដៅឲ្យដណ្តើមគ្នាបែបនេះទេ បើចែកគ្នាលេងមិនបានអញ្ចឹងកុំប៉ះពាល់របស់គ្នា »

Yongbi ត្រូវប៉ាតូចស្តីឲ្យហើយក៏ឱនមុខចុះហើយដើរមកហុចយន្តហោះឲ្យប្អូនវិញ។

« yongbi ស្រឡាញ់ប្អូនទេ? » Felix
« ស្រឡាញ់ »yongbi
« yong-je ស្រឡាញ់បងទេ? » Felix
« ស្រឡាញ់ » yong-je
« បើអញ្ចឹងត្រូវធ្វើមិច? »

កូនទាំងពីរក៏បែរមុខរកគ្នាហើយក៏ឱបគ្នាតែម្តងទឹកមុខមិនសប្បាយចិត្តមិញនេះក៏ប្រែជារីករាយវិញ។

ជុប~ ជុប~ នៅមានថើបថ្ពាល់គ្នាទៀត ធ្វើឲ្យអ្នកជាបា៉តូចនេះញញឹមតាម។

« កូនក៏ស្រឡាញ់ប៉ាតូចធំៗ ជុបៗៗៗ »yongbi//yong-je

កូនទាំងពីរនិយាយព្រមគ្នាហើយបបូរមាត់តូចៗក្រហមព្រឿងក៏សំដៅមករកថ្ពាល់សងខាងរបស់ Felix ហើយថើបញក់ញីពេញមុខគ្មានចន្លោះ។

« ហា៎ៗ ប៉ាតូចស្រឡាញ់កូនដូចគ្នា »

គេឱបកូនទាំងពីរវិញដោយក្តីសុខ។

« អីយ៉ានេះថើបប៉ាតូចចោលប៉ាមែនទេ ប៉ាប្រាប់ហើយថ្ពាល់ប៉ាតូចជារបស់ប៉ាធំ » Hyunjin ចេញពីធ្វើការមកដល់ក៏ឈរមើលប៉ាកូនបីនាក់នេះយូរយារ ហើយក៏ដើរមកចូលរួមភាពរីករាយដែរ។

Você leu todos os capítulos publicados.

⏰ Última atualização: Mar 09 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

រឿង ជម្រើសបេះដូង🔞❤️‍🔥/Hyunlix/(ចប់)Onde histórias criam vida. Descubra agora