វត្តមានរដូវផ្ការីកក្នុងទីក្រុងសេអ៊ូលគឺជាទេសភាពស្រស់ត្រកាលដែលក្នុងមួយឆ្នាំគឺមានតែម្ដងហើយវាក៏មានរយៈពេលខ្លីផងដែល។
មនុស្សម្នានាំគ្នាធ្វើដំណើរតាមដងផ្លូវទៅធ្វើការរាងៗខ្លួនក្នុងចំណោមមនុស្សទាំងនោះក៏មានរាងស្ដើងកម្ពស់1.68cmរបស់កម្លោះម្នាក់មុខឆមាត់ទាក់ទាញបបូរមាត់បេះដូងគួរឲ្យចង់ថែលថើម...
តែគួរឲ្យស្ដាយទាំងបបូរមាត់ និងបេះដូង និងរាងកាយតូចស្ដើងរបស់នាយមានម្ចាស់គ្រប់គ្រងរួចទៅហើយ។
"ម្សិលមិញពេលយកគាវឲ្យបង អូនភ្លេចសឺមីឯកសារ ទុកវាឲ្យអូនផងល្ងាចចេញពីធ្វើការអូនទៅយកហើយ" Felix
រាងតូចផ្ញើរសារជាសម្លេងទៅសង្សារ ហើយមានទឹកមុខស្រពាប់ស្រពោនតាមទម្លាប់ព្រោះរាងក្រាស់មិនសូវចាប់អារម្មណ៍និងឆ្លើយតបសាររបស់ខ្លួនឡើយ។
ដោយសារតែរាងតូចជ្រើសរើសយក Hwang Hyunjin អ្នកវិនិយោគវ័យក្មេងល្បីប្រចាំប្រទេសកូរ៉េ គេគឺកើតក្នុងត្រកូលខ្ពង់ខ្ពស់រស់នៅតាមបែបអភិជនចរិកកោងកាចមិនទ្រអ្នកណាតែងតែប្ដូរគូរបណ្ដើរជាច្រើនប្លែកមុខ ពត៌មានរឿងអាស្រូវមនុស្សស្រីតែងតែមានជានិច្ចក្នុងទំព័រមុខការសែតល្បីឈ្មោះ។
រាងតូចក៏បានដឹងឮនិងឃើញផ្ទាល់ភ្នែកជាច្រើនដងដែរ ប៉ុន្តែចិត្តដែលស្រលាញ់វាមានលើសលប់រហូតគេគ្មានពេលទៅឈ្លោះប្រកែកហើយដណ្ដើមសិទ្ធជា
ម្ចាស់ព្រោះខ្លាច Hyunjin មិនពេញចិត្តហើយទុកគេចោល ត្រឹមតែរាល់ថ្ងៃនេះគេអាចទ្រាំបាន។
"មិនព្រមចូលមើលសារខ្ញុំទៀតហើយ យ៉ាងណាថ្ងៃនេះខ្ញុំត្រូវទៅយកឯកសារឲ្យបាន"
បន្ទាប់ពីឈប់គិតគេក៏ទុកទូរស័ព្ទហើយព្យាយាមធ្វើការដោយមិនគិតពីអ្វីទាំងអស់។
Hwang Hyunjin ម្ដងឡើងម្ដងចុះពេលខ្លះធ្វើដូចជាស្រលាញ់ការពារយកចិត្តទុកដាក់និងFelixណាស់ តែពេលខ្លះក៏មិនរវល់មិនអើពើនឹកនាសូម្បីតែបន្តិចពេលខ្លះទៀតក៏ប្រើសម្ដីធ្ងន់ធ្វើបាបចិត្តឲ្យរាងតូចយំរាល់ថ្ងៃ។
ព្រោះតែរាងក្រាស់មិនទាន់មានគំនិតចង់ច្បាស់លាស់និងអ្នកណាម្នាក់ឡើយ ប៉ុន្តែរាងតូចគឺគេច្បាស់លាស់និងអារម្មណ៍នៃក្ដីស្រលាញ់របស់គេចំពោះ Hwang Hyunjin ណាស់។
