បន្ទាប់ពីរឿងក្តៅគគុកកាលពីយប់មិញកើតឡើងហើយរាងតូចក៏សន្លប់បាត់ទៅព្រោះតែរាងក្រាស់មិនព្រមតែមួយទឹកចប់គេបន្តរហូតដល់ Felix ថ្ងូរលែងឮ ។
ព្រឹកឡើង Felix ក្រោកទាំងឈឺចាប់ត្រង់ចំនុចសំខាន់ គេស្រវាសម្លៀកបំពាក់មកស្លៀកហើយងាកមកមើលរាងក្រាស់បន្តិចដែលមិនទាន់ក្រោកនៅឡើយ ។
~~~~~~~~~
ថ្ងៃត្រង់បន្ទាប់ពីប្រជុំរួច Felix ក៏អង្គុយញុាំបាយនៅអាហារដ្ឋានរបស់ក្រុមហ៊ុន រាងតូចគឺកូនប្រុសទោលរបស់អ្នកវិនិយោគជើងចាស់ម្នាក់គ្រាន់តែត្រកូល lee មិនបានមានអំណាចនិងធំដុំដូចត្រកូល Hwang និងត្រកូល Yangតែប៉ុណ្ណោះ តែយ៉ាងហោចណាស់ត្រកូល Leeក៏អាចរស់ស្រួលតាមបែបរបស់ខ្លួន។
" Felix" Jeongin សម្លេងក្រលរសុាំត្រចៀកបន្លឺឡើងក្រោយខ្នងរាងតូច
" Jeongin ? ម៉េចក៏បងមក ? "Felix
" ប៉ាបងមានណាត់ជាមួយប៉ាឯង "Jeongin
Jeongin ក៏ដើរមកអង្គុយពីមុខរាងតូច គេដើររក Felix ទម្រាំតែឃើញ ។
" អ៎ូ ខ្ញុំមិនឮប៉ាគាត់ប្រាប់សោះ និយាយរឿងការងារមែនទេ ? "Felix
" អឹម គឺសណ្ធាគារដែលចង់សាងសង់នៅឆ្នេរសមុទ្រនោះ ឮថាប៉ាឯងព្រមសហការហើយ "Jeongin
" មែនហ្អេះ ? " Felix
រាងតូចលេចស្នាមញញឹមស្រស់ចេញមកបង្ហាញធ្មេញគួឲ្យស្រឡាញ់ គេនិង Jeongin ស្គាល់គ្នាជិត10ឆ្នាំហើយព្រោះតែគ្រួសារ Leeនិងគ្រួសារ Yang ធ្លាប់សហការគ្នាម្តងកាលកូនៗមានអាយុ 15ឆ្នាំ ហើយពេលពួកគេអាយុ20ឆ្នាំក៏ធ្លាប់ទៅហាត់ការងារនៅកាន់ណាដាជាមួយគ្នាបានមួយរយៈធំដែរ Jeongin អាយុបង Felix តែ5ខែប៉ុណ្ណោះ។
គ្រឺតៗ ... ទូរស័ព្ទ Felix ក៏រោរឡើងកាត់ការសន្ទនា គ្រាន់តែក្រលៀសភ្នែកឃើញឈ្មោះអ្នកតេចូលរាងតូចសឹងតែរំភើបហើបជើងផុតដី។
" Jeongin ខ្ញុំសុំនិយាយទូរស័ព្ទមួយភ្លែត "
" អឹម "
ចេញមកដល់ក្រៅរាងតូចក៏រហ័សទទួលទូរស័ព្ទ មិនងាយទេដែល Hyunjin តេមករកគេមុននោះរាល់ដងគឺជា Felix ដែលទាក់ទងទៅរហូតហើយក៏ជាអ្នកដែលស្កាត់ទៅជួបមុនគេ។
" អាឡូ Hyunjin " សម្លេងរំភើប
" ចេញពីធ្វើការមុនម៉ោងហើយមកជួបបងបន្តិច "
