ទីបញ្ចប់នៃជម្រើសមួយនេះ❤️️✨
________________
#ជម្រើសបេះដូង
#ភាគបញ្ចប់
មនុស្សមានផ្ទៃពោះឃើញហើយពិតជាពិបាកហួសថ្លែង Felix ពីមួយថ្ងៃទៅមួយថ្ងៃប្រែបួ្រលរហូតទាំងអារម្មណ៍ ការរស់នៅ និងរូបសម្រស់ តែចំពោះរាងក្រាស់ប្រពន្ធគេគឺស្អាតជានិច្ច។
« hyun~ »
« បាទ~ »
« ថ្ងៃនេះគ្រប់9ខែហើយ »
« អូនមិនស្រួលត្រង់ណាមែនទេ? »
អ្នកជាប្តីដើរទៅអង្គុយជិតប្រពន្ធ ពេលនេះ Felix គេកំពុងតែមើលទូរទស្សន៍ក្នុងបន្ទប់គេង។
« អត់ទេអូនទ្រាំបាន »
« កូនពូជឆ្លាតណាកុំវៃគ្នាឲ្យសោះអាណិតប៉ាតូចឮទេ »
Hyunjin យកដៃអង្អែលពោះប្រពន្ធដែលធំខ្លាំងសឹងតែហួសមាឌហើយនិយាយតិចៗនិងឱនទៅថើបពោះមួយខ្សឺត។
« ពីរនាក់នេះមានដុងអ្នកប្រដាល់ហើយមើលទៅ ពេលដែលគេបម្រាស់ខ្លួនម្តងៗអូនគិតថាគេកំពុងតែវាយគ្នា »
« ហា៎ៗ ... អូនឈឺទេ? »
« ទ្រាំបាន ... ត្រូវហើយយើងណាត់ដុកទ័រទៅព្រោះអូនត្រូវកំណត់ថ្ងៃវះកាត់គ្រប់ខែហើយ »
« បានចាំបងទាក់ទងទៅគេ »
តាំងពីទទួលស្គាល់ថាខ្លួនឯងចេះប្រច័ណ្ឌហើយគេមិនឲ្យ Felix ទាក់ទងទៅដុកទ័រ minho ទៀតទេ ឆ្ងល់ រឺចង់ដឹងអីគេទាក់ទងទៅខ្លួនឯង។
ការណាត់គឺរួចរាល់3ថ្ងៃទៀតគឺត្រូវវះកាត់ហើយ ពេលនេះអ្នកជាប្តីកំពុងតែរៀបចំរបស់របរប្រើសប្រាស់យកទៅមន្ទីពេទ្យ គេរត់ចុះរត់ឡើងរៀបចំមួយថ្ងៃហើយ ចំណែកអ្នកជាប្រពន្ធអង្គុយញុាំនំមើលប្តី ទុកដូចមើល TV អញ្ចឹង។
« ថ្ងៃនេះយ៉ាងមិចដែរកូន? »អ្នកស្រីlee
« រំភើប ហើយភ័យអរៗមិចមិនដឹងទេ » Felix
« អារម្មណ៍ជិតបានធ្វើជាម្តាយឪពុកគឺបែបនេះហើយ »
« ពេលមានខ្ញុំម៉ាក់បែបនេះដែរមែនទេ? »
« ត្រូវហើយគឺចង់ឃើញមុខកូនខ្លាំងណាស់ តែឈឺពោះខ្លាំងពេកម៉ាក់គិតតែយំមិនដឹងថាកូនចេញមកពីអង្កាល »
« ហា៎ៗ ម៉ាក់~ »
« រឹងមាំណាកូន មិនអីទេសប្បាយៗចៅយាយពីរនាក់នេះក៏ចឹងកុំរពិសពេកណា »
......................
