ចូលរួមសោកស្ដាយណាដុកទ័រសង្ហា😂💔
____________
#ជម្រើសបេះដូង
#ភាគ13
« Felix ដឹងមែនទេថា Felix គឺ Omega ដូច្នេះទាំងសុខភាព និងប្រព័ន្ធភាពស៊ាំគឺដូចមនុស្សស្រី90%ទៅហើយ » Minho
« Felix អាចមានកូនបានដូចមនុស្សស្រីចាំទេ? »
« ខ្ញុំគ្រាន់តែសង្ស័យយ៉ាងណាអ្នកទាំងពីរត្រូវពិនិត្យឲ្យច្បាស់ ចំណែកវីតាមីន Felix កុំអាលលេបវិញអីបើ Felix មានកូនមែនវាអាចប៉ះពាល់ ហើយបើមិនស្រួលខ្លួនខ្លាំងបែបនេះសម្រាកនៅផ្ទះសិនក៏បាន ពិនិត្យខ្លួនឯងសិនទៅ ... »
សម្តីដុកទ័រនៅចាក់ដោតក្នុងការចងចាំរបស់រាងតូចរហូតពេលនេះគឺគេកំពុងតែនៅក្នុងបន្ទប់ទឹក។
« lix ahh~ ស្ងាត់ម្លេះ? » Hyunjin
រាងក្រាស់ក៏ឈរនៅខាងក្រៅបន្ទប់ទឹកមិនព្រមទៅណាសោះ អ្វីដែលសំខាន់សាច់ញាតិនៅពេញបន្ទប់របស់រាងតូចតែម្តងគ្រាន់តែឮដំណឹងភ្លាម។
ក្រាក...
សម្លេងបើកទ្វាបន្ទប់ទឹកឮឡើងគ្រប់គ្នាក៏ស្ទុះក្រោកឡើងដែរដូចជាអន្ទះសារខ្លាំងណាស់។
« យ៉ាងមិចហើយ? » Hyunjin
« អត់ឈឺនោមទេ » Felix ធ្វើមុខស្អុយដាក់រាងក្រាស់ ចម្លើយរបស់គេធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចភ្លាម ចូលទៅយូរហើយអត់ឈឺនោមទេ អត់បានអីពិនិត្យសោះ។
« មិនអីទេៗចាំតិចទៀតក៏បានណា មើលចុះឡើងបែកញើសហើយ »
រាងក្រាស់យកដៃផ្តិតញើសចេញពីថ្ងាស់រលោងស្អាតរបស់ Felix ដោយក្តីអាណិតស្រឡាញ់។
« មកញុាំទឹកក្រូចច្របាច់សិនទៅកូនឲ្យមានកម្លាំង ចាំពិនិត្យពេលណាក៏បានដែរកុំបង្ខំ »អ្នកស្រី Hwang
Felix ក៏ដើរមកអង្គុយជិតអនាគតម្តាយក្មេកនិងផឹកទឹកក្រូចច្របាច់យ៉ាងឆ្ងាញ់។
« បងថ្លៃចង់ញុាំអីទេ ខ្ញុំឃើញមុខបងហើយអាណិតណាស់ » eunbi
« អគុណហើយ បងស្អីក៏មិនឃ្លានដែរ » Felix
« អញ្ចឹងញុាំទឹកដោះគោ រឺក៏ទឹកផ្លែឈើឲ្យច្រើនទៅឲ្យមានកម្លាំង » eunbi
« ឯងថ្ងៃហើយទៅរៀនវិញបានមិនបាច់នៅទេ ចាំល្ងាចមកទីនេះវិញក៏បាន » Hyunjin
« ខ្ញុំដាក់ច្បាប់រួចហើយ » eunbi
