បន្ទាប់ពីសម្រេចចិត្តថានៅកំដរ Hyunjin ហើយ felixក៏ជូតខ្លួននិងឲ្យថ្នាំរាងក្រាស់លេបបន្តហើយខ្លួនឯងក៏ចេញមកចាត់ការការងារខ្លះនៅក្នុងផ្ទះតាមទម្លាប់អ្នកមិនចេះនៅស្ងៀម។
Felix ប្រមូលខោអាវបោក បោសជូតផ្ទះទាំងដែលការពិតជាតួនាទីរបស់អ្នកអនាម័យសោះព្រោះតែរាងតូចមិនដឹង គេធ្វើការផ្ទះរហូតដល់មេឃងងឹត ។
" lix ធ្វើអីទៀតហើយឯងនេះមិនចេះនៅស្ងៀមសោះ "
Hyunjin ដើរចេញពីបន្ទប់របស់ខ្លួនមកឃើញរាងតូចនៅចងអៀមសម្អាតផ្ទះជាប់ខ្លួននៅឡើយគេក៏ស្តីឲ្យភ្លាម ញាុាំបាយល្ងាចរួចយូរហើយ Felix នៅមិនទាន់ទៅងូតទឹកទៀត។
" អ្នកណាឲ្យផ្ទះបងដូចសម្បុកកណ្តុរបែបនេះ អញ្ចឹងហើយទើបផ្តាស់សាយ "Felix
" មានអ្នកអនាម័យមកសម្អាតរាល់អាទិត្យតើ "Hyunjin
" ចាំពេលក្រោយទៅថ្ងៃនេះខ្ញុំសម្អាតឲ្យចុះ បងទៅគេងវិញទៅ "
Felix ក៏ងាកមកចាត់ការកាន់ម៉ាសុីនប៊ូមធូលីវិញ គេរុញទៅរុញមកនៅលើកម្រាលព្រំក្បែរសាឡុងទទួលភ្ញៀវ ។
Hyunjin ក៏ធ្លោយស្នាមញញឹមពេញចិត្តឡើងមកកាយវិការរាងតូចគឺដូចស្រ្តីមេផ្ទះគ្មានខុស ចុះបើមានក្មេងម្នាក់ពីរនាក់រត់ពេញនេះទៀតច្បាស់ជាដូចគ្រួរសារដ៏កក់ក្តៅមួយមិនខាន។
"អីយ៉ា ឯងកំពុងគិតស្អីអា hyun ... ហេតុអីឲ្យតែនៅក្បែរ Felix ខ្ញុំចេះតែគិតឃើញរូបភាពកក់ក្ដៅឡើងមកចឹង ? នៅមានទៀតពេលដែលខ្ញុំគេងជាមួយគេខ្ញុំមិនដែលចង់ប្រើស្រោមការពារទេ មិនដូចស្រីដ៏ទៃទៀតខ្ញុំមិនភ្លេចទេគឺការពារគ្រប់ពេល ឬមួយ ..." ។
" Hyun បងនៅធ្វើអីទៀតញុាំថ្នាំរួចហើយឆាប់ចូលគេងទៅ " សម្តីរបស់រាងតូចបានដាស់ការស្រមៃរបស់រាងក្រាស់ឲ្យភ្ញាក់មកវិញ
" បងយ៉ាងមិចនឹង មិនស្រួលទៀតមែនទេ ភ្លឹកៗចឹង " គេទុករបស់ក្នុងដៃចោលហើយដើរមកស្ទាបថ្ងាស់ Hyunjin
" បងក្តៅ ... " គេខិតមុខជិតគ្នាពេកធ្វើឲ្យគេទទួលដឹងពីចំហាយមិនប្រក្រតីរបស់ខ្លួន
" អត់មានក្តៅទៀតឯណា " Felix
" ទៅងូតទឹកទៅ "Hyunjin
" ខ្ញុំមិនទាន់រួច អ៎ាយ ~ បងធ្វើអី ? "
