ep5

501 36 13
                                        

#ជម្រើសបេះដូង
#ភាគ5

រឿងតឹងសរសៃ.កក៏បញ្ចប់ទាំងមិនចង់ Jeongin ព្រមលែងដៃពីការក្របួចអាវ Hyunjin ។

" យើងទៅវិញទៅ " រាងតូចទាញរាងមាំរបស់ Jeongin ប្រុងដើរចេញ

" Felix ស្តាប់បងសិនទៅបងនិយាយមិនទាន់ចប់ "Hyunjin គេនៅតែតាមហៅរាងតូចមិនឈប់

" បានហើយ Hyunjin ! ត្រឹមតែលោកដោះលែង Felix ម្នាក់មិនពិបាកចំពោះលោកទេ មានស្រីៗរាប់មិនអស់ដែលតម្រង់ជួរឲ្យលោករើស ឲ្យលោកលេងសប្បាយតាមចិត្ត តែ Felix វិញដើរចូលទៅរកលោកដោយបេះដូង បើគ្មានអារម្មណ៍ចង់ថែរក្សាក៏ឈប់ទៅ Felix ក៏មានតម្លៃមានមនុស្សច្រើនដូចគ្នាដែលចង់បានគេ "

ថាហើយ Jeongin ក៏ក្រសោបរាងតូចដើរចេញទៅទុកឲ្យ Hyunjin ឈរធ្វើអីមិនត្រូវ គេមិនដែលឃើញ Felix យំខ្លាំងបែបនេះទេថែមទាំងយំសុំមិនឲ្យជួបគ្នាទៀតគេច្បាស់ជាឈឺចាប់ខ្លាំងហើយ។

" ខ្ញុំបានធ្វើស្អីខ្លះកន្លងមក "Hyunjin

តាមផ្លូវត្រឡប់ទៅផ្ទះ Felix យំមិនឈប់មើលទៅគេអស់ទ្រាំហើយធ្វើឲ្យ Jeongin ដែលបញ្ជាចង្កូតឡានចិត្តមិនស្ងប់ដូចគ្នា។

ប្រលប់ទៅហើយទើបពួកគេត្រឡប់ទៅផ្ទះព្រោះទុកពេលឲ្យ Felix រំសាយអារម្មណ៍ខ្លះ។

ឡានទំនើបរបស់ Jeongin ក៏ឈប់នៅមុខផ្ទះ Felix រាងតូចឈប់យំមែនតែទឹកមុខអាក្រក់មើលខ្លាំងណាស់ភ្នែកហើមក្រហមឃើញហើយគួរឲ្យអាណិត។

" ចាំបងជូនឯងចូលក្នុងសភាពឯងពេលនេះបើអ្នកមីងលោកពូឃើញឯងដោះសាមិនចេញទេ "

" អឹម "

ពួកគេក៏នាំគ្នាចូលទៅក្នុងហើយក៏ដូចអ្វីដែល Jeongin និយាយអ្នកស្រី lee គ្រាន់តែឃើញមុខកូនប្រុសភ្លាមលាន់មាត់តែម្តង។

" Felix កើតអីនឹងកូន យំមែនទេ មានរឿងអី ? "
" គឺ .. "

" គ្មានអីទេអ្នកមីងមុននេះខ្ញុំនាំ Felix ទៅមើលកុនគេគ្រាន់តែចូលតួរបន្តិចប៉ុណ្ណោះ "Jeongin

" ហា៎ ! ស្លាប់ហើយកូននេះពេញកំលោះហើយនៅយំដូចកូនក្មេងទៀត "អ្នកស្រីLee

" ចុះកូនមានទាន់ធំឯណា " រាងតូចធ្វើជាញិកញ៉ក់ដាក់ម្តាយ

" មិនមែនយំហើយចង់ឲ្យបង Jeongin លួងទេហីកូន "

រឿង ជម្រើសបេះដូង🔞❤️‍🔥/Hyunlix/(ចប់)Where stories live. Discover now