ep11

405 31 2
                                        

អូនមិនស្រួលខ្លួនចឹងផ្តាច់របបហើយ😂🔪
_________________

#ជម្រើសបេះដូង

ពត៌មានដែល Hwang Hyunjin អ្នកជំនួញវ័យក្មេងបានបញ្ចប់ភាពព្រាននារី បញ្ចប់ភាពកំលោះដ៏សែនរីករាយក៏ល្បីរន្ទឺពេញប្រទេសតែម្តង ចំណែកកំលោះៗដែលលួច Crush Felix នោះក៏ត្រូវដកចិត្តវិញដូចគ្នា ព្រោះរាងតូចយើងល្អពេកទើបពួកគេមិនដែលហ៊ានចូលមករញ៉េរញ៉ៃ តែអ្នកណាទៅដឹងថាមនុស្សស្លូតបូតគួរឲ្យស្រឡាញ់ចាញ់ដៃរបស់ Hyunjin ទៅវិញ។

« បានទៅផ្ទះវិញហេតុអីទឹកមុខអូនមិនល្អសោះចឹង មិនស្រួលខ្លួនហ៎េស? » Hyunjin
« ប៉ុន្មានថ្ងៃនេះយល់ថាអស់កម្លាំងណាស់ ប្រហែលជាមិនបានលេបវីតាមីនយូរពេក » Felix

អ្នកទាំងពីរកំពុងតែកាន់ដៃគ្នាដើរតាមកំពង់ផែមករកឡានវិញ Hyunjin គេព្រមនាំរាងតូចទៅផ្ទះវិញហើយ ចាស់ទុំក៏មិនថាអីព្រោះ Hyunjin គេបានបញ្ជាក់ឲ្យឃើញរួចហើយថាគេស្រឡាញ់ Felix ពិតមែន។

« វីតាមីន? មិចក៏អូនមិនប្រាប់បង មួយខែជាងហើយដែលអូននៅទីនេះហើយអត់បានលេបថ្នាំ » Hyunjin
« ព្រោះគិតថាវាមិនអីគ្រាន់តែវីតាមីនធម្មតាទើបមិនប្រាប់ តែពេលនេះយ៉ាប់មែនទែនហើយ អឹក~ »
« Felix ... »

រាងតូចរបស់យើងនេះក៏ទន់ជើងភ្លាមតែបានរាងក្រាស់ក្រសោបជាប់ ដោយឃើញថា Felix មិនស្រួលនាយលើកបីគេឡើងភ្លាម។

« ទៅពេទ្យល្អទេ »
« មិនអីទេទៅផ្ទះទៅអូនចង់ជួបម៉ាក់ប៉ា »
« បានបងតាមអូន »

Hyunjin បីរាងតូចដើរបន្តហើយ Felix បានតែជ្រប់មុខនិងប្រលោះករបស់រាងក្រាស់ដើម្បីសម្រាក។

ធ្វើដំណើរពីមាត់សមុទ្រមក សេអ៊ូលវិញគឺ4-5ម៉ោង Felix មិនស្រួលខ្លួនកាន់តែខ្លាំងតែនៅតែប្រកែកមិនព្រមទៅមន្ទីពេទ្យ។

« អូនសំឡាញ់ដល់ផ្ទះហើយ »
« បងអូនពិបាកក្នុងខ្លួនណាស់ ពុលឡានហើយ ហឹក~ »

រាងតូចរលីងរលោងទឹកភ្នែកយកដៃឈ្លីក្បាល រាងក្រាស់ឃើញហើយភ័យផងបារម្ភផង។

« កុំយំអីៗ ចូលក្នុងផ្ទះសិនទៅបងបីអូន »

គេប្រញាប់ចុះទៅបីរាងតូចចូលក្នុងផ្ទះយ៉ាងប្រញាប់ ពេលឈានជើងចូលដល់ក្នុងមិនទាន់ស្រួលបួលផងអ្នកស្រី lee ក៏សួរឡើងភ្លាម។

រឿង ជម្រើសបេះដូង🔞❤️‍🔥/Hyunlix/(ចប់)Donde viven las historias. Descúbrelo ahora