«នេះមិននឹកស្មានថា គាត់មិនខ្វល់ពីបងបែបនេះសោះ?! គាត់ជាអ្នកបង្កើតបងមក ហេតុអ្វីមិននឹកនា និងនិយាយស្តីផ្អែមល្អែមជាមួយបងសោះអ៊ីចឹង?!»សំឡេងចច្រេចរបស់ ជុងវ៉ុន បន្លឺនៅក្នុងឡាន បន្ទាប់ពីស្តាប់រឿងដែរ ជេគ ប្រាប់គេហើយធ្វើអោយគេមានអារម្មណ៍ខឹង ហួសចិត្ត និងអាណិត ជេគ ជាខ្លាំង។
«មិនអីទេ បើសិនជាគាត់បែបនេះហើយ..ប៉ុន្តែ ជុងវ៉ុន បងសុំរឿងមួយបានទេ!?!»ជេគ មិនប្រកាន់ទោសនឹងម្តាយ គ្រាន់តែគេរៀងកម្សត់ខ្លួន បន្តិចដែរម្តាយមិនខ្វល់ខ្វាយសួរសុខទុក្ខ មិននឹកនាបែបនេះ ឯឪពុកក៏មានគ្រួសារមួយទៀត ក៏មិនសូវជាខ្វល់ខ្វាយជាមួយ ប៉ុន្តែមិនថ្វីទេ ដូចពាក្យចាស់លោកពោលថាខ្លួនត្រូវ ទីពឹងខ្លួន។
«រឿងអ្វីទៅបង?»ជុងវ៉ុន
«គឺ..ជុងវ៉ុន កុំប្រាប់រឿងនេះទៅកាន់ ស៊ុងហ៊ុន អោយសោះណា!!..ចាត់ទុកថាបងសុំ ជុងវ៉ុន ទៅចុះ! ហឹម?»ជេគ ចាប់ដៃទាំងពីររបស់ ជុងវ៉ុន យកមកកាន់និយាយក្នុងទឹកមុខអង្វរករ មិនអោយ ជុងវ៉ុន ប្រាប់រឿងដែរបានកើតឡើងទៅកាន់ ស៊ុងហ៊ុន ដោយសារតែគេមិនចង់អោយ ស៊ុងហ៊ុន ខ្វល់ច្រើន និងមកពាក់ព័ន្ធក្នុងរង្វង់គ្រួសាររបស់គេទេ។
«ហេតុអ្វីទៅបង!? គួរតែប្រាប់រឿងនេះទៅដល់បង ស៊ុងហ៊ុន ទើបបានណា៎»រាងតូចនិយាយទាំងមិនសុខចិត្ត ព្រោះគេចង់ប្រាប់បងប្រុសរបស់គេណាស់ ដើម្បីអោយនាយចាត់ការរឿងនេះ ព្រោះខ្លាចថាម្តាយរបស់ ជេគ នឹងមករករឿង ជេគ បន្ថែមទៀតគេចេះតែបារម្ភ។
«ណា៎ ជុងវ៉ុន ណា៎...បងសុំទៅចុះណា៎!!»ជេគ
«អ៊ីចឹងក៏បានដែរ...ប៉ុន្តែបើរឿងកាន់តែវែងឆ្ងាយទៀត ខ្ញុំនឹងប្រាប់បងប្រុសហើយណា៎»ជុងវ៉ុន យល់ព្រមនឹងសំណើររបស់ ជេគ ប៉ុន្តែក៏មានត្រូវដាក់ល័ក្ខខ័ណ្ឌដើម្បីបង្ការទុកមុនដូចគ្នា។
«ហឹម..បងយល់ហើយ!!»រាងតូច ងក់ក្បាលសប្បាយចិត្តដែរបញ្ចុសបញ្ចូល ជុងវ៉ុន បានសម្រេច។
@ភូមិគ្រឹះផាក
ចំណាយត្រឹមកន្លះម៉ោងពួកគេ ក៏មកដល់ភូមិគ្រឹះផាកដែរជាផ្ទះរបស់ ស៊ុងហ៊ុន ផ្ទាល់ អ្នកបម្រើប្រសាចគ្នាទៅជួយលើកអីវ៉ាន់អ្នកប្រុសទាំងពីរ ទាំងប្រញាប់ប្រញាល់ កាយសាកសមតូចច្រឡឹងទាំងពីរ ក៏ចុះមកត្រូវ ភ្ញាក់ផ្អើលនឹងវត្តមានរបស់ ស៊ុងហ៊ុន ដែរឈរស្លៀកសំលាក់បំពាក់ធម្មតានៅផ្ទះ ដែរកំពុងឈរខាងមុខទ្វារចូលនោះ។
«អោ៎!បងប្រុស!..បងមិនទៅធ្វើការទេមែនទេ?»ជុងវ៉ុន ដើរមកជាមួយ ជេគ សួរបងប្រុសរបស់ខ្លួនទាំងឆ្ងល់ សូម្បីតែ ជេគ ក៏គេឆ្ងល់ដូចគ្នា។
«បងចេញមុនម៉ោងនឹងណា៎...អូ៎!!នឹកណាស់ប្រពន្ធសម្លាញ់ ជុប៎ៗ»នាយក្រាស់ តបនឹងប្អូនហើយក៏ធ្វើជាទៅអោប ជេគ រួចថើបមួយគេពីរខ្សឺតនៅនឹងមុខរបស់ ជុងវ៉ុន ថែមទៀត ធ្វើអោយកម្លោះតូចធ្វើមុខជ្រេញជាមួយ បងប្រុសជីដូនមួយរបស់ខ្លួនតែម្តង។
«លោកធ្វើស្អីនឹង!?»រាងល្អិត ទាញអាវអ្នកដែរខ្ពស់ជាងខ្លួន មកត្រឹមគេ រួចខ្សឹបសួរនាយតិចៗទាំងមិនអោយ ជុងវ៉ុន ចាប់បាន។
«បើមិនធ្វើបែបនេះ...ប្រាកដណាស់ ជុងវ៉ុន នឹងយកទៅប្រាប់ប៉ារបស់យើងជាមិនខាន!! បើសិនជាពួកយើងមិនស្និតស្នាលនឹងគ្នា»នាយធំ និយាយហើយ ជេគ ងក់ក្បាលយល់ន័យរបស់នាយតែម្តង។
«បងប្រុស និងបងថ្លៃ ខ្សឹបគ្នារឿងអ្វីនឹង?!»ជុងវ៉ុន
«អួយ៎!ព្រះជួយ!!»ជេគ ងាកទៅក៏ចំជាមួយ ជុងវ៉ុន នៅខាងក្រោយខ្នងរបស់គេ ធ្វើអោយគេភ្ញាក់ថយក្រោយទៅប៉ះជាមួយ ស៊ុងហ៊ុន។
«ខ្ញុំសុំផ្ញើខ្លួននៅទីនេះ មួយថ្ងៃ!!»កម្លោះតូច ជុងវ៉ុន និយាយច្រឹបភ្នែកទៅកាន់ពួកគេទាំងពីរអ្នកបែបសង្ស័យរួចក៏ ដើរចូលផ្ទះបាត់ទៅ។
«ធ្វើមិចទៅ!?»ជេគ ងាកទៅសួរ ស៊ុងហ៊ុន ទាំងស្លន់ស្លោបើ ជុងវ៉ុន សុំគេងនៅទីនេះ ប្រាកដណាស់ ជុងវ៉ុន នឹងធ្វើជាច្រមុះមាត់សម្រាប់លោកផាកតែម្តង។
«មានធ្វើយ៉ាងមិច ធ្វើយ៉ាងនឹងទៅ»ស៊ុងហ៊ុន និយាយហើយដើរ ជ្រែកហោប៉ៅយ៉ាងសង្ហារចូលក្នុងបាត់ទៅ មិនខ្វល់អ្វីបន្តិច។
@ពេលយប់
«លោកឯងគេងនៅសាឡុងទៅ ខ្ញុំគេងនៅលើគ្រែ»សំឡេងរាងតូច និយាយប្រាប់ម្ចាស់បន្ទប់គេ ទាំងអង្គុយលើគ្រែរបស់គេ ធ្វើអោយម្ចាស់បន្ទប់នោះហួសចិត្តជាមួយក្មេងនេះយ៉ាងខ្លាំង ព្រោះថា ជេគ បានរើអីវ៉ាន់មកគេងបន្ទប់របស់ ស៊ុងហ៊ុន កុំអោយ ជុងវ៉ុន សង្ស័យហើយឥឡូវមក ដេញអោយ ស៊ុងហ៊ុន ទៅដេកទៅសាឡុងឯណាវិញ។
«យើងជាម្ចាស់បន្ទប់ យើងដេកលើគ្រែ ឯងដេកលើសាឡុងទៅ!!»នាយក្រាស់ និយាយហើយរាងតូចក្រវីក្បាលឡើងតតាត។
«អត់!!»ជេគ
«ចឹងមិនបាច់ដេកទេ!!»កាយក្រាស់ និយាយរួចដាក់ខ្លួនគេងលើគ្រែជិតរាងល្អិត មិនខ្វល់ពីគេសូម្បីបន្តិច។
«ន៎ែ!លោក! ងើបទៅ..លោកឯងដេកលើសាឡុងទៅ!! ខ្ញុំដេកលើគ្រែ»រាងល្អិត ដើរចុះពីគ្រែទាញដៃកាយក្រាស់ ដើម្បីអូសនាយចេញពីគ្រែ តែកម្លាំងប៉ុនស្រមោចប៉ុន្នឹង ងាយស្រួលសម្រាប់នាយណាស់ គ្រាន់តែទាញដៃមកវិញ មួយវឹបរាងស្រឡូន ក៏ដួលលើនាយទៅហើយ។
ក្រាក..!!
«អ៎!!!..ខ្ញុំអត់ឃើញអីទេ បន្តទៀតចុះ!!»កម្លោះតូច ជុងវ៉ុន បើកទ្វារមកបម្រុងនឹងសួរថាពួកគេទាំងពីរត្រូវការទឹកដោះគោឬអត់ ប៉ុន្តែមកឃើញរូបភាព បងប្រុសនិងបងថ្លៃរបស់ខ្លួន កំពុងពពាក់ពពូនគេងលើគ្នាទៅវិញ គេក៏លើកដៃរបស់ខ្លួនទាំងពីបិទភ្នែករួចដាក់មេប្រូចយ៉ាងលឿនទៅកាន់បន្ទប់គេង។
«មិចបានមិនចាក់គន្លឹះអ៊ីចឹង?!»ជេគ ងើបមុខសួរនាយធំ មុខក្រហមអៀននិងខឹងរាងក្រាស់លាយចូលគ្នា មើលហើយcuteសាហាវព្រៃផ្សៃតែម្តង រួចងើបចេញពីនាយដើរទៅសួរ ជុងវ៉ុន បន្ថែមតែគេរត់ចូលបន្ទប់បាត់មិនងាកក្រោយ។
«ចុះនរណាទៅដឹងថា ជុងវ៉ុន បើកទ្វារចូលមក»ស៊ុងហ៊ុន ប្រកែកជាមួយរាងតូច ជើងដើរទៅរក ជេគ អើតសម្លឹងរកមើល ជុងវ៉ុន តែមិនឃើញ នាយឈរខាងក្រោយ ជេគ មើលទៅរាងតូចឡើងតូចញឹប(តូចញឹបirlដែរ🤏😭)។
បឹប!!!
«អួយ!!នៅក្រោយក៏មិនប្រាប់!!»ជេគ ងាកមកធ្វើអោយខ្ទង់ច្រមុះគេ បុកជាមួយទ្រូងហាប់ណែនដូចសសររបស់នាយ ឡើងឆួលស្ទើឈាមច្រមុះ ងើបស្តីអោយនាយមុខក្រញ៉ូវ ដៃក៏អង្អែលកន្លែងដែរគេបុកនោះ។
«ស្លាក់ស្លើកខ្លួនឯងសោះមកថាអោយយើង!!»ស៊ុងហ៊ុន រអ៊ូៗម្នាក់ឯង សម្លឹងមើលទៅកាន់ ជេគ កំពុងតែហក់ឡើងលើគ្រែ រួចយកភួយមករុំ ឡើងជិតខ្លួនទាំងឆ្ងល់។
«មិចរងារខ្លាំងហេ៎?»ស៊ុងហ៊ុន
«អត់ផង..*អាយ!!!»ជេគ ត្រូវបាន ស៊ុនហ៊ុន ចាប់អោបពីក្រោយ ធ្វើអោយគេភ័យជាខ្លាំង រួចក៏ភ្លាត់មាត់ស្រែកយ៉ាងលឺ ធ្វើអោយ ជុងវ៉ុន ប្រញាប់ប្រញាល់ចូលមកសាជាថ្មីម្តងទៀត(ធ្វើបាបjungmeowខ្ញុំមេះ)។
«បន្តទៀតទៅ..ហិៗៗ»ជុងវ៉ុន ចូលមកក៏ឃើញរូបភាពដដែរ រួចចាកចេញពីទីនោះដាក់គន្លឹះអីអោយយ៉ាងស្អាត ចេញទៅសើចទាំងអាម៉ាស់។
@ថ្ងៃស្អែក
_ក្រុមហ៊ុនគ្រឿងអលង្ការផាក
តុ តុ តុៗ
«ចូលមក!!»សំឡេងមាំមានអំណាចជះរឹទ្ធ ដូចជាសិង្ហបានបង្ហើបមក ជាការអនុញ្ញាតអោយអ្នកខាងក្រៅចូល ហើយក៏បង្ហាញអោយយើងឃើញរាងកាយស្រឡូនទាំងពីរបានដើរចូលមកទទឹងនឹងគ្នា ក្រោមការកោះហៅរបស់លោកអគ្គនាយ ផាក ស៊ុងហ៊ុន។
«ខ្ញុំមានProject មួយអោយអ្នកទាំងពីរធ្វើ!!»ស៊ុងហ៊ុន និយាយក្នុងនាមជាអគ្គនាយកទៅកាន់ លីលី និង ជេគ ដែរកំពុងឈរសម្លឹងមុខនាយនោះ។
«ProjectនេះគឺជាProjectគ្រោងនឹងសម្ភោធចេញ គ្រឿងអលង្ការថ្មីមួយ ជាប្រភេទខ្សែរដៃពេជ្រ ប្រសិនបើជានរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ ធ្វើបានល្អខ្ញុំនឹងមានរង្វាន់អោយ!!»ស៊ុងហ៊ុន
«បាទលោកអគ្គនាយក»ជេគ
«ប៉ុន្តែ-ចា៎លោកអគ្គនាយក»លីលី នាងបម្រុងនឹងប្រកែកទៅហើយប៉ុន្តែក៏ទទួលបានខ្សែរភ្នែករបស់ ស៊ុងហ៊ុន យ៉ាងមុតស្រួចទើបនាងឆ្លើយយល់ព្រមទាំងមិនចង់ ព្រោះនាងមិនចេះធ្វើវាទេ ទើបនាងខ្លាចបែបនេះ។
To be continued.....🎀
បានតែម៉ាតិចទេ🤏
ខមិនផងប្រយ័ត្នអុចធុបហៅដូនតា អោយទៅលង😊
______________________
ឡូវVoteហើយណា ថាចង់អោយខ្ញុំសរសេររឿង Enhypen x readerឬអត់?
Adminសួរអ៊ីចឹងខ្លាចអត់មានអ្នកអាន🤧
1.ចង់
2.អត់
តាអត់Voteរត់ចោល1ខែហើយ😤
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Randomចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ DATE:15.09.2024
