@ពេលល្ងាច
ពេលល្ងាចក៏បានមកដល់ ជេគចាប់ផ្តើមរៀបចំខ្លួនជាមួយសម្លៀកបំពាក់ទាន់សម័យបែបក្មេងយុវវ័យ និងមានសក់សេះទំលាក់ពីទៀតនិយាយពីថាស្អាតនោះស្អាត(ស្រម៉ៃមើល😩🎀)ដោយមានស៊ូនូជាជំនួយការនៅចាំខាងក្រោម។
«នីគីយកស្មៅតែបុរាណមកឬនៅ?»មកដល់ខាងក្រោមជេគងាកសួរស៊ូនូជាជំនួយការរបស់ខ្លួន។
«យកមកហើយ បាទ!!»ស៊ូនូនិយាយហើយក៏យកប្រអប់រាងធំ ពណ៍ក្រហមចាស់កម្ញីមួយយកមកបើកបង្ហាញអោយជេគមើល ដោយក្នុងមានដបថ្មថ្លា តូចល្មមមួយនៅក្នុងនោះ។
«ខ្ញុំអាចទៅម្នាក់ឯងបានណា!!»ជេគទទួលប្រអប់ស្មៅតែនោះពីស៊ូនូ រួចនិយាយប្រាប់ស៊ូនូថាខ្លួនអាចទៅម្នាក់ឯងបាន។
«មិនអាចទេ គឺខ្ញុំចង់ទៅជាមួយចៅហ្វាយតូចខ្លាចថានឹងមានគ្រោះថ្នាក់អ្វីកើតឡើង»ស៊ូនូបដិសេធជាមួយនឹងជេគ ព្រោះគេមិនចង់អោយជេគទៅតែម្នាក់ឯង។
«អ៊ីចឹងតោះ!! ប្រញាប់ទៅ»ជេគនិយាយហើយ ស៊ូនូក៏រៀបឡានចេញទៅកាន់ភូមិគ្រឹះនឹងជាយក្រុងដែលជាភូមិគ្រឹះលោកតាខាងប៉ារបស់គេ។
+ភូមិគ្រឹះត្រកូលសុីម
នៅខាងក្រៅហាក់មានភាពស្ងប់ស្ងាត់ ប៉ុន្តែបើក្រលែកមើលខាងក្នុងឯណេះវិញមានភាពអូអរខុសពីធម្មតា ក៏ព្រោះតែថ្ងៃនេះជាថ្ងៃពិធីខួបកំណើតរបស់លោកតាសុីមដែលកំពុងអង្គុយលើសាឡុងកាន់ឈើច្រត់មើលចៅៗរត់លេងសើចសប្បាយជាមួយគ្នានោះ ម្នាក់នៅក្នុងទឹកមុខញញឹមគ្រប់ៗគ្នា។
«លោកប៉ា/លោកតា!!»វត្តមានរបស់កម្លោះតូចនឹងជាមួយនឹងគ្រួសាររបស់លោកសុីមចូលមកដោយពាំជាមួយទឹកមុខញញឹមមិនដាច់ ជេគគេបានជិះហួសទៅយកលោកសុីមផងដែល។
«លោកតាអូននឹកលោកតាណាស់»ជេមីន ជេអុីន(ប្អូនភ្លោះជេគ)និងយ៉េជី ក៏រត់មកអោបលោកតាសុីមនឹងសំឡេងសើចកក្អឹក លោកតាសុីមញញឹមលើកដៃអង្អែលក្បាលចៅទាំងបី ហើយជេគគេក៏ដើរមកជិតលោកតាជាមួយនឹងសេចក្តីនឹករលឹក។
«ជម្រាបសួរ លោកតា»ជេគលអោនគំនាបដាក់គាត់ គាត់ក៏លើកដៃអង្អែលក្បាលគេជាមួយនឹងក្តីស្រឡាញ់ គាត់នឹងហើយដែលបានបញ្ជូនជេគទៅរៀននៅបរទេស ហើយក៏ឡើងទៅបរទេសជាមួយគេដែលខ្លាចថាចៅខ្លាចពេលនៅម្នាក់ឯងបែបនេះ។
«នឹកតាដែលទេ ចៅប្រុសតា»លោកតាសុីម
«បាទ...នឹកលោកតាខ្លាំងណាស់»ជេគ
«ចុះចៅប្រសាររបស់តា មិនមកទេមែនទេ??»លោកតាសុីមសួរជេគ ទាំងអើតរកស៊ុងហ៊ុន ព្រោះតាំងពីរៀបការហើយមក ជេគគេមិនសូវបាននាំស៊ុងហ៊ុនមកទេ ព្រោះតែរវល់ការងារ។
«គឺគាត់មិនបានមកទេលោកតា»ជេគឆ្លើយទាំងធ្វើមុខមិនសូវសមដាក់លោកតា លោកតាសុីមលឺបែបនេះគាត់ក៏មិនបាននិយាយអ្វីដូចគ្នា។
«សួស្តី!!»ពេលនោះស្រាប់តែកម្លោះសង្ហារមាឌមាំម្នាក់ដើរមកនិយាយរាក់ទាក់ជេគទាំងញញឹម។
«លោកគឺ....មនុស្សប្រុសតែម្នាក់ដែលខ្ញុំបានជួបនៅក្នុងកម្មវិធីថ្ងៃមុននោះមែនទេ?»ជេគ
«បាទ!ពិតមែនហើយ ខ្ញុំផាក ជុងស៊ុង ហៅជេយ៍ រីករាយណាស់ដែលបានជួបជេគម្តងទៀត»ជេយ៍និយាយសម្លឹងមើលមុខញញឹមដាក់ជេគរហូតមិនព្រិច ធ្វើអោយជេគឡើងរឹងខ្លួនមិនដឹងថាត្រូវធ្វើអ្វីបន្ត។
«គាត់ជាគូដណ្តឹងរបស់យើង»មនុស្សស្រីម្នាក់ក៏ដើរមកអោបដៃជេយ៍ និយាយក្នុងទឹកមុខបែបដាក់កំហឹត ជ្រក់ជ្រេញទៅកាន់ជេគថាកុំចង់ប៉ះរបស់នាង។
«ខ្ញុំសុំលោកតាទៅរកកន្លែងអង្គុយហើយបាទ!!»ជេគមិនតប បែរជាទៅនិយាយជាមួយនឹងលោកតាសុីមធ្វើអោយនាងស្រីចាប់ក្រហមមុខក្តៅចិត្តនឹងជេគតែម្តង។
«ជីអ៊ូ!!ឯងកុំចង់បង្ករឿងអោយសោះ ចៅជេយ៍ជួយមើលគូដណ្តឹងរបស់ចៅផង»លោកតាសុីមសម្លឹងមើលមុខជីអ៊ូដែលត្រូវជាចៅក្រៅត្រកូលរបស់គាត់ទាំងមុខស្មើ រួចនិយាយជាមួយជេយ៍ដែលត្រូវជាចៅប្រសាររបស់គាត់ ហើយក៏ងើបដើរចេញដោយមានបារបម្រើតាមពីក្រោយ។
«ហាមទៅរញ៉េរញ៉ៃរជាមួយជេគអោយសោះ»ជេយ៍អោនខ្សឹបជីអ៊ូក្នុងសំឡេងមាំ ហើយដើរចេញទៅកាន់តុអាហារដ៏វែង ញញឹមញញែមរាយមន្តស្នេហ៍ដាក់ជេគមិនចេះអស់។
«យើងត្រូវចាញ់មែនទេ??»ជីអ៊ូនិយាយក្នុងទឹកមុខក្រៀមក្រំសម្លឹងមើលទៅកាន់ជេគ និងគូដណ្តឹងរបស់ខ្លួនឆ្លាស់គ្នា ការពិតនាងនិងជេហ៍ភ្ជាប់ពាក្យជាមួយគ្នាដោយសារតែជំនួញដូចគ្នា លោកតាសុីមយកនាងមកចិញ្ចឹមគ្រាន់តែអាណិតតែប៉ុណ្ណោះ តែបើសួរថាគាត់ស្រឡាញ់ឬអត់?គឺគាត់ស្រឡាញ់ចៅបង្កើតជាង ហើយចៅសំណព្វរបស់គាត់គឺជាជេគនេះហើយ នាងនិងជេគកាលពីតូចគឺពួកគេប្រៀបដូចជាបងប្អូនបង្កើតនឹងគ្នាអ៊ីចឹង ប៉ុន្តែដោយសារតែចិត្តច្រណែនទើបនាងប្រែជាស្អប់ជេគបែបនេះ។
ពីធីខួបកំណើតក៏បន្តទៅខាងមុខយ៉ាងរលូនរហូតដល់ម៉ោងទៅផ្ទះជេគ ក៏អោយស៊ូនូជូនលោកសុីនិងគ្រួសារគាត់ទៅផ្ទះមុនក៏ព្រោះតែក្មេងៗងងុយហើយ ឯគេនៅអង្គុយនិយាយលេងជាមួយលោកតាសិន។
«លោកតា!ចៅសុំទៅទទួលទូរស័ព្ទបន្តិចបាទ»លោកតាឃើញហើយក៏ញញឹម ងក់ក្បាលជាការយល់ស្រប គេក៏ដើរចេញពីក្នុងភូមិគ្រឹះមកកាន់បរិវេណខាងក្រៅដើម្បីស្រួលនិយាយទូរស័ព្ទ។
«ហេឡូ!!ស៊ូនូ»ជេគ
«ហេឡូ!!ចៅហ្វាយតូច ខ្ញុំមិនបានទៅយកចៅហ្វាយតូចទេ ដោយសារតែភ្លាមៗប្អូនស្រីរបស់ខ្ញុំស្រាប់តែក្តៅខ្លួនខ្លាំងទើបបញ្ជួននាងមកមន្ទីរពេទ្យ មិនបានទៅយកចៅហ្វាយតូចបែបនេះ»ស៊ូនូដែរនៅខ្សែរម្ខាងនិយាយក្នុងសំឡេងដង្ហក់និងភាពភ័យខ្លាចរួមគ្នា ធ្វើអោយជេគដែលស្តាប់យល់អារម្មណ៍អ្នកម្ខាងទៀតយ៉ាច្បាស់។
«បាទ!មិនអីទេ ខ្ញុំជូនពរអោយនាងឆាប់ជា បន្ទាប់មកនេះចាំខ្ញុំបាញ់លុយអោយស៊ូនូថ្លៃមន្ទីរពេទ្យ»ជេគលឺហើយ ឃើញហើយមិនអាណិតមិនបានទើបសម្រេចចិត្តយកលុយដែលខ្លួនខំសន្សំទុកនឹងធ្វើដើមទុនការរកសុីនោះ យកមួយជួយប្អូនស្រីតែមួយរបស់ស៊ូនូវិញទាំងមិនដាច់អាល័យ។
«ខ្ញុំមិនទទួលទេចៅហ្វាយតូច ខ្ញុំមានលុយរបស់ខ្លួនឯងហើយមិនរំខាន់ចៅហ្វាយតូចទេ»ស៊ូនូប្រកែកញ៉ាញជាមួយនឹងបំណងរបស់ជេគ ព្រោះគេដឹងថាលុយនោះគឺជាលុយសន្សំរបស់ជេគ។
«ស៊ូនូ!កុំប្រកែកជាមួយនឹងខ្ញុំអី លុយយើងអាចរកបាន តែបើជីវិតក្មេងស្រីម្នាក់ពួកយើងមិនអាចរកបានទេ»ជេគ
«ខ្ញុំសុំអរគុណ ចៅហ្វាយតូចខ្លាំងណាស់ជាតិនេះខ្ញុំនឹងសងគុណចៅហ្វាយតូច តាមបម្រើចៅហ្វាយតូចរហូតដល់ខ្ញុំស្លាប់»ស៊ូនូទទួលយកទាំងសប្បាយចិត្តអររំភើបជាមួយនឹងទឹកចិត្តដ៏ល្អក្រៃលែងរបស់ជេគ រួចក៏ស្បត់សច្ចាថានឹងបម្រើជេគអស់មួយជីវិត និយាយដោយលាយលំទឹកភ្នែកផងដែល។
«បាទមិនអីទេ ខ្ញុំជូនពរប្អូនស្រីរបស់ស៊ូនូឆាប់ជាណា អញ្ចឹងប៉ុន្នឹងសិនហើយ»ជេគ
«បាទ!!»ស៊ូនូ។
«មានអ្វីមែនទេចៅយ៉ុន!?»លោកតា
«បាទ!ជំនួយការរបស់ខ្ញុំ ក្រុមគ្រួសារឈឺខ្លាំង ទើបមិនអាចមកយកខ្ញុំបាន»ជេគ
«អញ្ចឹងអោយចៅជេយ៍ ជូនចៅទៅបន្តិចទៅបានដែរទេ??»លោកតានិយាយហើយ ជេគក៏សម្លឹងមើលមុខជេយ៍ដែលកំពុងតែញញឹមស្រស់ដាក់គេនោះ។
«មិនបានទេលោក-»ជីអ៊ូ
«បាទ!ខ្ញុំនឹងជូនជេគទៅផ្ទះណា លោកតា»ជេយ៍ ជីអ៊ូបម្រុងនឹងប្រកែកជាមួយនឹងសំណើរមួយនោះ ប៉ុន្តែជេយ៍កាត់សម្តីនាងយ៉ាងលឿន ទទួលយកសំណើរមួយនេះយ៉ាងពេញចិត្តបំផុត។
«ជេយ៉ុន!!ចៅគិតយ៉ាងមិចដែរ?»លោកតា
«បាទ មិនអីទេលោកតា»មកដល់ពេលនេះហើយ បើប្រកែកក៏មិនកើតព្រោះមេឃយប់រៀងជ្រេដែរហើយ បើមិនអោយនាយជូនទៅប្រាកដណាស់ ដើរទៅផ្ទះជាមិនខាន(ចុះប្តីហ៎😀)។
ពេលដែលនិយាយគ្នា ត្រូវរូវហើយជេគក៏បានឡើងឡានទៅជាមួយជេយ៍ ដោយមានជីអ៊ូទៅជាមួយដែល ព្រោះផ្លូវទៅខន់ដូរបស់នាងទៅផ្លូវជាមួយជេគ ដែល នៅក្នុងឡានមានសភាពស្ងាត់ទាំងអស់ តែបើស្ងប់គឺជេគមិនសូវស្ងប់ប៉ុន្មានទេ ព្រោះតែត្រូវឃើញក្រសែរភ្នែកសម្លក់សម្លឹងរបស់ជីអ៊ូពីខាងក្នុងកញ្ជក់មករហូត។
To be continued.....🎀
Thanks for reading✨ 🩷
Luv y'all>3🫶❤️
បើសិនជាមានខុសត្រង់ណា និងមានពាក្យពេចន៍មិនសមរម្យ សុំទោសទុកជាមួយមុនហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងEnjoyរឿងមួយនេះ🤗🤍
Write by: YanzolyJenz/ស៊ូលីជេន
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Randomចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ DATE:15.09.2024
