«តើមានរឿងអ្វីទៅ? ហេតុអ្វីបានជាលោកអង្គនាយក ជ្រើសរើសលេខាមួយទៀត!!»សំឡេងជជែកវែកញែក រឿងស៊ុងហ៊ុនប្រកាសយកលេខាមួយទៀត ធ្វើអោយពួកគេឆ្ងល់មិនឈប់ មានជេគហើយចុះ ហេតុអ្វីយកលេខាមួយទៀតបែបនេះ។
«ចុះ ជេគ នោះ?គេជាលេខា របស់លោកអង្គនាយកដែល លោកផាក បានតែងតាំងនោះ?»ម្នាក់ៗនិយាយពីរឿងដែរ ស៊ុងហ៊ុន បានយកលេខាមួយទៀត បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក។
*តុប..តុបៗៗ!!
សំឡេងស្បែកជើងកែងចោទ ប៉ះដល់ឥដ្ឋការ៉ូថ្លា បង្ហាញពីរូបរាងស្រឡូនស្រឡៅ របស់មនុស្សស្រីម្នាក់ដែរ នាងគ្មាននរណាក្រៅ លីលី គីមទេ។
«អ្នកទាំងគ្នា!ស្តាប់!»សំឡេងគ្រលរមាំធំ បន្លឺមកជាចំណាប់អារម្មណ៍ដល់បុគ្គលិកទាំងអស់ អោយងាកមើលគ្រប់ៗគ្នា លីលី នាងដើរទៅជិត ស៊ុងហ៊ុន ទាំងញញឹមញញែម ហើយក៏សម្លឹងមុខ ជេគ ឌឺដងធ្វើអោយ ជេគ គេធ្វើភ្នែកក្រឡេបក្រឡាប់ដាក់នាងទាំងមិនពេញចិត្ត។
«អ្នកទាំងអស់គ្នា ប្រហែលជាបានដឹងហើយមែនទេ?ថាខ្ញុំសម្រេចយក លេខាមួយទៀត!មិនមែន ជេគ លែងក្លាយជាលេខារបស់ខ្ញុំទេ ប៉ុន្តែខ្ញុំគ្រាន់យកលេខាមួយទៀត មកជួយសម្រាល ជេគ តែប៉ុណ្ណោះ»ស៊ុងហ៊ុន និយាយបណ្តើរសម្តែង ញញឹមដាក់ ជេគ បណ្តើរធ្វើអោយគេ មានអារម្មណ៍ថាជ្រេញជាខ្លាំង(មីធូ😒)។
«សួស្តី!ខ្ញុំមានឈ្មោះ លីលី គីម ខ្ញុំជាលេខាទីពីររបស់លោកអគ្គនាយក ផាក ស៊ុងហ៊ុន!អរគុណ!»លីលី។
«នាងគឺជានរណា?»បុគ្គលិកស្រីម្នាក់ នាងទើបតែចូលធ្វើការទើបតែបានពីរថ្ងៃក៏ ងាកទៅខ្សឹបសួរមិត្ត រួមការងាររបស់ខ្លួន ទាំងឆ្ងល់។
«នាងគឺជាសង្សារ របស់លោកអគ្គនាយក រាល់ថ្ងៃមិនដែរ ឃើញធ្វើការអ្វីទេ មករកតែលោកអគ្គនាយក ឆ្ងល់ណាស់ ដែរលោកអគ្គនាយកយក នាងធ្វើលេខា ទីពីររបស់គាត់នោះ»
«អាហឹម..ហេមៗ»សំឡេងគ្រហេមដើម.ក របស់នីគីធ្វើអោយ ពួកនាងរៀបចំខ្លួនយ៉ាងលឿន អម្បាញ់មិញនិយាយដើមចាហ្វាយ ភ្លេចគិតថាជំនិតចាហ្វាយនៅទីនេះដែរ។
+Skip
មួយសប្តាហ៍ក្រោយមក ទំនាក់ទំនងរវាង ស៊ុងហ៊ុននិង ជេគ កាន់តែឆ្ងាយទៅដូចជាលើកមុនៗដែរ សឹងតែថាលើសផង ក៏ព្រោះតែ ស៊ុងហ៊ុន នាយមិនដែរ មកគេងផ្ទះម្តងណាទេ តែងតែទៅគេងខុនដូរបស់ លីលី រាល់តែថ្ងៃមុនលួស អ្វីដែរធ្វើអោយ ជេគ កាន់តែទើសចិត្តនោះ តាំងពីមាន លីលី មកធ្វើជាលេខារបស់នាយនោះ គឺនាយមិនដែរធ្វើការ ម្តងណាទេ តែងតែធ្វើរឿងស្មោគគ្រោក ជាមួយនឹងស្រីជើងល្អ លីលី រាល់ថ្ងៃ ការងារក៏មិនខ្វល់ខ្វាយ បុគ្គលិកមកអោយពិនិត្យការងារ ក៏ដេញទៅវិញ ដោយការងារទាំងអស់ត្រូវធ្លាប់មកលើ ជេគ មិនតិច រាល់ថ្ងៃនេះខួរក្បាលរបស់គេ គិតអ្វីក៏មិនចង់ចេញដែរ។
+Hoon's office
«អ្ហាស៎/អ្ហឹម»សម្រែកថ្ងូរចុងក្រោយ របស់មនុស្សប្រុសស្រីមួយគូរ បញ្ជាក់ថាបញ្ចប់ដល់ ទឹកចុងក្រោយនៃ ឋានត្រើយសុខ របស់ពួកគេ។
«ទៅអូហ្វីស របស់អូនវិញទៅ»ស៊ុងហ៊ុន បន្ទាប់ពីធ្វើរឿងស្មោគគ្រោកនៅ ក្នុងអូហ្វីសជាមួយ សង្សារហើយក៏ ដេញនាងចេញទាំងមុខមាំ។
«ប៉ុន្តែវាទើបតែ ចាប់ផ្តើមទេ?»លីលី នាងឆ្ងល់នឹងទង្វើរបស់ ស៊ុងហ៊ុន មិនស្ទើ ហៅនាងមកធ្វើរឿង សុីជម្រៅ រួចហើយក៏តែងតែ ដេញនាងបើទឹកមុខវិញ មាំរាល់ថ្ងៃ។
«ស្តាប់!បងមិននិយាយពីរដងទេ»ស៊ុងហ៊ុន និយាយប្រាប់នាង ក្នុងសំឡេងមាំ ធ្វើអោយ លីលី នាងខ្លាច ហើយក៏ខឹងបន្តិចបន្តួចផងដែរ។
«ហឹស៎...»លីលី នាងដកដង្ហើមធំទាំង ធុញថប់ហើយ ក៏រើសសម្លៀកបំពាក់ យកមកស្លៀកពាក់ស្អាតបាត ហើយក៏ដើរចេញប៉ុន្តែ ពេលដែរដើរមកដល់កន្លែង ជេគ នាងក៏ទាញទំលាក់ ក.អាវរបស់ខ្លួន អោយឃើញស្នាមស្នេហ៍ ដែរស៊ុងហ៊ុនបន្សល់ទុក អោយនាងដើម្បី បង្ហាញអោយ ជេគ ឃើញរហូតទៅដល់អូហ្វីសរបស់នាង។
«ស្មោគគ្រោក!!»ជេគ ខាំធ្មេញខាងក្រោមនិយាយចុងៗមាត់ម្នាក់ឯង ទាំងមានអារម្មណ៍ខឹង(🫢)។
*តុតុតុ!*
«ចូលមក!»
«នេះជារបាយការណ៍ ចំណូលចំណាយសម្រាប់ គ្រឿងអលង្ការដែរបានចេញចូល ខ្ញុំបានពិនិត្យល្អិតល្អន់រួចហើយ»ជេគ ចូលមកដាក់ឯកសារលើតុរបស់ ស៊ុងហ៊ុន និយាយក្នុងសំឡេងធម្មតា តែក្នុងចិត្តមិនធម្មតា ព្រោះមានខ្សែរភ្នែកព្រានមួយគូរ កំពុងត្របាញ់រកគេមិនឈប់។
«ហឹម៎..»ស៊ុងហ៊ុន គ្រាន់តែក្រហមដើម.កបញ្ជាក់ ជេគ គ្រាន់តែលឺបែបនេះប្រញាប់ដើរចេញ ប៉ុន្តែក៏ឈប់។
«មកធ្វើសរសៃរ អោយយើងបន្តិច!»
«ប៉ុន្តែខ្ញុំ-»
«ឆាប់ឡើង!!»ស៊ុងហ៊ុន និយាយបញ្ជាក់សំឡេងមាំ ទើបគេដើរទៅ ធ្វើសរសៃរអោយនាយ ទាំងមិនពេញចិត្ត។
«ហឹម៎...»សំឡេងក្រហឹមដើម.កមាំៗ ប្រៀបដូចជារាជសីហ៍ ធ្វើអោយអ្នកឈរខាងក្រោយនោះ ព្រឺឆ្អឹងខ្នងមិនស្ទើ។
«ទៅបានហើយ»ស៊ុងហ៊ុន និយាយហើយ គេមិននៅទេ គឺទៅហើយប៉ុន្តែ ស៊ុងហ៊ុន ក៏ចាប់ដៃគេធ្វើអោយគេ ដួលទៅអង្គុយ ខាងលើភ្លៅរបស់ នាយយ៉ាងងាយស្រួល។
«លោកធ្វើអី?ឆាប់លែងភ្លាមទៅ!»ជេគ រើបំរាស់ពីការចាប់របស់ ស៊ុងហ៊ុន តែនៅតែគ្មានផលដដែល កម្លាំងប៉ុនសម្រោច មកប្រៀបជាមួយ កម្លាំងប៉ុនដំរីយ៉ាងមិចបានទៅ។
«យើងដូចជានឹក ខ្លួនប្រាណរបស់ឯងខ្លាំងណាស់»ស៊ុងហ៊ុន ជេគ គេគ្រាន់តែស្តាប់លឺភ្លាមស្ទើតែលើកដៃវាយមាត់របស់ ស៊ុងហ៊ុន ណាស់និយាយមិនចេះ គិតបែបនេះ។
«លោកកុំមក និយាយរឿងទាំងនេះ ជាមួយខ្ញុំនោះ!!!»ជេគ ខាំធ្មេញនិយាយជាមួយ ស៊ុងហ៊ុន ទាំងខឹង ដែរនាយមកនិយាយ បែបនេះមានគិតដែរឬទេ? មើលសម្តីចុះ។
«យើងគ្រាន់តែនិយាយថានឹកទេតើស៎ កុំប្រាប់អោយសោះថាឯងដើរ ដេកជាមួយប្រុសមិនចេះតិចនាក់ ស្រួលមិនស្រួលរលុងផងក៏មិនដឹង បានជាមិនអោយយើងនិយាយដល់រឿងនេះ»ដល់ប្រយោគចុងក្រោយ នាយក៏អោនទៅខ្សឹបជាមួយ ជេគ ទាំងញញឹមចុងមាត់ បែបឌឺដង។
«ផាក ស៊ុងហ៊ុន!!! លោកនិយាយចេញមកមានគិតដែរទេ? គិតថាខ្ញុំជាមនុស្សអ៊ីចឹងមែនទេ លោករាល់ថ្ងៃនេះកាន់តែហួសហេតុទៅៗហើយណា៎»ជេគ ក្រោកចេញពី ស៊ុងហ៊ុន និយាយទាំងទឹកភ្នែករលីងរលោងបបូរមាត់ញ័រតតាត់ គេខឹង គេហួសចិត្តនិងឈឺ វាលាយបញ្ជូលគ្នា គេមិនដឹងថា ស៊ុងហ៊ុន នាយខឹងគេ រឿងអ្វីដល់ថ្នាក់ ហ៊ាននិយាយពាក្យសម្តី ទាំងអស់នោះមកលើគេ ប៉ុន្តែគេសុខចិត្តមិនមាត់ទ្រាំស្តាប់ពាក្យសម្តីលេបចូលទាំងអួលណែន គេមិននឹកស្មានថា ស៊ុងហ៊ុន ភ្លាស់ប្តូរដល់ថ្នាក់នេះទេ។
«ហួសហេតុ?យើងគ្រាន់តែនិយាយពាក្យពិត តែប៉ុណ្ណឹងឯង»ស៊ុងហ៊ុន នាយនិយាយបែបមិនខ្វល់ តែនាយនិយាយពាក្យទាំងនោះបានយ៉ាងមិច នាយក៏មិនដឹងដូចគ្នា ក៏ព្រោះតែនោះគឺជាអារម្មណ៍ ខឹងរបស់នាយ សម្លឹងមើលទៅកាន់កែវភ្នែករបស់ ជេគ ដែរមានទឹកថ្លាៗនោះ ធ្វើអោយសាច់មួយដុំនៅទ្រូងខាងឆ្វេង របស់នាយមានអារម្មណ៍ថាឈឺ តែខួរក្បាលក៏ប្រាប់ថា នាយកំពុងតែស្អប់គេ។
«ខ្ញុំមិនដឹងថាលោកខឹងខ្ញុំរឿងអ្វីទេ ប៉ុន្តែបើលោកហ៊ាននិយាយពាក្យទាំងនោះម្តងទៀត ពួកយើងគឺ លែង-លះ!!!»ជេគ ខាំបបូរមាត់ទប់ទឹកភ្នែក និយាយយ៉ាងដាច់អហង្ការ ធ្វើអោយអ្នកដែរអង្គុយស្តាប់នោះ បើកភ្នែកក្រឡោតងើបឈរយ៉ាងលឿន(កូនស្រីម្តាយស្លូតម្លេះ😭)។
«ហាមមកនិយាយពាក្យ លែងលះជាមួយនឹងយើង អោយសោះ យើងដឹងថាឯងមិនហ៊ានទេ ព្រោះលុយយើងដល់ ហិហិៗ..»ស៊ុងហ៊ុន និយាយរួចសើចចម្អកទៅកាន់ ជេគ បែបជាអ្នកមានប្រៀបជាង ធ្វើអោយអ្នកដែរស្តាប់នោះខាំមាត់ ក្តាប់ដៃទប់អារម្មណ៍ខឹងមិនតបតរ ជាមួយនាយសឹងតែចេញឈាមទៅហើយ។
To be continued.....🎀
Luv y'all readers💞
សុំទោសសម្រាប់ពាក្យពេចន៍មិនសមរម្យ ឬខុសឆ្គងណាមួយ ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងenjoy🥰💓
Write by:Yanzolyjen/ស៊ូលីជេន
__________________________
Come back បន្ទាប់ពីត្រូវបានwattapedធ្វើញុាំមក3ខែ🙂
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Randomចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ DATE:15.09.2024
