ពេលវេលាទៅមុខលឿនស្ទើតែអោយយើងមិនចង់ជឿ អ្វីៗក៏ភ្លាស់ប្តូរទៅតាមពេលវេលា ពេលនេះក៏ចូលមកដល់រដូវ ផ្ការីកដែរជារដូវកាល សម្រាប់អោយអ្នកដែរធ្វើការទាំងអស់ ឈប់សម្រាកដើម្បីមានពេលវេលា ជាមួយនឹងគ្រួសារ ប៉ុន្តែចម្លែកអ្វីកម្លោះតូច ម្នាក់នេះកំពុងតែ អង្គុយនៅលើកៅអីក្រោម ដើមសាគូរ៉ាដែរមាន ស្រទាប់ផ្កាធ្លាក់មកជារើយៗ។
ជេគ សម្លឹងមើលមនុស្សគ្រប់គ្នាដែរកំពុងតែ មានស្នាមញញឹមជាប់មាត់ ដោយម្នាក់ៗមើលទៅអស់ទុក្ខកង្វល់មានតែភាពសប្បាយរីករាយនៅរដូវផ្ការីកនេះ ខុសពីគេ ដែរកំពុងអង្គុយទ្រមុយតែម្នាក់ឯង នៅក្នុងចិត្តស្តុកគិតអ្វីក៏មិនចេញ គិតថានឹងមកដើរលេងនេះ បានរំសាយទុក្ខខ្លះ តែគេនៅតែមិនសប្បាយចិត្ត រដូវផ្ការីកនេះហើយជារដូវដែរ គេចូលចិត្តនិងស្រឡាញ់ខ្លាំងបំផុត កាលនៅឯបរទេស អោយតែរដូវផ្ការីកមកដល់ ទុក្ខកង្វល់ទាំងប៉ុន្មាន ត្រូវរលាយអស់ ប៉ុន្តែពេលនេះវាមិនដូចគ្នាទេ....។
«ហឺយ៎...»ជេគ ដកដង្ហើមធំមិនដឹងជា លើកទីប៉ុន្មានផងក៏មិនដឹង រួចងើបដើរចេញពីទីនោះ ដើម្បីត្រឡប់ទៅកាន់គេហដ្ឋានវិញ ព្រោះបើនៅបន្តទៀត ក៏គ្មានអ្វីអាចធ្វើអោយចិត្តគេសប្បាយដែរ។
«ចង់ទៅណា?»ដើរចេញមិនទាន់បាន5ជំហានស្រួលបួលផង ក៏មានដៃមួយចាប់ដើមដៃ របស់ខ្លួនកញ្ឆក់អោយ មកនៅទល់មុខនាយយ៉ាងលឿន។
«លែងខ្ញុំទៅ...»ជេគ និយាយក្នុងសំឡេងតិចៗទៅកាន់ ស៊ុងហ៊ុន ទាំងមុខក្រញ៉ូវ ដៃមិនដឹងប៉ះស្រីណាខ្លះ មកប៉ះគេ គេមិនចូលចិត្ត(ខ្មើត)។
«មិនលែង!»ស៊ុងហ៊ុន
«បើលោកមិនលែង ខ្ញុំនឹងស្រែកអោយគេជួយ!»ជេគ
«ស្រែកទៅ គ្រាន់តែប្តីប្រពន្ធនិយាយគ្នា ធម្មតាគ្មានអ្វីទាស់ខុសទេ»គ្រាន់តែ ស៊ុងហ៊ុន និយាយដល់រឿងប្តីប្រពន្ធធ្វើ អោយថ្ពាល់ទាំងសងខាង ចាប់ផ្តើមក្រហមតិចៗឡើងមក បង្ហាញអោយស៊ុងហ៊ុនឃើញយ៉ាងច្បាស់ថាគេគឺអៀន។
«លោកមិនមែនប្តីខ្ញុំទេ!!»ជេគ ងើបមុខតបតរជាមួយនាយ យ៉ាងហំហាន ទាំងក្នុងចិត្តភ័យសឹងអីហើយ។
«បើអ៊ីចឹងទាល់តែ រំលោភអោយច្រើនរហូតបានកូនមួយ ទើបហៅយើងថាប្តីឬ?»ស៊ុងហ៊ុន អស់ពីប្តីប្រពន្ធមករឿងកូនវិញ ជេគ ឯណេះអៀនយកទៅណាមិនអស់ ថ្ពាល់ក៏ក្តៅភាយៗមក អៀនជាមួយសម្តីរបស់នាយ ខួរក្បាលក៏ចាប់គិត រឿងជាច្រើនដែរគេ ធ្លាប់ធ្វើជាមួយនាយ។
«កុំនិយាយរឿង អ៊ីចឹងជាមួយខ្ញុំ»ជេគ
«អៀនមែនទេ?»ស៊ុងហ៊ុន
«មិនបានអៀន!!!*អាជេគ អើយ៎កុំអៀន!!!*»ជេគ បែរមុខទៅម្ខាងកុំអោយស៊ុងហ៊ុនចាប់បាន ថាខ្លួនពិតជាអៀនជាមួយសម្តីរបស់នាយពិតមែន ក្នុងចិត្តប្រតិចខ្លួនឯងមិនចេះតិច(ញុមក៏អៀនដែរ😩)។
«មកទៅជាមួយយើង»ស៊ុងហ៊ុន មិនចង់និយាយច្រើន ក៏អូសដៃ ជេគ ទៅចំណតឡានយ៉ាងលឿន ធ្វើអោយអ្នកដែរត្រូវគេអូសស្លេកមុខតែម្តង។
«លោកឯងនាំខ្ញុំទៅឯណា!?»ជេគ ក្រាញ់ននាលមិនព្រមទៅជាមួយនាយ ក្នុងចិត្តគិតថានាយចង់យកខ្លួនទៅអារ.កសម្លាប់ចោល(យីកូនម្តាយ🥲)។
«យកទៅរំលោភសម្លាប់!!!!»ស៊ុងហ៊ុន ពិតមែន!នាយពិតជាយកគេទៅសម្លាប់ពិតមែន មិនអាចទេ ត្រូវតែហៅគេជួយ។
«ជួយផង!!ជួយខ្ញុំផង អ្នកណាក៏បានដែរជួយផង!!!»ជេគ ស្រែកឆោឡោរកគេជួយ ទាំងមុខចង់រកយំ ឯអ្នកនៅទីនោះនាំគ្នា មើលឡើងពេញនឹង ប៉ុន្តែមិនហ៊ានចូលទៅទេ ខ្លាចក្បាលដល់ដី នរណាក៏ដឹងដែរថា ផាក ស៊ុងហ៊ុន មានអំណាចប៉ុនណា។
«ឈប់ស្រែក!ប្រយ័ត្នយើងរំលោភឯងនៅទីនេះ»ស៊ុងហ៊ុន ដាក់មួយឃ្លា ជេគ ស្ងាត់ដូចគេញុក។
+Skip
ងឺត!
សំឡេងចាប់ហ្វាំងឡានគគិតនឹងថ្នល់បន្លឺ នៅខាងមុខផ្ទះចម្ការស្រ្តបឺរីមួយ កន្លែងដែរ ជេគ គេមានជាការឆ្ងល់ជាខ្លាំង ព្រោះថាមិនធ្លាប់មកទីនេះ។
«អ្នកប្រុស ស៊ុងហ៊ុន»ពេលនោះមានស្រ្តីចំណាស់ម្នាក់ដើរចេញមក ទទួលពួកគេទាំងញញឹម។
«អ៊ំរៀបចំហើយឬនៅ?»ស៊ុងហ៊ុន សួរអ៊ំស្រីលីទាំងញញឹម សមរម្យទោះបីនាយស្រីច្រើន ឈ្លើយ អាក្រក់ រៀងឃោឃៅ អំណាច មហិច្ឆតាធំ ប៉ុន្តែមិនមែនមានន័យថានាយមិនចេះគោរពចាស់ទុំឯណា។
«ចាស៎!រៀបចំរួចហើយអ្នកប្រុស...ចុះក្មួយស្រីខាងនេះជានរណាដែរស្អាតណាស់?»អ៊ំស្រីលីតបនឹងនាយហើយ ក៏ងាកទៅចាប់អារម្មណ៍ជាមួយ ជេគ សំខាន់ហៅ ជេគ ក្មួយស្រីថែមទៀត(ស្អាតចឹងហើយ)។
«បាទ៎!អ៊ំស្រីខ្ញុំមិនមែនមនុស្សស្រីទេ ខ្ញុំជាមនុស្សប្រុស...ហិហិហិៗ»ជេគ តបនឹងគាត់ទាំងគួរសម សើចបន្លប់ភាពអាម៉ាស់ពីខ្សែរភ្នែករបស់ ស៊ុងហ៊ុន ធ្វើអោយនាយឃើញហើយមិនអស់សំណើចដើម.កមិនបាន(ហើយមិច🤨)។
«ហា៎...អ៊ំស្មានតែក្មួយជាស្រី ឃើញសក់ត្រឹមកញ្ចឹង.ក ហើយស្អាតយ៉ាងនេះ...ចុះក្មួយត្រូវជាអ្វីជាមួយអ្នកប្រុស ស៊ុងហ៊ុម ដែរហើយឈ្មោះអ្វី?»អ៊ំស្រីលី
«គេឈ្មោះ ជេគ ត្រូវជាប្អូនប្រុសរបស់ខ្ញុំ»ស៊ុងហ៊ុន ជេគគ្រាន់តែលឺថាប្អូនប្រុសភ្លាម ងាកសម្លឹងមើលនាយសឹងបាក់.ក ហើយក៏ងរខ្ទើតដើរចេញទៅខាងក្នុងបរិវេណផ្ទះបាត់ទៅ។
«Awww....!!?»អ៊ំស្រីលី
«គេជាប្រពន្ធខ្ញុំទេ»ស៊ុងហ៊ុន ឃើញបែបនេះក៏សើចតិចៗប្រាប់អ៊ំស្រីលី ធ្វើអោយគាត់ដឹងហើយក៏សើចជាមួយគ្នានឹង ចរិកងក់ងររបស់ ជេគ(ងរទៅកូនម៉ែspp😊👏)។
«អ៊ីចឹងអញ្ចើញអ្នកប្រុសចូលខាងក្នុងចាស៎»អ៊ំស្រីលី ស៊ុងហ៊ុនក៏ដើរចូលទៅខាងក្នុងរួចក៏ឃើញ ជេគ កំពុងឈរនិយាយគ្នា ជាមួយកូនប្រុសរបស់អ៊ំស្រីលី ដូចស្គាល់ណាស់ណាចឹង។
«ហេមៗ..!!»ស៊ុងហ៊ុន ដើរអោបដៃ ទៅជិត ជេគ គ្រហេមលឺៗដើម្បីទាញ ចំណាប់អារម្មណ៍ពីមនុស្សពីរនាក់នោះ អោយងាកមករកនាយ។
«អ្នកប្រុស ស៊ុងហ៊ុន»ហុីសឹង កូនប្រុសអ៊ំស្រីលី លាន់មាត់ហៅនាយសង្ហារ តែបែរជាបានខ្សែរភ្នែកសម្លក់សម្លឹងមកវិញ ធ្វើអោយនាយឆ្ងល់ តែក៏ខ្ជិលទុកក្នុងចិត្ត ទៅនិយាយជាមួយកម្លោះតូចមុខខ្ជូតៗស្អាតៗនេះវិញ(កុំអីបងប្រពន្ធគេទេ😓)។
«តើ ជេគ មកជាមួយអ្នកប្រុស ស៊ុងហ៊ុន មែនទេ?»ហុីសឹង
«អើ..!!»ស៊ុងហ៊ុន
«តើ ជេគ អាយុប៉ុន្មានហើយ?»ហុីសឹង
«23ឆ្នាំ»ស៊ុងហ៊ុន
«ជេគ ក្មេងណាស់គួរតែហៅខ្ញុំថាបងទើបបាន»ហុីសឹង
«អត់!!»ស៊ុងហ៊ុន និយាយគ្រហកដាក់ហុីសឹង ធ្វើអោយ ជេគ នោះវិលមុខឈឺក្បាលតែម្តង សំណួរទាំងប៉ុន្មានដែរ ហុីសឹង សួរគេត្រូវនាយ ឆ្លើយជំនួសទាំងអស់ មិនដឹងថានាយថ្ងៃនឹងកើតអ្វីទេ ប្លែកៗ(គាត់ពុលខ្តួច)។
«អ្នកប្រុស ស៊ុងហ៊ុន មានអ្វីមែនទេ?»ហុីសឹង លើកចិញ្ចើមសួរ នាយទាំងឆ្ងល់។
«គ្មាន!!»ស៊ុងហ៊ុន
«ជេគ ត្រូវជាអ្វីជាមួយអ្នកប្រុស ស៊ុងហ៊ុន ដែរ?»ហុីសឹង
«ជាប្រពន្ធយើ-អឹប!»ស៊ុងហ៊ុន
«ខ្ញុំត្រូវជាប្អូនប្រុសរបស់គាត់»ជេគ ប្រញាប់លើកដៃបិទមាត់របស់ ស៊ុងហ៊ុន យ៉ាងលឿនហើយក៏ តបជាមួយហុីសឹងទាំងញញឹមឌឺ ស៊ុងហ៊ុន ទៀត(ជួញត្រូវទេ)។
«អរ...អ៊ីចឹងបងទៅសិនហើយ»ដោយឃើញពីរនាក់គេនេះ រៀងប្លែកៗ ហុីសឹង ក៏សុំដើរចេញតែម្តង(មករកអូនមកបង😮💨)។
«មិចក៏ប្រាប់វាថាឯងជាប្អូនប្រុសយើងអ៊ីចឹង!!»មាត់មានសេរីភាពហើយ ស៊ុងហ៊ុន សួរ ជេគ ខឹងប្រច័ណ្ឌលាយចូលគ្នា(ថីប្រូឯង😒)។
«ចុះលោកប្រាប់ម៉ាក់របស់គាត់ថា ខ្ញុំត្រូវជាប្អូនប្រុសលោក អ៊ីចឹងខ្ញុំក៏ប្រាប់គាត់ថាខ្ញុំជា ប្អូនប្រុសលោកដែរ..យ៉ាងមិចរួចគ្នា?»ជេគ
«ឯង..ហឹស៎យប់នឹងត្រៀមខ្លួនទៅ មិនបាច់ដេកទេ»ស៊ុងហ៊ុន មុខក្រហមខឹងនឹង ជេគ និយាយមួយប្រយោគធ្វើអោយ អ្នកដែរធ្វើអោយគេខឹងនោះ ចាប់ផ្តើមស្លេកមុខស្លេកមាត់ដូចមាន់ ស្ងោជ្រក់។
«គេចង់ធ្វើអីយើង?»ជេគ លួចនិយាយម្នាក់ឯង ពេលដែរស៊ុងហ៊ុនដើរចេញពីទីនោះ តើនាយប្រុងធ្វើអីគេ?(នោះថាមែនៗ)។
To be continued.....🎀
Luv y'all readers 💞
សុំទោសសម្រាប់ពាក្យសម្តីមិនសមរម្យណាមួយ ឬខុសឆ្គងអក្ខរាវិរុទ្ធ ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងenjoy😊🤍
Write by: YanzolyJenz/ស៊ូលីជេន
________________________________
ទាយមើល៎ប្រុស10ហ៊ុនចង់ធ្វើអីចេកអាំងកូនយើងអ្នកអស់គ្នា🥲
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Randomចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ DATE:15.09.2024
