[11].មីស្រីក្រពើ!!

575 53 3
                                        

@ថ្ងៃថ្មី
     ព្រៃព្រឹក្សាអ្នកតាវល្លិ ដុះមកយ៉ាងព្រោងព្រាត មើលទៅស្រស់ស្អាត បែបធម្មជាតិ អារម្មណ៍ល្អអាចមកបោះតង់លេងក៏បាន ហើយអោយយើងឃើញ ស៊ុងហ៊ុន និង ជេគ ក៏កំពុងតែដើរជាមួយគ្នាដោយ ស៊ុងហ៊ុន កាន់ដៃរបស់ ជេគ ជាប់ខ្លាចថាគេ នឹងវង្វេងរកមិនឃើញ ព្រោះថាព្រៃនេះគេ ទើបតែមកម្តងនេះទេ។
«លោក!?»ជេគ
«យ៉ាងមិច?»
«លោកនាំខ្ញុំមកក្នុងព្រៃធ្វើអ្វី?»ជេគ
«តែទៅដល់ដឹងហើយ!!»ស៊ុងហ៊ុន
«ខ្ញុំខ្លាចថាលោកនឹង បំបង់ខ្ញុំចោលក្នុងព្រៃនេះណាស់»ជេគ
«ក្នុងខួរក្បាលរបស់ឯង មានតែរឿងបែបនេះទេមែនទេ?»ស៊ុងហ៊ុន
«ប្រាកដហើយ!លោកគឺមិនគួរអោយទុកចិត្តទេ!!»ជេគ
«ចុះមកតាមយើងធ្វើអ្វី?»ស៊ុងហ៊ុន សួរ ជេគ មួយសំណួរធ្វើអោយគេគាំងស្ញេញនិយាយអត់ចេះ ព្រោះព្រឹកមិញ ញុាំបាយពេលព្រឹកហើយ គេក៏ឃើញ ស៊ុងហ៊ុន រៀបចំកាតាប ដូចបម្រុងថាទៅឯណា ទើបគេសុំនាយទៅជាមួយដែរ តែឥឡូវមកជាន់កែងខ្លួនឯងឯណាឆ្កុយ។
«ក៏...ចង់ដឹងថាលោកទៅឯណា?»ជេគ រកលេសឆ្លើយចង់មិនចេញ ព្រោះ ស៊ុងហ៊ុន សួរត្រូវចំណុចពេក គេឆ្លើយមិនចេញទេ។
«ហិហិៗ»ស៊ុងហ៊ុន សើចក្នុងបំពង់.កបន្តិច ហើយក៏ដើរទៅមុខបន្ត។
«លោក!!ពួកយើងមកកាន់តែជ្រៅហើយណា៎!!»ជេគ ចាប់ផ្តើមមានអារម្មណ៍ថាខ្លាចហៅ ស៊ុងហ៊ុន អោយឈប់ដើរបន្ត ព្រោះថាពួកគេដើរមកដល់ជ្រៅហើយ។
«ឯងកុំនិយាយច្រើនពេក»ស៊ុងហ៊ុន ងាកទៅបោះសម្តីធ្ងន់កណ្តប់ ប្រាប់ទៅកាន់ ជេគ អោយស្ងាត់ ដោយសារតែនាយផ្ទៀងត្រចៀកស្តាប់ ទឹកជ្រោះមិនលឺទេ។
«លោកអោយខ្ញុំស្ងាត់យ៉ាងមិច បើលោកនាំខ្ញុំទៅឯណាក៏មិនដឹង ព្រៃស្ងាត់ជ្រៅបែបនេះគួរអោយខ្លាចណាស់!!»ទោះទេសភាព ស្អាតប៉ុន្មានក៏ ជេគ គេនៅតែមានអារម្មណ៍ថាខ្លាចដែរ ព្រៃជ្រៅ ស្ងាត់ហើយមានតែពីរនាក់គេទៀត បើមិនខ្លាចមានតែចម្លែក។
+ឈូ..ឈូ..ឈូៗ~~
«អុស៎!សំឡេងទឹកជ្រោះ»ជេគ លាន់មាត់លឺ រួចស្នាមញញឹម ក៏ផុសចេញមកលើមុខដ៏ច្រមិច គួរអោយស្រឡាញ់របស់គេ ជេគ សម្លឹងមើលទេសភាពទឹកជ្រោះ យ៉ាងជក់ចិត្តដិតអារម្មណ៍ គេមិនដែរឃើញ អ្វីស្អាតដល់ថ្នាក់នេះទេ គេគួរតែហៅវាថាទឹកជ្រោះ ឋានសួគ៌លើដីហើយ ទើបបាន។
«យ៉ាងមិចចង់ទៅវិញទៀតឬអត់?»ស៊ុងហ៊ុន សួរទៅកាន់ ជេគ ដែរកំពុងញញឹម មើលទេសភាពទាំងអស់នោះ យ៉ាងឈ្លក់វង្វេង ដោយឃើញគេញញឹមស្អាតខ្លាំងស្រស់ស្រាយបែបនេះ នាយទប់ចិត្តមិនបាន ក៏ទាញទូរស័ព្ទយកមកថត គេពីរបីប៉ុសមួយលេង កុំអោយគេដឹង(លួចថតកូនគេទៀតហៃ😮‍💨)។
«អត់ទេ ចង់នៅលេងទីនេះអោយយូរ...យូរ!»ជេគ យកទូរស័ព្ទមកថតអ្វីគ្រប់យ៉ាងដែរនៅជុំវិញខ្លួន ស្នាមញញឹមមិនរលុបបាត់ចេញពី ផ្ទៃមុខអ្វីសោះ។
_ប្រូង~
    សំឡេងលោតទឹកជ្រោះ ក៏បំបែរចំណាប់អារម្មណ៍របស់គេ ទៅមើលនាយសង្ហារដែរគ្មានអ្វីបិទបាំងពីលើមានតែខ្លួនទេទេ នឹងខោដែរនាយស្លៀកមកនោះ បែរខ្នងងូតទឹកជ្រោះដែរធ្លាក់ចុះមក នោះបង្ហាញអោយឃើញ ខ្នងក្តារបន្ទះធំក្រអាញ់របស់នាយ ធ្វើអោយ ជេគ ឃើញហើយទប់អារម្មណ៍មិនបាន ទាញទូរស័ព្ទថតបីបួនក្រឹប ទុកជាអនុស្សាវម៉ៅ(ចំណីរបស់ជេគ😓)។
«លេងទឹកឬអត់?»ស៊ុងហ៊ុន
«អ៎!អុស៎!អត់លេងទេ ត្រជាក់ណាស់»ជេគ ភ្ញាក់ក្រញាង យកទូរស័ព្ទលាក់ខាងក្រោយខ្នងយ៉ាងលឿន ដើរសម្លឹង អង្គុយលើផ្ទាំងថ្ម សំយ៉ុងជើងចុះខាងក្រោម ឆ្លើយប្រាប់ រាងក្រាស ក្រវីក្បាលអោយតតាត់។
«អ៊ីចឹងមិនងូតទេ?»ស៊ុងហ៊ុន
«ហឹម»ជេគ ក្រហឹមដើម.ក ធំធាក់ជើងជាមួយនឹងទឹក ទុកទូរស័ព្ទនៅម្ខាងខ្លាច ថានឹងធ្លាក់ចូលទឹកបាត់ ព្រោះខំថតរូប ដែរមិនធ្លាប់ឃើញមក អោយចូលទឹកខូចងាយស្រួលមិនបានទេ។
«ស៊ុងហ៊ុន ស៊ុងហ៊ុន ន៎ែលោក!!ផាក ស៊ុងហ៊ុន លោកកុំលេងសើចជាមួយនឹងខ្ញុំណា!!»ជេគ សុខៗ ស៊ុងហ៊ុន ក៏បាត់ខ្លួន ធ្វើអោយ ជេគ ភ័យជាខ្លាំង អម្បាលមិញ នៅលេងទឹកសោះ ឥឡូវបាត់ទៅឯណាបាត់ហើយ។
«*ប្រូង*អាយ៎...ជួយផង..ខ្មោចទឹកចាប់ទាញជើង..ហឹកៗៗ..លោកខ្មោចកុំចាប់ខ្ញុំអី រាល់ថ្ងៃនេះខ្ញុំមានប្តី ម្នាក់ដែរត្រូវស្រឡាញ់មើលថែ ឥឡូវបាត់គាត់ហើយ ហើយលោកខ្មោចឯងចង់យកខ្ញុំទៅមួយទៀតធ្វើអ្វី ហឹកៗៗៗ...»ជេគ ស្រែកយំភ័យស្ទើរសន្លប់ ពេលដែរមានដៃត្រជាក់ៗចាប់ទាញជើងគេ ចុះទឹក រួចយំទាំងបិទភ្នែករៀបរាប់រឿងស្អីក៏មិនដឹង មិនយល់។
«*ផ្លាច់!*និយាយស្អីឆ្កួតៗចឹង!!!»ដោយខ្នាញ់ក្មេងនេះពេក ស៊ុងហ៊ុន ផ្ទាត់ថ្ងាស់គេមួយ លឺសូរតែផ្លាច់ នាយមិនដឹងថាខួរក្បាលក្មេងនឹងដឹងគិត ស្អីខ្លះទេ គ្រាន់តែនាយចាប់ជើងអោយចុះទឹកតិច សោះក៏មកយំស្រែកធ្វើមើលតែស្អីទៅហើយ។
«ហាស៎!ជាលោកទេហេស៎?»ជេគ បើកភ្នែកមកសួរទៅកាន់ ស៊ុងហ៊ុន ធ្វើមុខឡេឡឺដូចអត់ដឹងថាមិញនៅមាន រឿងអ្វីកើតឡើងអ៊ីចឹង។
«មិច?រៀបរាប់ស្អីខ្លះ?»ស៊ុងហ៊ុន
«ហិហិៗ..អត់មានអីផង..ហិៗ»ជេគ សើចបន្លប់ ស៊ុងហ៊ុន ទាំងមិនសម។
«ខ្ញុំឡើងវិញហើយ ត្រជាក់ណាស់»ជេគ
«អត់អោយឡើង»ស៊ុងហ៊ុន
«លោកខ្ញុំត្រជាក់ ខ្លាំងណាស់ដឹងទេ សឹងតែរឹងថ្កៀមទៅហើយនេះ!!»ជេគ
«បើយើងធ្វើអ្វីមួយទៅ វាលេងត្រជាក់ហើយ!»ស៊ុងហ៊ុន
«ធ្វើអ្វី?លោកប្រុងយកទឹកក្តៅមកចាក់ក្នុងនេះហេស៎?»ជេគ
«អើយ៎!!ក្មេងនេះចំមែនហើយ!»ស៊ុងហ៊ុន ក្រពុលមុខជាមួយនឹង ជេគ ដែរសួរសំណួរដូចក្មេង5ឆ្នាំ វាមិនដែរអាណាយកទឹកក្តៅម៉ាញឹបមកចាក់ក្នុង ទឹកជ្រោះច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយក៏ក្តៅអ៊ីចឹងទេ។
«យ៉ាងមិចវិញចឹង?»ជេគ
«បើខួរក្បាល ឯងបន្តិចតើបានទេ?»ស៊ុងហ៊ុន
«នេះលោក!!»ជេគ គ្រាន់តែ ស៊ុងហ៊ុន និយាយបែបហើយធ្វើអោយគេ ដឹងតែម្តងថាអ្វី។
«បើដឹងហើយ ចាត់ការតែម្តងទៅ!!»ស៊ុងហ៊ុន មិនសាំញាំច្រើន ក៏អោនទៅលេបជញ្ជក់ត្របាក់ បបូរមាត់របស់ជេគ ដោយមិនសុំពីម្ចាស់គេអ្វីបន្តិចសោះ។

អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON Where stories live. Discover now