[15].គួរអោយស្រលាញ់

761 72 7
                                        

    តាំងពីថ្ងៃដែល ជុងវ៉ុន គេបានជួប ជេយ៍ មក គេមានអារម្មណ៍ថា មិនសូវល្អសោះ ព្រោះតែគេបានលឺសំឡេងហៅរបស់ ជេយ៍ បានហៅឈ្មោះរបស់គេដូច អោយជួយអ្វីអ៊ីចឹង។
    ជុងវ៉ុន ពេលនេះកំពុងតែដើរតាមដងផ្លូវសុខៗ ក៏ប្រទះឃើញមនុស្សជុំៗគ្នា និងមានឡានប៉ូលីសទៀតផង ធ្វើអោយគេប្រញាប់ទៅមើលយ៉ាងលឿន ដោយសារតែចង់ដឹងថាមានរឿងអ្វីកើតឡើង។
«តើមានរឿងអ្វីទៅ?»ជុងវ៉ុន បានសួរមនុស្សម្នាក់។
«គឺមានបរុសម្នាក់ ត្រូវបានគ្រោះថ្នាក់ចរាចរណ៍ សង្ស័យតែគ្មានជីវិតទេ ព្រោះតែគ្រោះថ្នាក់ត្រូវខ្លាំងសឹងអី!!»មនុស្សម្នាក់នោះនិយាយហើយ ធ្វើអោយ ជុងវ៉ុន ចង់ដឹងក៏រោលខ្លួនទៅមុខ សុំផ្លូវគេក៏បានឃើញហើយ យកដៃទាំងពីរមកខ្ទប់មាត់ទាំងតក់ស្លត់ ហើយម្នាក់នោះគឺ...៖
«ជេយ៍...លោកយ៉ាងមិចហើយ?!..ហឹកៗៗ..កុំពិតភ្នែកអោយសោះណា៎..ហឹកៗ»ជុងវ៉ុន ចូលទៅត្រកង ជេយ៍ យកមកដាក់លើភ្លៅ ទឹកភ្នែកក៏ហូរមកដូចបាក់ទំនប់ ពេលនេះគេស្លត់ខ្លាំងណាស់។
«ជុង..វ៉ុន..បងស្រឡាញ់អូន..ខ្លាំង..ណាស់!»ជេយ៍ បើកភ្នែកមកលើកដៃដែរសុទ្ធតែឈាមទៅប៉ះថ្ពាល់របស់ ជុងវ៉ុន និយាយប្រាប់នៅពាក្យដែរនាយចង់និយាយប្រាប់គេជាលើកចុងក្រោយទាំងញញឹម រួចក៏បិទភ្នែកបាត់ទៅ។
«អត់ទេ..ហឹកៗ..ជេយ៍..បងឆាប់ដឹងខ្លួនភ្លាមមក...ហឹកៗៗ..ងើបមកនិយាយជាមួយអូនអោយឆាប់មក...បងឆាប់បើកភ្នែកភ្លាមមក...ហឹកៗ..បើបងមិនងើបមកមិននិយាយជាមួយអូនទេ អូនឈប់និយាយរកបងហើយ...ផាក ជុងស៊ុង លឺអូននិយាយដែលទេ?!....ហឹកៗៗ»ជុងវ៉ុន ស្រែកយំខ្លាំងៗ ពេលនេះគេលែងខ្វល់ថាអ្នកណាមើលមកគេយ៉ាងមិចហើយ ក៏ចង់ស្រែកយំអោយខ្លាំងៗ ព្រោះបេះដូងគេឥឡូវនេះគឺខ្ទេចខ្ទាំអស់ហើយ ពាក្យដែរគេចង់លឺចេញពីមាត់នាយ ពាក្យដែរអាចធ្វើអោយគេរំភើបរហូតទាល់តែស្រក់ទឹកភ្នែកបាន ប៉ុន្តែពេលនេះបែរជាលឺនៅពេលវេលាចុងក្រោយសម្រាប់នាយទៅវិញ គេស្តាយ គេខឹង គេស្អប់ខ្លួនឯងដែរមិនស្តាប់នាយនិយាយនៅពេលដែលបានជួបគ្នានោះ តែមកជួបនឹងពេលវេលាដែលមិនសាកសមសម្រាប់ពួកគេទៅវិញ ហេតុអ្វីក៏យកនាយទៅ? បើយកនាយទៅដដែល ហេតុអ្វីមិនយកគេទៅជាមួយផង? ហេតុអ្វី!??(អាណិតmeowណាស់😭)។
«ហឹកៗៗ»សំឡេងយំរងុំពេញបន្ទប់ដែលពន្លឺភ្លឺព្រៀលៗ ក៏អាចអោយយើងឃើញរាងតូចស្រឡូនស្រឡៅ កំពុងតែអង្គុយខាងលើគ្រែខ្ទប់មុខយំទាំងមិនដឹងថាកើតអ្វី ឥឡូវនេះគឺម៉ោងប្រហែលជា3ភ្លឺទៅហើយ។
«ហឹកៗៗ..ហេតុអ្វីមកលងបន្លាចខ្ញុំក្នុងសុបិន្តបែបនេះ?! ដឹងទេថាខ្ញុំខ្លាចខ្លាំងប៉ុណ្ណា ប្រសិនបើវាជាការពិតនោះ តើខ្ញុំត្រូវរស់យ៉ាងមិច? ខ្ញុំស្អប់លោក ផាក ជុងស៊ុង ហឹកៗ»ជុងវ៉ុន អង្គុយយំនិយាយងុលៗម្នាក់ឯង ទាំងភ័យរន្ធត់ជាមួយនឹងសុបិន្តដែលគេបានឃើញអម្បិញមិញនេះ គឺវាដូចជាការពិតអ៊ីចឹង ធ្វើអោយបេះដូងរបស់គេលោតញាប់លឿនស្ទើតែគាំងទៅហើយ។
@ព្រឹកថ្ងៃថ្មី
«អរុណសួស្តីអ្នកម៉ាក់..អរុណសួស្តីលោកប៉ា!!»ជុងវ៉ុន ចុះមកខាងក្រោមនិយាយជាមួយឪពុកម្តាយខ្លួនទាំងភ្លឹកៗ ព្រោះកាលពីយប់មិញគេគេងមិនលក់ទេ។
«ហឹម..!»លោកយ៉ាង បានត្រឹមតែក្រហឹមជំនួសចម្លើយ ព្រោះគាត់កំពុងតែអានកាសែត។
«កើតអ្វីមែនទេកូន?! បានជាភ្លឹកៗបែបនេះ?»អ្នកស្រីយ៉ាង ចូលទៅសួរកូនប្រុសពៅទាំងបារម្ភ កូនប្រុសពៅគាត់អោយតែព្រឹកឡើងគឺតែងតែស្រស់ស្រាយដើររាប់ញាតិគេពេញនឹងហើយ តែថ្ងៃនេះបែរជាមកភ្លឹកអ៊ីចឹង គាត់បារម្ភខ្លាំងណាស់ ខ្លាចថាកូនមិនស្រួលខ្លួន។
«បាទ៎!គឺកូនមិនកើតអ្វីទេ!!»រាងតូចងាកមកញញឹមដាក់ម្តាយ ដើម្បីអោយគាត់ធូរចិត្ត។
ប្រាវ!!
    សំឡេងធ្លាក់បែកអ្វីម្យ៉ាងនៅក្នុងបន្ទប់របស់ ជុងវ៉ុន ធ្វើអោយលឺដល់ត្រចៀកអ្នកនៅខាងក្រោម។
«អ្នកបម្រើឆាប់ឡើងទៅមើលបន្តិចទៅមើល ថាជាអ្វី!?»លោកយ៉ាង ក៏បញ្ជាអ្នកបម្រើអោយទៅមើល ប៉ុន្តែក៏ត្រូវឃាត់ដោយ ជុងវ៉ុន៖
«មិនអីទេលោកប៉ា ចាំកូនឡើងទៅមើលដោយខ្លួនឯងវិញ»រាងល្អិត និយាយហើយប្រញាប់ឡើងទៅបន្ទប់ខ្លួនយ៉ាងលឿន បើកទ្វារមកក៏ត្រូវគាំងនិយាយមិនចេញ។
«ហេតុ..ហេតុអ្វីក៏វាធ្លាក់បែបនេះ?!»រាងតូច សួរខ្លួនឯងរួចប្រញាប់រើសអម្បែងកញ្ចក់រូបថតរបស់គេ ដែលនៅក្នុងនោះមានរូបរបស់គេ និង ជេយ៍ ឈរថតមានស្នាមញញឹមក្តីសុខជាមួយគ្នា ទោះបីគេខឹង ជេយ៍ ដែលបានក្បត់ខ្លួនមែន ប៉ុន្តែគេនៅសល់ចិត្តស្រឡាញ់នាយដដែល។
«កុំដូចអ្វីដែលខ្ញុំគិតអី!!»ជុងវ៉ុន រើសអម្បែងទាំងភ្នែករបស់គេស្រវាំងៗ ព្រោះតែភ្នែករបស់គេចាប់ផ្តើមជ្រៀបមានទឹកសំណើមមកពេញក្រឡង់ភ្នែក។
_+SKIP
    ពេលយប់ នៅក្នុងទីក្រុងសេអ៊ូល ដែលមានភ្លើងអំពូលតាមផ្លូវ ឡានបើកខ្វាត់ខ្វែងពេញនឹង មើលទៅស្រស់ស្អាតម្យ៉ាង។
    នៅក្នុងអគារដ៏ខ្ពស់ត្រដែត ដែលមានកម្ពស់20ជាន់ ប៉ុន្តែបែរជាបើកភ្លើងចោលក្នុងបន្ទប់ការិយាល័យពីរទៅវិញ ប៉ុន្តែក៏ស្រាប់តែបិទមួយ។
«មកទៅផ្ទះ!»ស៊ុងហ៊ុន ដើរចូលក្នុងការិយាល័យរបស់ ជេគ ហៅរាងតូចដែលកំពុងអង្គុយ ឆ្ងោបមុខDesign សម្រាប់projectដែរ ស៊ុងហ៊ុន ដាក់អោយគេនោះ។
«លោក!!»ជេគ មិនឆ្លើយតបនឹងនាយ បែរជាបក់ដៃហៅនាយធំទៅវិញ។
«មានអ្វី?»ស៊ុងហ៊ុន
«យ៉ាងមិចដែល? សម្រាប់ការDesignរបស់ខ្ញុំ?!»រាងតូច លើកក្រដាសឡើងងាកមុខសួរនាយទាំងញញឹម projectការdesignរបស់គេ នាយក្រាស់ឃើញហើយមានជាការពេញចិត្តជាខ្លាំង ប៉ុន្តែក៏មិនបញ្ចេញមកខាងក្រៅព្រោះចង់ញ៉ោះក្មេង។
«គ្រាន់បើ!»ស៊ុងហ៊ុន ឆ្លើយមួយមាត់ ធ្វើអោយគេជ្រួញមុខតែម្តង។
«គ្រាន់បើយ៉ាងមិច?! នេះខ្ញុំខំDesignទាំងយប់ ទាំងថ្ងៃ ហើយមកនិយាយតែគ្រាន់បើប៉ុណ្ណឹងហេស៎!!!»ជេគ និយាយជាមួយ ស៊ុងហ៊ុន ទាំងមុខក្រហមខឹង និយាយឡើងញាប់ស្អេកស្តាប់សឹងមិនទាន់។
«គួរអោយស្រឡាញ់ម្លេះហាស៎?!»ស៊ុងហ៊ុន មិនខ្វល់ជាមួយកំហឹងរបស់ ជេគ ដែលជះដាក់នាយនោះ បែរជាលើកដៃទៅទាញថ្ពាល់រាងតូចទាំងគ្រឺតខ្នាញ់ ហើយក៏អោនមុខទៅខាំថ្ពាល់គេ ធ្វើអោយរាងតូចលាន់មាត់ស្រែកចាចតែម្តង។
«អួយ!!ឈឺណាស់ ប្រុសឆ្កួត!!»ជេគ រុញរាងក្រាស់ចេញ លើកដៃអង្អែលថ្ពាល់ដែលមាន ស្នាមធ្មេញរបស់ ស៊ុងហ៊ុន នោះពេបមាត់ចង់យំអីបន្តិចព្រោះឈឺពេក។
«មក!!បានហើយទៅផ្ទះ»ស៊ុងហ៊ុន ក្រវីក្បាលអស់សំណើចរាងតូចបន្តិច ហើយក៏រៀបចំឯកសារអោយគេ រួចកាន់ដៃគេទៅផ្ទះជាមួយគ្នាទៅ។
ក្រាក!!
    បន្ទាប់ពីពួកគេចេញទៅអស់ ស្រាប់តែមានមនុស្សឈុតខ្មៅម្នាក់ដែល គ្របមុខជិតឈឹងមិនអោយបានឃើញ បើកថតតុរបស់ ជេគ ហើយក៏បើកមើលprojectដែលរាងតូចបានធ្វើនោះ។
«Projectបានធ្វើរួចហើយ!!»មនុស្សឈុតខ្មៅម្នាក់នោះ បាននិយាយទៅកាន់ខ្សែម្ខាងទៀត ដែលគេបានដាក់កាសនោះ ដោយលឺសំឡេងមនុស្សម្នាក់នៅក្នុងនោះបានប្រាប់ថា៖
«យកវាមក!!..កុំអោយមានដានអោយសោះ!!»មនុស្សម្ខាងទៀតនិយាយហើយ ទើបមនុស្សឈុតខ្មៅម្នាក់នោះលួចយកProjectមួយនោះ ចេញទៅបាត់ទៅ។
@ថ្ងៃថ្មី
«តើវាទៅឯណាបាត់ហើយ?!»ជេគ កំពុងតែរុះរើការិយាល័យរបស់ខ្លួន ស្វែងរកProject ដែលគេបានធ្វើរួចរាល់ហើយយប់មិញនោះ ប៉ុន្តែរកប៉ុន្មានដងហើយវានៅតែមិនឃើញ ទើបគេសម្រេចចិត្តទៅរកជំនួយពី ស៊ុងហ៊ុន តែម្តង។
«លោកអាចឆែកកាមេរ៉ាក្នុង ការិយាល័យរបស់ខ្ញុំបានដែលឬទេ?»ជេគ
«តោះ!!»ស៊ុងហ៊ុន មិននិយាយច្រើន បានទៅបន្ទប់កាមេរ៉ាសុវត្ថិភាពជាមួយរាងតូច ក្រោមខ្សែភ្នែករបស់ លីលី។
«ហាស៎ហាៗ...ស្អែកនេះគឺជាការបង្ហាញprojectនោះហើយ!!»លីលី និយាយទាំងញញឹមញញែម រួចលើកProjectដែល ជេគ បានdesignនោះយកមកមើល ហើយក៏ចាប់ផ្តើមសរសេរSpeech ទៅតាមការdesignរបស់ ជេគ ទៅ(ថោកទាប😠)។
@បន្ទប់កាមេរ៉ាសុវត្ថិភាព
«គ្មានឃើញអ្វីទេលោកអគ្គនាយក ព្រោះប្រព័ន្ធកាមេរ៉ាត្រូវបានគេកាត់ផ្តាច់ហើយ!!»សន្តិសុខនៅទីនោះ និយាយប្រាប់រាងក្រាស់ ធ្វើអោយ ជេគ ដែលបានដឹងនោះឆ្ងល់តែម្តង ហើយក៏សោកសៅដូចគ្នា។
«ស្អែកនេះត្រូវឡើង បទបង្ហាញហើយ តើត្រូវអោយខ្ញុំធ្វើវាយ៉ាងមិចនឹងហើយទៅ?»ជេគ
«មិនបាច់ធ្វើទេ!!»ស៊ុងហ៊ុន និយាយហើយធ្វើអោយរាងតូចឆ្ងល់ជាខ្លាំង។
«ប៉ុន្តែខ្ញុំចង់ធ្វើ»ជេគ
«ឯងមិនបាច់ធ្វើទេ យើងក៏អាចអោយរង្វាន់អោយពេលណាក៏បាន!!»ស៊ុងហ៊ុន
«ខ្ញុំមិនចង់បានរង្វាន់អ្វីទេ តែវាគឺជាការDesignលើកដំបូងរបស់ខ្ញុំ ដែលត្រូវយកវាដាក់ទៅសម្ភោធណា»ជេគ តាំងពីតូចមកគេតែងតែស្រម៉ៃថាធំឡើង គេចង់ធ្វើអ្វីមួយ ដើម្បីអោយគេគ្រប់គ្នាទាំងអស់បានស្គាល់ បានដឹងដែលចេញពីស្នាដៃ និងការច្នៃប្រឌិតរបស់គេផ្ទាល់ គេចង់អោយមនុស្សគ្រប់គ្នា ស្គាល់ពីស្នាដៃរបស់គេ សរសើរពីស្នាដៃរបស់គេ ប៉ុន្តែពេលនេះវាត្រូវបានខ្ទេចអស់ហើយ ស៊ុងហ៊ុន គ្រាន់តែលឺរាងតូចនិយាយបែបភ្លាម នាយដឹងតែម្តងថា ជេគ គឺគេចង់អោយអ្នកគ្រប់គ្នាស្គាល់ពីស្នាដៃរបស់គេ។
«យើងដឹងហើយថាជានរណា»ស៊ុងហ៊ុន និយាយទាំងមុខស្មើធេង ប៉ុន្តែខួរក្បាលរបស់នាយគិតយ៉ាងច្រើន ឯរាងតូចបានត្រឹមអង្គុយធ្វើមុខកម្សត់តែប៉ុណ្ណោះ។


                            ភ្លាវ!!!!!!!!!!!!





To be continued.....🎀
ចាំមើលស៊ុងហ៊ុន ធ្វើមិចចំពោះលីលី😉
  កុំភ្លេចខមិនផង🤗

ណាគេចាញ់បោកកន្លែងផ្តើម ដំបូងខ្លះ🤣
___________________________
ចា៎ទោះអត់មានអ្នកចង់អានenhypen x reader ក៏អាបខ្មីននេះនៅតែសរសេរដែល😏

You've reached the end of published parts.

⏰ Last updated: Feb 26 ⏰

Add this story to your Library to get notified about new parts!

អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON Where stories live. Discover now