@ថ្ងៃថ្មី
ព្រះចន្ទជំនួសដោយព្រះអាទិត្យ សត្វបក្សាបក្សីហោះជាហ្វូងៗ បើក្រលែកមកមើល កម្លោះសង្ហារពីរនាក់នេះវិញ ម្នាក់ឈរទាំងមុខចងចិញ្ចើម សម្លក់សម្លឹងម្នាក់ទៀត ឯម្នាក់ទៀតឈរសម្លឹងមើលមុខ នាយម្នាក់នោះទាំងឆ្ងល់។
«អ្នកប្រុសហៅខ្ញុំធ្វីអ្វី?»ហុីសឹង ក្នុងទឹកមុខឆ្ងល់ជាមួយនឹង ស៊ុងហ៊ុន ដែរហៅនាយមក មិននិយាយអ្វីបែរជាមកសម្លក់សម្លឹង ធ្វើមើលសត្រូវគ្នាតាំងកាលណាចឹង(មិចធ្វើបាបប្តីខ្ញុំចឹង☹️)។
«ឯងមានកន្លែងដើរលេងណាផ្សេង ឬអត់?»ស៊ុងហ៊ុន ក៏ដាច់ចិត្តហារមាត់សួរ ហុីសឹង តែភ្នែកអត់ទំលាក់ទេ សម្លក់ចង់ស៊ីសាច់ហុតឈាម(shipមួយឡូវ🤗)។
«ខ្ញុំអត់ដឹងទេ»ហុីសឹង
«នៅទីនេះម៉ាអាយុស ហើយនៅមិនដឹងទៀត»ស៊ុងហ៊ុន
«ចុះបើខ្ញុំមិនទំនេរផង ការងារចូលមករហូត»ហុីសឹង
«សួរឯងពិតជាគ្មាន បានការពិតមែនហើយ!!»
«បើអ្នកប្រុសបានការ ទៅរកខ្លួនឯងទៅ!»ហុីសឹង
«ឯង!ប្រហើន ហ៊ាននិយាយជាមួយចៅហ្វាយស្មើ»ស៊ុងហ៊ុន
«នឹង!»ហុីសឹង
«យីស៎!!»ស៊ុងហ៊ុន លាន់មាត់ ងាកទៅសម្លក់ ហុីសឹង ខ្វាច់ម្តងទៀត ជាកូនចៅទេហ៊ាននិយាយ ស្មើៗជាមួយចៅហ្វាយទៀត(គាត់អាងម៉ែគាត់)។
«កំពុងធ្វើអ្វីនឹង?អុស៎..អ្នកប្រុស ស៊ុងហ៊ុន»ពេលនោះ ក៏លិចចេញក្មេងស្រីម្នាក់ រាងតូចច្រឡឹង មុខគួរអោយស្រឡាញ់ សក់ពណ៍ខ្មៅក្រឹប បានដើរ មកសួរ ហុីសឹង តែក៏ភ្ញាក់ផ្អើលជាមួយវត្តមានរបស់ ស៊ុងហ៊ុន ទៅវិញ។
«Y/N នាងដឹងថានៅទីនេះ មានកន្លែងដើរលេងទៀត ឬអត់?»ស៊ុងហ៊ុន (ខ្ជិលដាក់ឈ្មោះខ្លួនឯង ដាក់ឈ្មោះអ្នកអានទាំងអស់វិញកុំអោយខូចចិត្តshibal☺️✨)
«គឺខ្ញុំស្គាល់កន្លែងមួយ នៅទីនោះមានដើរសាគូរ៉ាដុះមកជាជួរៗ មើលទៅស្អាតណាស់ គ្រាន់តែខ្ញុំស្រម៉ៃក៏ចង់ទៅម្តងទៀតដែរ ហើយកន្លែងនោះមិនសូវមានអ្នកណាស្គាល់ទេ ស្ងាត់ល្អហើយក៏រៀលីគល្អដែរ!! គ្រាន់តែចេញពីទីនេះ អ្នកប្រុសជិះទៅត្រង់រហូត ដល់ផ្លូវបត់ អ្នកប្រុសបត់ឆ្វេងទៅដល់ហើយ»y/n នាងនិយាយប្រាប់ ស៊ុងហ៊ុន នៅកន្លែងដែរនាងធ្លាប់ទៅ ទាំងយកដៃផ្គុំចូលគ្នា និយាយមិនដឹងស្រមើលស្រម៉ៃ ដល់ណាហើយទេ។
«ហើយទៅដឹងមកពីណា!?»ហុីសឹង ចាប់សួរនាងតែម្តងទាំងឆ្ងល់។
«ដឹងមកពីធ្លាប់ ទៅនឹងហើយ!!»y/n
«អូនឯងទៅជាមួយអាណា!!?»ហុីសឹង ចាប់ផ្តើមក្តៅស្លឹកត្រចៀកម៉ូម៉ៅ ជាមួយនឹងសង្សាររបស់ខ្លួន ដែរលួចទៅកន្លែងនោះមិនប្រាប់នាយ ហើយមិនដឹងថាលួចទៅជាមួយនរណាក៏មិនដឹង(សុទ្ធតែអូន🤭)។
«ទៅជាមួយអាណាមិច!! ទៅជាមួយឪអូននឹងហើយ!!»y/n ងាកមកនិយាយតបជាមួយ ហុីសឹង ទាំងខឹង ហុីសឹងលឺហើយក៏បាត់មាត់វិញ សើចដាក់នាងញឹមៗ រួចក៏សម្លឹងទៅរក ស៊ុងហ៊ុន ប៉ុន្តែបែរជាមិនឃើញនាយទៅវិញ។
«យើងទៅណា!!?»បើក្រលែកមកមើលខាងមុខផ្ទះ ឯណេះវិញ ជេគ កំពុងតែអង្គុយលើកង់ជាមួយ ស៊ុងហ៊ុន សួរនាយទាំងមុខឆ្ងល់ៗ។
«ទៅណាក៏បាន...»នាយនិយាយហើយក៏ធាក់កង់ទៅ កន្លែងដែរ y/n ប្រាប់នោះទាំងមិនដឹងថានៅឯណា តែក៏ចេះតែជិះទៅ។
«ន៎ែលោក!!..ជិះកង់អោយស្រួលមើស៎!!»ជេគ ស្រែកគោះខ្នង ស៊ុងហ៊ុន ផាច់ៗព្រោះនាយជិះ កង់វេឆ្វេងស្តាំ ធ្វើមើលមិនចេះជិះកង់។
«ឯង!!នៅអោយតែ ស្ងៀមទៅបានហើយ!!»ស៊ុងហ៊ុន
«ធំហើយ..ជិះកង់ធ្វើមើលក្មេង ទើបចេះជិះ!!!»ជេគ
«តែយើងធំជាងឯង!!»ស៊ុងហ៊ុន ដាក់មួយម៉ាត់ ជេគ គិតដល់ឋានព្រះចន្ទ។
«ក្នុងខួរក្បាលលោកឯងមាន តែរឿងចឹងទេមែន...អាសអាភាស!!!»ជេគ
«ថាយើង..ឯងក៏អាសអាភាសដែរ!!»ស៊ុងហ៊ុន
«ខ្ញុំអាសអាភាសត្រង់ណា?! កុំចេះតែចោទមនុស្សទាំងរស់នោះ!!»ជេគ
«ត្រង់សុំអោយដាក់របស់យើង ចូលក្នុងខ្លួនរបស់ឯងនឹង!!!»ស៊ុងហ៊ុន
«ន៎ែ ផាក ស៊ុងហ៊ុន!!!»ជេគ
«ន៎ែ សុីម ជេយ៉ុន!!!»ស៊ុងហ៊ុន
«កុំហៅឈ្មោះខ្ញុំ!!»ជេគ
«កុំហៅឈ្មោះយើង!!»ស៊ុងហ៊ុន
«កុំនិយាយតាមខ្ញុំ!!»ជេគ ស្រែកដាក់ត្រចៀក ស៊ុងហ៊ុន ខ្លាំងៗទាំងម៉ូម៉ៅ ក្តៅក្រហាយដែរនិយាយមិនឈ្នះនាយ។
«កុំនិយាយតាមយើង!!មីក'ជេគ!!»ស៊ុងហ៊ុន
«កុំហៅខ្ញុំមី ខ្ញុំមិនមែនស្រី!!»ជេគ ចាប់ផ្តើមក្តៅក្រហាយម្តង ទៀតពេលលឺសព្វនាមដែរ ស៊ុងហ៊ុន ហៅខ្លួននោះឡើងដាច់សាច់។
«រាងឯងដូចស្រី មុខដូចស្រី នៅក្រោមយើង ជាប្រពន្ធយើង យើងហៅមីអ៊ីចឹងហើយ!!»ស៊ុងហ៊ុន
«យ៉ា!! ក'ស៊ុងហ៊ុន!!»ជេគ
«ចុយ!!ហ៊ានហៅដាច់សាច់ផង ចាប់មើលជិះចូលគុម្ពព្រៃម្តងមើស៎!!»ស៊ុងហ៊ុន ដោយខឹងចិត្តជាមួយនឹង ជេគ ពេកងាកមើលរកគុម្ព ធ្វើបាបក្មេងខ្លះម្តង ប៉ុន្តែស្រាប់តែលឺសំឡេងកញ្ចែរលឺចង់ដាច់ក្រដាសត្រចៀកជាពីរ៖
«បើហ៊ានដែរជិះចូលគុម្ពព្រៃ ខ្ញុំនឹងមួលលោកឯងអោយដាច់សាច់!!»ជេគ និយាយទាំងត្រៀមដៃចាំមួលសាច់ចង្កេះ ស៊ុងហ៊ុន ធ្វើអោយនាយមានអារម្មណ៍ថារៀងព្រឺរអា ហើយក៏លែងមានគំនិតចង់ជិះចូលគុម្ពព្រៃទៀតដែរ(ហើយមើលគេឈ្លោះគ្នា🥹)។
ចំណាយពេលប្រហែល 10នាទី ស៊ុងហ៊ុន ក៏ជិះមកដល់គោលដៅ ធ្វើអោយ ជេគ នោះសម្លឹងមើល ផ្កាដើមសាគូរ៉ាជាច្រើនដែលដុះ តម្រៀបជួរគ្នា ដោយមានស្រទាប់ផ្កាធ្លាក់មក លាយខ្យល់បរិសុទ្ធ និងផ្ទៃមេឃស្រទុំទៀត ធ្វើអោយមានអារម្មណ៍ល្អស្រស់ស្រាយតែម្តង។
«វ៉ោ!!លោកស្គាល់កន្លែងនេះដោយរបៀបណា៎!?»ជេគ ងាកមកសួរស៊ុងហ៊ុន បង្ហាញស្នាមញញញឹមដ៏ស្រស់ស្អាតទៅកាន់ ស៊ុងហ៊ុន ធ្វើអោយនាយភ្លឹកមិនដឹងថា ជេគ កំពុងសួរខ្លួន។
«លោក!!?ន៎ែ លោក!!?»ជេគ
«ហាស៎!!មានអ្វីហេស៎!?»ស៊ុងហ៊ុន ភ្ញាក់ខ្លួនមកវិញ សួរ ជេគ ធ្វើមុខឡេឡឺដូចមិនដឹងអី ជេគ ឯណេះឃើញហើយមិនមាត់បានត្រឹមទប់សំណើចក្នុងពោះ ហើយក៏សម្លឹងមើលទេសភាពជុំវិញខ្លួនវិញ។
_+SKIP
@ពេលយប់
ពេលយប់ក៏បានមកដល់ នៅក្នុងផ្ទះវីឡាតាមជើងភ្នំមួយ ដែរនៅក្នុងផ្ទះបាយមានសំឡេងតុងតាំង បង្ហាញអោយយើងឃើញមាឌល្អិត កំពុងតែចូលផ្ទះបាយ ធ្វើម្ហូបសម្រាប់ល្ងាចនេះដោយមាន ជំនួយជួយដោយ អ៊ំស្រីលី ផងដែរ។
«ឆ្ងុយណាស់!...ឆ្ងុយទេអ៊ំ!?!»ជេគ បក់ដៃបង្ហើរក្លិនម្ហូប ក្នុងខ្ទះឆាអោយមកប៉ះនឹងច្រមុះរបស់ខ្លួន ហើយក៏ដួសចូលចានលើកអោយ អ៊ំស្រីលី ហិតសួរគាត់ទាំងញញឹម។
«អូ៎!!..ឆ្ងុយណាស់អ្នកប្រុសតូច មិននឹកស្មានថា អ្នកប្រុស ស៊ុងហ៊ុន មានសំណាងបានប្រពន្ធ ស្រស់ស្អាតនិងពូកែដូចអ្នកប្រុសតូចសោះ!!»អ៊ំស្រីលី និយាយលើកសរសើរ ជេគ ធ្វើអោយគេភ្ញាក់ផ្អើលដែរគាត់ដឹង ថាគេជាប្រពន្ធរបស់នាយក្រាស់។
«ខ្ញុំត្រឹមជាប្អូនប្រុសគាត់ទេអ៊ំ មិនមែនជាប្រពន្ធអ្វីឡើយ»ជេគ
«អោ៎!!អ្នកប្រុស ស៊ុងហ៊ុន ប្រាប់ថាអ្នកប្រុសតូចជា ប្រពន្ធរបស់គាត់ ពេលដែរគាត់ប្រាប់ខ្ញុំ ថាអ្នកប្រុសតូច ត្រឹមជាប្អូនប្រុស គាត់គ្រាន់តែនិយាយលេងតែប៉ុណ្ណោះ!!»អ៊ំស្រីលី
«ពិតមែនហ៎អ៊ំ!!?»ជេគ សួរបញ្ជាក់គាត់ម្តង ស្នាមញញឹមបើកឡើងញញឹមសឹងរហែកមាត់ ម្នាក់ប្រុសនេះចេះប្រាប់គេឯងថាគេ ជាប្រពន្ធដែរតើស៎ ហិហិៗ...គិតៗទៅអៀនណាស់។
«ខ្ញុំទៅហៅគាត់សិនហើយ!!»ជេគ និយាយប្រាប់អ៊ំទាំងញញឹម ដើរឡើងទៅខាងលើដោយអាកប្បកិរិយាអៀនៗរបស់ខ្លួន។
តុ តុ តុ!!
«លោកប្តីមកចុះញុាំបាយ!!»ជេគ គោះទ្វារហៅនាយសង្ហារ នឹកគិតសម្តី អ៊ំស្រីលី ពេលណាអៀនពេលនឹង អ្វីដែរសំខាន់ប្តូរសព្វនាមហៅនាយក្រាស់ថែមទៀតផង។
ក្រាក!!
«កើតស្អី!?»គ្រាន់តែបើកទ្វារមកភ្លាម ក៏ឃើញមាឌល្អិត ឈរនៅខាងមុខទ្វារ បើកភ្នែកកូនឆ្កែមូលក្រឡង់ដាក់នាយ ញញឹមញញែមដូចមានរឿងសប្បាយចិត្តណាស់ អ៊ីចឹងធ្វើអោយនាយឆ្ងល់តែម្តង។
«ហិៗៗ..លោកប្តីចុះមកញុាំបាយ..ហិហិ»ជេគ អោបដើមដៃរបស់ ស៊ុងហ៊ុន នៅតែហៅនាយជាសព្វនាម លោកប្តី ដដែល ធ្វើអោយ ស៊ុងហ៊ុន ភ្ញាក់ផ្អើលមិនស្ទើដូចគេហកកាប់ចានរមៀលបីបួនត្រឡប់។
«ហាស៎!?ស្អីគេ?ឯងកើតអីឬអត់!?..ក្តៅខ្លួនមែនទេ!?»ស៊ុងហ៊ុន ចាប់ស្លន់ស្លោរដូចមាន់រកពង លើកខ្នងដៃ ដាក់ខាងលើថ្ងាស់រាងតូចសួរឆ្ងល់ ជាមួយចរឹកប្លែកៗរបស់គេ។
«ហួយ!!លោកប្តីចេះយាយថាអោយគេចឹងកើត!!..មកឆាប់ទៅញុាំបាយ!!»ជេគ និយាយធ្វើចរិកញិកញ៉ក់ដាក់នាយក្រាស់ ស៊ុងហ៊ុន ឃើញហើយសឹងតែមិនជឿនេះ ជេគ ឬ!?។
«ឯងគ្រូខាងណាចូល!?..គ្រូខាងណាចូលសុំអោយចេញវិញភ្លាម យក ជេគ ដ៏សែនរមទម្យមកវិញអោយខ្ញុំភ្លាមមក ហើយចេញពីខ្លួនគេទៅ..1 2 3 ជុប៎ៗៗ!!»ស៊ុងហ៊ុន ងាកទៅរក ជេគ យកដៃទាំងពីរគ្រសោបមុខរាងតូច បិទភ្នែកនិយាយស្អីមិនយល់ រួចក៏រាប់លេខរហូតដល់បី ថើបមាត់គេបីខ្សឺត ឡើង ជេគ នោះហួសចិត្តហើយអៀនជាមួយគ្នាតែម្តង(អៀនដែរ😭)។
«គ្រូចូលសណ្ឋិតអីចេះតែមាន មកឆាប់ទៅញុាំបាយ!!»ជេគ មុខក្រញ៉ូង អោបដើមដៃ ស៊ុងហ៊ុន ចុះទៅក្រោមញុាំបាយពេលល្ងាចជាមួយគ្នាទៅ។
To be continued.....🎀
Luv y'all readers 💞
សុំទោសសម្រាប់ពាក្យសម្តីមិនសមរម្យ និងអក្ខរាវិរុទ្ធហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងenjoy🤗🤍
______________________________
បានតែតិចទេ...😭🫶
សុំទោសសម្រាប់ការupdateយឺត ដោយសាម៉ារយះនឹងឈឺ ហើយគិតអីអត់ចេញចឹងបាន update យឺត🙏🥹
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Jake be like:លោកប្តីហ៎!!មិចថាគេគ្រូចូលសណ្ឋិតចឹង!!
YOU ARE READING
អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON
Randomចំណងអាពាហ៍ពិពាហ៍នេះគ្រាន់តែដើម្បីជំនួញតែប៉ុណ្ណោះ PARK SUNGHOON / SIM JAEYUN _______________________ IF YOU DISLIKE IT, AND THEN LEAVE. ⚠️Have part 18+ ⚠️វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះ DATE:15.09.2024
