[13].បងនឹកអូនណាស់!!

481 59 8
                                        

    ពីរថ្ងៃបាន កន្លងផុតទៅពេលនេះផងដែរ ជេគ និង ស៊ុងហ៊ុន កំពុងអង្គុយលើឡានជាមួយគ្នា ដោយពេលនេះពួកគេកំពុងតែ ត្រឡប់ទៅកាន់សេអ៊ូលវិញព្រោះ វិស្សមកាលបានចប់ហើយ។
    ចំណាយប្រហែលបីម៉ោង ពួកគេក៏មកដល់ផ្ទះនៅពេលយប់ ដោយម្នាក់ៗមានជាការងើយហត់ ជាមួយការធ្វើដំណើរនេះជាខ្លាំង។
«ហ៉ើយ..ងងុយគេងណាស់!»ជេគ ចូលមកដល់ក្នុងផ្ទះ ដើរទៅខាងមុខលែងរួច ក៏ដាក់ខ្លួនអង្គុយផ្អែកក្បាលលើសាឡុងទៅខាងក្រោយ និយាយទាំងបិទភ្នែកងងុយគេងយ៉ាងខ្លាំង ឯ ស៊ុនហ៊ុន កំពុងតែលើករៀបចំរបស់ចូលផ្ទះ ដោយមានអ្នកបម្រើជួយផងដែរ។
«ហឹម...!!»គ្រាន់តែដាក់ខ្លួនគេង មិនទាន់បានប៉ុន្មានផង ជេគ ក៏គេងលក់បាត់ ស៊ុងហ៊ុន ដើរមកឃើញក៏មិនទាន់ចូលទៅដាស់ ព្រោះនាយកំពុងតែរវល់។
«ជេគ! ងើបមកទៅគេងនៅខាងលើ..ជេគ!»បន្ទាប់ពីទំនេរដៃ ស៊ុងហ៊ុន ចូលទៅដាស់គេ ប៉ុន្តែគេមិនព្រមភ្ញាក់ទើបនាយលើកបីគេ យកទៅគេងតែម្តង។
    មកដល់បន្ទប់របស់នាយ នាយដាក់ ជេគ គេងខាងលើគ្រែថ្នមៗ រួចដើរទៅយកសម្លៀកបំពាក់របស់ ជេគ យកមកប្តូរអោយគេចេញទាំងអស់។
@ថ្ងៃថ្មី
«លោក!ខ្ញុំទៅយកឯកសារក្នុងឡានសិន!»ជេគ ដោយចេញមកប្រញាប់ពេក គេក៏សុំ ស៊ុនហ៊ុន ដើម្បីទៅយកឯកសារនៅក្នុងឡាន រួចក៏រត់ចេញទៅ។
«អុស៎!សុំទោស! លោកជេយ៍!!»ដំណើរត្រឡប់មកវិញ ក៏បុកនរណាម្នាក់ ពេលដែរបែរមុខក៏ជា ជេយ៍ ដែរនាយមកនេះព្រោះមានធុរះ។
«អូ៎!ចៃដន្យណាស់ដែរ បានជួប ជេគ!»ជេយ៍ ញញឹមរាក់ទាក់ដាក់គេ។
«លោកមកទីនេះធ្វើអ្វី?»ជេគ ដើរបណ្តើរសួរនាយបណ្តើរ។
«គឺមានធុរះបន្តិចបន្តួច!»ជេយ៍
«អរ..អុស៎!!»ជេគ ងាកទៅស្រាប់តែឃើញ ស៊ុងហ៊ុន កំពុងឈរសម្លឹងមើលគេនិង ជេយ៍ រួចក៏ដើរចេញពីទីនោះទាំងមុខស្មើ។
ទីង!!
    មកដល់ខាងលើ ទ្វារជណ្តើរយន្តក៏បើកឡើងមក បង្ហាញអោយ ជេគ ឃើញ លីលី កំពុងតែឈរ និយាយគ្នាជាមួយ ស៊ុងហ៊ុន ទាំងតោងទាមអោបដៃអោបជើងគ្នាសម្បើមណាស់។
«ស៊ុងហ៊ុន..បងនឹកអូនឬអត់!?»លីលី គ្រាន់តែឃើញថា ជេគ ដើរមកភ្លាមក៏សួរ ស៊ុងហ៊ុន ទាំងលួចសម្លឹង ជេគ កន្ទុយភ្នែកផងដែរ។
«បងនឹកអូនខ្លាំងណាស់ នឹកអូនជាងគេ សឺត!»ស៊ុងហ៊ុន ឃើញ ជេគ ដើរមកជិតដល់ក៏និយាយលឺៗ ថែមទាំងថើបថ្ពាល់នាងមួយខ្សឺតនៅនឹងមុខ ជេគ ថែមទៀតផង។
«នឹកៗទៅ ចាំបាច់និយាយធ្វើមុខឌឺដាក់អញ អាប្រុសឆ្កួត!!»ជេគ ដើរអោនមុខចុះនិយាយតិចៗម្នាក់ឯង ទាំងខឹងទើបសរសើរថាល្អ ប៉ុន្មានថ្ងៃនោះ ឡូវមកធ្វើចរិកចឹងដដែល ខឹងណាស់!!(⁠ᗒ⁠ᗩ⁠ᗕ⁠)។
@ថ្ងៃត្រង់
    ថ្ងៃត្រង់ក៏បានមកដល់ ជេគ អង្គុយធ្វើការនៅតុរបស់ខ្លួន ក៏លឺសំឡេងទ្វារអូហ្វីសរបស់ ស៊ុងហ៊ុន បើកបង្ហាញអោយគេឃើញ ប្រុសស្រីមួយគូរដើរចេញមក អោបដៃជើងគ្នាឡើងស្អិតឃើញហើយជ្រេញ!!!។
«ជេគ!!»បន្ទាប់ពី ស៊ុងហ៊ុន និងលីលី ចេញទៅផុត ជេយ៍ ក៏បង្ហាញខ្លួន មកហៅឈ្មោះ ជេគ ធ្វើអោយ ជេគ ងាកទៅញញឹមដាក់នាយបន្តិច។
«លោកមានការអ្វីមែនទេ!?»ជេគ
«ទៅញុាំបាយថ្ងៃត្រង់ជាមួយគ្នា ដែរទេ!?»ជេយ៍
«មិនអីទេលោក!! ខ្ញុំអាចទៅញុាំម្នាក់ឯងបានណា៎..លោកទៅចុះ»ជេគ
«ប៉ុន្តែ..ខ្ញុំមានការងារពិភាក្សាជាមួយ ជេគ ណា៎!»ជេយ៍
«អូ៎! ការងារអ្វីទៅ?»
«គឺ...រឿងដែរ ជេគ រៀបនឹងស្រោចស្រង់ក្រុមហ៊ុន របស់ប៉ា ជេគ វិញនោះអី»ជេយ៍ និយាយហើយធ្វើអោយ ជេគ គេភ្ញាក់ផ្អើលយ៉ាងខ្លាំង តើនាយដឹងដោយរបៀបណា?ហើយនរណាជាអ្នកប្រាប់? បើទាយមិនខុសទេប្រាកដជាលោកតាហើយ?។
«តើលោកដឹងវាបានដោយរបៀបណា!?»ជេគ
«លោកតាជាអ្នកនិយាយប្រាប់ខ្ញុំ»ជេយ៍
«អ៊ីចឹងពួកយើងទៅជាមួយគ្នាទៅ!!»ជេគ និយាយហើយពួកគេក៏គ្នា ធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយកន្លែង ដែរមានជាបន្ទប់private សម្រាប់ពិភាក្សាការងារ។
«ស៊ុងហ៊ុន!! នោះគឺជា ជេគ!!»លីលី ងាកទៅឃើញ ជេគ ដើរចេញពីឡានជាមួយនឹង ជេយ៍ ធ្វើអោយនាងញញឹមតែម្តង តែប៉ុណ្ណេះ ជេគ និងស៊ុងហ៊ុន ឈ្លោះគ្នាទៀតហើយ ស៊ុងហ៊ុន លឺហើយក៏ងាកទៅឃើញ ជេយ៍ នៅជាមួយ ជេគ ធ្វើអោយនាយឆេះឆួលតែម្តង ប៉ុន្តែក៏សម្រួលវិញ មិនបញ្ចេញអោយ លីលី ឃើញ។
«កុំទៅខ្វល់អី!!»ស៊ុងហ៊ុន
«នោះគឺជា ផាក ស៊ុងហ៊ុន ត្រូវជាស្វាមីរបស់ ជេគ មែនទេ?!»ជេយ៍ ក្រលែកទៅឃើញ ស៊ុងហ៊ុន និង លីលី កំពុងអង្គុយញុាំបាយថ្ងៃត្រង់ជាមួយនឹងគ្នា ធ្វើអោយនាយឆ្ងល់តែម្តង។
«គឺ....ពិតមែនហើយ!!»ជេគ ឆ្លើយទាំងរអាក់រអួល សម្លឹងមើល ស៊ុងហ៊ុន កំពុងអង្គុយបរិភោគអាហារជាមួយគ្នា ទាំងស្នាមញញឹ ធ្វើអោយគេមានចិត្តប្រច័ណ្ឌជាមួយនឹងនាយ តែសុខចិត្តធ្វើធម្មតា។
«ហេតុអ្វីក៏គេ នៅជាមួយសង្សាររបស់គេ ទាំងដែរគេមាន ជេគ ហើយ!?»ជេយ៍ និយាយហើយ ជេគ បានត្រឹមតែញញឹមបន្លប់ ហើយពួកគេក៏ចូលទៅបន្ទប់ privacy ដើម្បីនិយាយរឿងការងារជាមួយគ្នា។
@ពេលល្ងាច
    ល្ងាចបានមកដល់ ជេគ ចេញមកផ្ទះ ដោយមានស៊ូនូ ជាអ្នកបញ្ជាចង្កូតឡាន សំដៅទៅផ្ទះ ជេគ សម្លឹងមើលទេសភាព នៅក្រៅបង្អួចរួចស្រម៉ៃឃើញ ពេលវេលា ដែរគេមានជាមួយ ស៊ុងហ៊ុន រួចក៏នឹកឃើញ កាយវិការរបស់នាយសង្ហារ ដែរទៅស្និតស្នាលជាមួយនឹង លីលី ធ្វើអោយគេរលីងរលោងដោយមិនអាចឃាត់បាន។
«*ជេគ!!ឯងត្រូវចាំ គេមិនបានស្រឡាញ់ឯងទេ ហើយឯងរៀបការជាមួយគេ ក៏ដោយសារតែជំនួញដែរ រឿងបែបនេះគ្មានអ្វីត្រូវឈឺចាប់ទេ!!*»ជេគ និយាយក្នុងចិត្តម្នាក់ឯង ដាស់តឿនខ្លួន កុំអោយហួសព្រំដែនអោយសោះ បើសិនហ៊ានតែហួស ចុងក្រោយអ្នកដែរឈឺចាប់គឺជាគេហើយ ព្រោះ ស៊ុងហ៊ុន មិនបានស្រឡាញ់គេ សូម្បីតែបន្តិច។
@ថ្ងៃថ្មី
     នៅក្នុងផ្សារទំនើបមួយកន្លែង ដែរសុទ្ធសឹងតែមនុស្សកុះករ ហើយក៏អាចអោយយើងឃើញ រាងតូចកាយសាកសមទាំងពីរ កំពុងតែដើរshopping ជាមួយគ្នាទាំងសប្បាយរីករាយ ជេគ ថ្ងៃនេះគេមិនបានទៅធ្វើការទេ ព្រោះរវល់ទិញរបស់ផ្ទាល់ខ្លួនជាមួយនឹង ជុងវ៉ុន ណាមួយមាន លីលី គេមិនបារម្ភស្អីទេ បើនាងធ្វើការមិនកើត មិនមែនកំហុសគេទេដែរអវត្តមាន ប៉ុន្តែជាកំហុសរបស់ ស៊ុងហ៊ុន ដែរជ្រើសយកនាង។
«បងជេគ អាវនេះសមនឹងបងណាស់!!»ជុងវ៉ុន លើកអាវ.កក្អម ពណ៍ទឹកដោះគោរឹបរាង មួយយកមកលោអោយ ជេគ មើលទៅពិតជាសាកសមនឹងគេណាស់ទើប ជេគ គេជ្រើសយកមួយនេះតែម្តង។
«ពិតជាចៃដន្យណាស់ ដែរបានជួបមនុស្សស្អាតដូចជា ជេគ ម្តងទៀត!!»កំពុងតែមើលខោអាវជាមួយ ជុងវ៉ុន សុខៗក៏មានសំឡេងមាំមួយ មកកាត់ផ្តាច់សន្ទនាគេ រវាងនិង ជុងវ៉ុន ងាកទៅក៏ជា ជេយ៍ ធ្វើអោយគេ ញញឹមឡើងមក។
«អូ៎!!ជួបលោកម្តងទៀតហើយ លោកមកទីនេះធ្វើអ្វី?»ជេគ
«គឺនាំអ្នកម៉ាក់មកទិញរបស់ប្រើប្រាស់បន្តិចនឹងណា ចុះ ជេគ វិញនោះ!?»ជេយ៍ និយាយទាំងមិនបានចាប់អារម្មណ៍នឹងក្មេងក្បែរដៃរបស់ ជេគ ជុងវ៉ុន ចាប់ផ្តើមភ្ញាក់ផ្អើល ចង់រត់ចេញពីទីនេះក៏មិនកើត បើលាក់ខ្លួនរឹតតែមិនកើត ព្រោះខ្លាចថា ជេគ នឹងសង្ស័យ។
«គឺខ្ញុំមកទិញអីវ៉ាន់បន្តិចនឹងណា៎»ជេគ
«បងជេគ!! ខ្ញុំសុំទៅមើលហាងផ្សេងបន្តិចសិន!»ជុងវ៉ុន មិនអោយ ជេគ អនុញ្ញាតយូរក៏រត់ចេញពីហាងយ៉ាងលឿន ឯ ជេយ៍ គ្រាន់តែឃើញថាម្នាក់ជា ជុងវ៉ុន នាយភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមិនបញ្ចេញមក។
«បើអស់អីហើយ ខ្ញុំទៅសិនហើយណា៎ តាមសប្បាយចុះ!»ជេយ៍ ប្រញាប់លា ជេគ យ៉ាងលឿនដើម្បីទៅតាម ជុងវ៉ុន ជេគ ឯណោះហេតុតែគ្នាមិនដឹងរឿងក៏អេះក្បាលឆ្ងល់ជាមួយពួកគេទាំងពីរនាក់។
«ទៅណាបាត់ហើយ!?!»ជេយ៍ ចេញមកដល់ខាងក្រៅ ក៏ងាកដើម្បីរកជុងវ៉ុន ប៉ុន្តែក៏លឺសំឡេងឆ្កែព្រួសនៅកៀននឹងក៏ឃើញ៖
«*វ៉ូសៗ..*ន៎ែ!អាឆ្កែឆ្កួត កុំព្រូស យើងត្រូវអាប្រុសឡប់នោះចាប់បានឥឡូវហើយ ន៎ែ!យើងប្រាប់ថាកុំព្រុស»ជុងវ៉ុន ឈរលាក់ខ្លួននៅកៀនជញ្ជាំ មាត់ម្ហបៗថាអោយ ឆ្កែទាំងភ័យបុកពោះ គេមិនយល់ហេតុអ្វី ត្រូវរត់គេច ប៉ុន្តែបេះដូងប្រាប់ថាអោយរត់(យី!)។
«រកឃើញហើយ!!»ជេយ៍ ដើរទៅជិតនិយាយលឺល្មមអាច ជុងវ៉ុន លឺបាន គ្រាន់តែ ជេយ៍ ចាប់បានថាខ្លួន លាក់ពួននៅទីណាភ្លាម ជុងវ៉ុន ក៏ចង់រត់ប៉ុន្តែត្រូវ ជេយ៍ចាប់បាន។
«ជួយ..&&#&#&@»បម្រុងនឹងស្រែកអោយគេជួយទៅហើយ ជេយ៍ លឿនជាងយកដៃខ្ទប់មាត់គេ យកទៅកាន់បន្ទប់ទឹកយ៉ាងលឿន(ហើយយកទៅបន្ទប់ទឹកធ្វើអី😃)។
«អាឆ្កួត..ចាប់យើងមកធ្វើអី!? ឡប់ទេហី?»មាត់មានសេរីភាពភ្លាម ជុងវ៉ុន  ស្រែកជេ ជេយ៍ ខ្លាំងៗមុខក្រហមខឹងជាមួយនឹងនាយដែរចាប់ខ្លួនគេមក ព្រោះថាគេស្អប់មុខប្រុសម្នាក់នេះខ្លាំងណាស់។
«បងនឹកអូនណាស់ ជុងវ៉ុន!!»ជេយ៍ មិនស្តាប់ចូលទៅអោប ជុងវ៉ុន ទាំងកម្រោល ធ្វើអោយរាងតូចខឹងកាន់តែខ្លាំង។
«លែងទៅ!! មីស្រីនោះពង្វក់ឡើងវិលខួរហើយមែនទេ!? បានជាមកអោបខ្ញុំបែបនេះ? ភ្លេចថាខ្លួនឯងជាស្អីហើយមែនទេ!?!»ជុងវ៉ុន ប្រមូលកម្លាំងទាំងអស់រុញ ជេយ៍ ចេញធ្វើអោយនាយត្រូវក្បាលគគិតនឹងជញ្ជាំងយ៉ាងខ្លាំង។
«ជុងវ៉ុន អូនកុំនិយាយពាក្យនេះដាក់បងបានទេ? បងមិនបានស្រឡាញ់នាងទេ ដោយសារតែអារម្មណ៍ចង់សប្បាយមួយពេល ទើបបងលីលាឆ្កួត មិនគិតច្រើន ទើបធ្វើអោយរឿងក្លាយជាបែបនេះ បងសុំទោស ជុងវ៉ុន បងគ្រាន់តែចង់សារភាពកំហុស ទាំងអស់នោះប្រាប់អូន កុំអោយអូនខឹងនឹងបងតទៅទៀត»ជេយ៍ ចាប់ដៃម្ខាងរបស់ ជុងវ៉ុន និយាយប្រាប់គេ ទាំងអារម្មណ៍របស់នាយឈឺចាប់ នាយនឹកគេខ្លាំងណាស់ នាយចង់កែកំហុសគ្រប់យ៉ាង ចង់ផ្សះផ្សារគ្នាវិញ ប៉ុន្តែគ្រាន់តែលឺ ជុងវ៉ុន និយាយនាយក៏ដឹងថាគេពិតជាស្អប់នាយខ្លាំង ទើបប្តូរទៅជានិយាយថាមិនចង់អោយ ជុងវ៉ុន ខឹងនឹងនាយបែបនេះ ឯ ជុងវ៉ុន គ្រាន់តែលឺភ្លាម ធ្វើអោយគេអស់សំណើចតែម្តង គេស្មានតែនាយនិយាយចង់ផ្សះផ្សារគ្នាជាមួយនឹងគេ ការពិតនិយាយបកស្រាយគ្រាន់តែ មិនចង់អោយគេខឹងនឹងនាយសោះ ចុងក្រោយនាយនៅតែល្ងង់ មើលមិនឃើញសណ្តានស្រីឆ្គួតម្នាក់នោះដដែល។
«ខ្ញុំគ្មានអ្វីដែរ ត្រូវខឹងលោកទៀតទេ!? ព្រោះមនុស្សប្រុសសណ្តានថោកទាប ចោម្សៀតដូចជាលោកនៀក គ្មានតម្លៃអោយខ្ញុំទៅខឹង នឹងលោកទេ លោកត្រូវចាំទោះលោកខំនិយាយកែប្រែកំហុសរបស់លោកយ៉ាងណា ក៏សណ្តានលោកនៅតែដដែលទេ!!»ជុងវ៉ុន និយាយហើយក៏ដើរចេញមិនងាកក្រោយ ស្រណោះនាយបន្តិចអ្វីសោះ គេមិនចង់ទៅពាក់ព័ន្ធជាមួយនឹងនាយម្តងទៀតទេ ព្រោះថាគេឈឺចាប់ខ្លាំងណាស់ ឈឺចាប់ជាមួយនាយឡើងឆ្អែតឆ្អន់ទៅហើយ មិនមែនត្រឹមតែនាយដេកជាមួយជីអ៊ូ ធ្វើអោយគេគេខឹងស្អប់នាយដល់ថ្នាក់នេះទេ ប៉ុន្តែគេចាប់បានថានាយនឹងនាងទាក់ទងគ្នាមកយូរហើយ គ្រាន់តែមិនមាត់ ប៉ុន្តែមិននឹកស្មានថាវាទៅដល់ថ្នាក់រឿងលើគ្រែបែបនេះ។
«ជុងវ៉ុន!!!»ជេយ៍ ហៅរាងតូច ដើម្បីឃាត់ដំណើរគេ ស្រាប់តែច្រមុះនាយហូរឈាមមកយ៉ាងច្រើន ទើបនាយប្រញាប់យកដៃត្ររបើកទឹក លាងវាយ៉ាងលឿន។
    បើក្រលែកមកមើល ជេគីតូច ឯណេះវិញកំពុងតែឈររើសមើលខោអាវសុខៗ ស្រាប់តែឃើញស្រ្តីម្នាក់។
«ជានរណា!?? ហេតុអ្វីស្រដៀងអ្នកម៉ាក់ម្លេះ?!»កម្លោះតូច ជេគ ឈរសម្លឹងមើល ស្រ្តីចំណាស់អាយុ40ផ្លាយមានសាច់ចាំងក្មេងជាងវ័យ កំពុងតែឈរអោបដៃអោបជើងញញឹមញញែមជាមួយនឹងមនុស្សប្រុសម្នាក់។
«ត្រូវតែប្រថុយសិនហើយ!!»ជេគ និយាយហើយ ដកដង្ហើមធូរទ្រូងបន្តិច ក៏ដើរទៅជិតស្រ្តីម្នាក់នោះ ក្នុងចិត្តបន់អោយជាម្តាយខ្លួនទៅចុះ ព្រោះតែតាំងពីមកពីបរទេស គេមិនដែលឃើញម្តាយខ្លួនទេ ទោះគេមិនស្រឡាញ់ម្តាយដូចមុនប៉ុន្តែក៏នៅមានចិត្តនឹកស្រណោះរឿងកាលពីមុនដូចគ្នា។
«អឺ!!សួស្តីអ្នកស្រី...?»ជេគ ទៅនិយាយរៀងលឺបន្តិចក្នុងចិត្តភ័យផងអរផងរកថាមិនត្រូវ។
«មានអ្វីមែនទេ...!!!!ហាស៎!!អាជេគ ជាឯងមែនទេហាស៎??!»ស្រ្តីម្នាក់នោះបែរមកបម្រុងនឹងសួរនាំគេទៅហើយ តែក៏ត្រូវភ្ញាក់ផ្អើលព្រោះតែក្មេងប្រុសម្នាក់នេះកំពុងតែឈរចំពោះមុខគាត់គឺជាកូនប្រុសរបស់គាត់ ដែលគាត់ខានឃើញមុខគេមក11ឆ្នាំហើយ។
«អ្នកម៉ាក់ចាំខ្ញុំដែលមែនទេ? តើសុខទុក្ខអ្នកម៉ាក់យ៉ាងមិចដែល!!? អ្នកម៉ាក់មានឈឺអ្វីអត់?»ជេគ សប្បាយចិត្តហួសនឹងថ្លែនៅពេលដែលបានជួបម្តាយខ្លួនបែបនេះព្រោះគេបែកពីគាត់មកមិនមែនតិចឆ្នាំឯណា។
«អើ..!!យើងចាំតើស៎ តែកុំទាន់សួររឿងនឹង មកនេះៗ»អ្នកស្រីឆយ ដែលត្រូវជាម្តាយបង្កើតរបស់ ជេគ បាននាំ ជេគ មករៀងឆ្ងាយបន្តិចពីមនុស្សប្រុសម្នាក់ដែលឈរសម្លឹងមើល ជេគ មិនដាក់នោះបន្តិច។
«ឯងមកពីបរទេសពីកាល..?ហើយយើងលឺថាការប្តីអ្នកមានផងមែនទេ មកយើងសុំលុយខ្លះមកទុកចាយឥឡូវយើងវាក្រខ្សត់ណាស់ គ្មានលុយទេ!!»អ្នកស្រីឆយ
«អ្នកម៉ាក់.....??!!»ជេគ ហៅម៉ាក់គេទាំងហួសចិត្ត គេមិននឹកស្មានថាគាត់ និយាយពាក្យទាំងនេះចេញមកកាន់គេទេ គេគិតថាគាត់នឹងនិយាយថា " ម៉ាក់នឹកកូនណាស់! កូនសុខសប្បាយទេ!? សុខទុក្ខយ៉ាងណា៎ដែរកូន?! " ប៉ុន្តែពាក្យដែរគេគិតត្រឹមស្រម៉ៃ វាខុសពីការពិតទៅទៀត ជេគ ចាប់ផ្តេីមរលីងរលោង ទឹកថ្លាៗចាប់ផ្តើមចេញមកពីរង្វង់ភ្នែកមូលក្រឡង់របស់គេតែម្តង។
«វាស្អីឯង!? មករលីងរលោងស្អី?»អ្នកស្រីឆយ ចាប់ផ្តើមខឹងជាមួយនឹង ជេគ ដែរសំណួរគាត់សួរមិនឆ្លើយបែបនេះមកទឹកភ្នែកស្អីនឹងនឹងមុខគាត់នោះ។
«អ្នកម៉ាក់គ្មាននិយាយថានឹកខ្ញុំ បន្តិចសោះតែម្តងមែនទេ!?»ជេគ
«ហើយយ៉ាងមិចឯងអា ជេគ យើងគ្រាន់តែសុំលុយ ប៉ណ្ណឹងមក និយាយប្រដៅយើងស្អី អោយតែលុយមក យើងចេញផុតពីមុខឯងហើយ!!»អ្នកស្រីឆយ
«អូនគួរតែសួរសុខទុក្ខកូនអូនខ្លះទៅ?! កុំអោយគេខឹងនឹងអូនអី»ក្មេងប្រុសម្នាក់នោះអោបស្មា អ្នកស្រីឆយ និយាយទាំងភ្នែកសម្លឹងមើល ជេគ មិនដាក់លិតមាត់លិតករគួរអោយខ្លាច។
«ទៅសួរសុខទុក្ខស្អីវានឹង វារាល់ថ្ងៃការជាមួយប្តីអ្នកមាន ប្តីវាប្រាកដជាអោយលុយវាច្រើន រស់នៅសុខស្រួលហើយ គ្មានទៅពិបាកចិត្តស្អីទេ មកអោយតែលុយយើងមក»អ្នកស្រីឆយ និយាយផងស្តីអោយ ជេគ ផងធ្វើអោយអ្នកនៅទីនោះងាកមើលពេញនឹង រួចលាដៃដើម្បីសងលុយ ជេគ គាត់ខឹង ជេគ គ្រាន់តែគាត់សុំលុយមិនសួរសុខទុក្ខពិននឹងសោះក៏យំល្ហេមល្ហាមដែរ អោយតែលុយគាត់មកវាចប់រឿងហើយ។
«នេះលុយសម្រាប់អ្នកម៉ាក់!!»ជេគ ដកលុយ100ដុល្លា 5សន្លឹងទៅអោយ អ្នកស្រីឆយ ធ្វើអោយគាត់ញញឹមខ្បួចតែម្តង។
«អា៎ហា៎ៗ..លុយ500ដុល្លា ហា៎ៗ..អរគុណហើយណាកូនសម្លាញ់ ចាំពេលម៉ាក់ទំនេរ ម៉ាក់នឹងទៅលេងកូនណ៎»គាត់និយាយហើយ ដឹងដៃប្រុសក្មេងរបស់គាត់ចេញពីទីនោះបាត់ទៅ គាត់ចេញទៅផុត ជុងវ៉ុន ក៏បានដើរមកដល់។
«បងជេគ..បងជេគយំមែនទេ!? បងកើតអ្វីឬអត់?!»ជុងវ៉ុន ប្រញាប់ចូលទៅរក ជេគ សួរគេបារម្ភយ៉ាងខ្លាំង រួចងាកមើលជុំវិញខ្លួន ឆ្ងល់នឹងមនុស្សគ្រប់គ្នាដែរកំពុងសម្លឹងមើលមកគេនិង ជេគ នោះ។

To be continued.....🎀
 
    ខមិនផងប្រយ័ត្នខាំ😤
_______________________

ចង់ប្រាប់ថា ចង់ចេញរឿងមួយទៀត Enhypen x អ្នកអាន គិតមិចដែរ!? ចង់អោយខ្ញុំសរសេរឬអត់??

អាពាហ៍ពិពាហ៍ជំនួញ💍💔 /JAKEHOON Where stories live. Discover now