ភាគទី៣: ទង្វេីលេីសពីបងប្អូន

Start from the beginning
                                        

"នីគី-ឈប់ផឹកសិនទៅ!"ដុងវ៉ាមិនដឹងថាគួរឆ្លេីយបែបណាព្រោះលំដាប់នីគីអ្នណាៗក៏ចង់បាន តែឲ្យធ្វេីយ៉ាងមិចបេីជុងវ៉ុនមិនស្រលាញ់គេនោះ?ស្នេហាមិនអាចបង្ខំបានទេ

"យេីងសួរឯង-គ្រាន់តែឆ្លេីយសំណួរយេីងបានហេីយ!..."នីគីសម្លឹងមុខដុងវ៉ាដោយភ្នែកបេីកសឹងមិនរួចដោយសារគេពិតជាស្រវឹងខ្លាំងណាស់

"មិនមែនឯងអន់នោះទេ..គឺដោយសារបងជុងវ៉ុនទុកឯងត្រឹមតែជាប្អូន..ក្នុងភ្នែករបស់គាត់ឯងត្រឹមជាកូនក្មេងម្នាក់នឹងជាប្អូនដែលគាត់បានឃេីញពីតូចមកប៉ុណ្ណោះ..គាត់មិនអាចស្រលាញ់ឯងទេ!"ឮសម្ដីរបស់ដុងវ៉ាហេីយនីគីបិទភ្នែក ក្នុងភ្នែករបស់គេឡេីងក្រហម..ហាក់ទទួលយកមិនបានហេីយគេក៏គ្មានថ្ងៃទទួលយកដែរ

"ចេញទៅ.."នីគីដេញស្រីដែលដុងវ៉ាហៅមកឲ្យគេចេញទាំងខឹង..ចោលកែវបែកអស់មួយជាសំណាងដែលគ្មានអ្នកណាម្នាក់ត្រូវរបួស

"យេីងទៅវិញហេីយ!"

"ឯងស្រវឹងហេីយយេីងជូនទៅ!"ដុងវ៉ាហាមព្រោះខ្លាចថានៅតាមផ្លូវនីគីមានគ្រោះថ្នាក់តែនីគីមិនស្ដាប់នឹងនៅតែទៅទាល់តែបាន

+នៅផ្ទះជុងវ៉ុន

រាងតូចដែលទេីបតែមកពីក្រៅចូលមកដល់ក្នុងផ្ទះឃេីញផ្ទះរាយប៉ាយរបស់របបធ្លាក់ពេញនិងតែមិនបានឃេីញនីគីនោះទេ កាយតូចសម្រួលអារម្មណ៍ហេីយក៏ចាប់ផ្ដេីមបោសសម្អាតផ្ទះដែលរាយប៉ាយដោយសារនីគី

"ឯងមិនដូចពីមុនឡេីយនីគី"ជុងវ៉ុននិយាយតិចៗ នីគីនៅពីតូចស្ដាប់សម្ដីគេណាស់ ក្មេងល្អតែពេលធំឡេីងគេឆេវឆាវ គ្មានហេតុផល ចិត្តក៏ឆៅ កាន់តែហ៊ាន

ទឺតៗក្រាក

"អាល្អិតឯងទេីបមកពីណា..?"ជុងវ៉ុនចូលទៅជួយទប់នឹងនាំនាយចូលមកឲ្យផុត មេីលទៅគេរាងស្រវឹង

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Where stories live. Discover now