រាងតូចសើចចេញធ្មេញដាក់រាងក្រាស់មុខមាត់ Felix ពេលនេះគួរឲ្យស្រឡាញ់ណាស់មើលទៅស្មោះត្រង់ហើយទន់ភ្លន់។

" ប្រច័ណ្ឌ? ឯងគិតដល់ណាហើយ បើបងប្រច័ណ្ឌឯងបងក៏ត្រូវដើរប្រច័ណ្ឌស្រីៗរបស់បងផ្សេងទៀតដែរគិតហើយហួសចិត្តគូរឲ្យធុញ អស់សំណើចមែន "Hyunjin

រាងក្រាស់សើចហួសចិត្តដាក់ Felix ដែលចាប់ផ្តើមញញឹមលែងសម ស្នាមញញឹមក៏ថយមកជាទឹកមុខរាបស្មើវិញ។

" ខ្ញុំចេះតែថាលេងត្អើ "Felix
" ឯងស្រឡាញ់បងណាស់មែនទេ តែគួរឲ្យស្តាយបងមិនបានចង់ច្បាស់លាស់ជាមួយឯងទេ "Hyunjin

" ខ្ញុំដឹងតើ អញ្ចឹងហើយទើបខ្ញុំមិនច្រណែនពេលបងគេងជាមួយស្រីៗទាំងនោះ ព្រោះពួកនាងក៏មិនបានខុសពីខ្ញុំ ... "Felix

" ... នេះលេបទៅ " គេហុចប្រអប់ថ្នាំនិងទឹកមួយដបដែលកាន់មកជាមួយឲ្យទៅរាងតូច

" លេបវាច្រើនដងពេកវាអាចប៉ះពាល់សុខភាពខ្ញុំបងក៏ដឹង " Felix គេទទួលថ្នាំនិងទឹកហើយក៏និយាយ

" អញ្ចឹងធ្វើម៉េចយប់មិញបងអត់បានប្រើស្រោមការពារទេ ឯងចង់មានកូនហ្អេះ អ្នកណាឲ្យឯងមិនដូចមនុស្សប្រុសធម្មតាទៅ "Hyunjin

" ..... " Felix មិនមាត់បានតែសម្លឹងមុខសង្សាទាំងឈឺចាប់
" ឆាប់លេបទៅ "Hyunjin

មិនខុសទេ Felix មិនដូចមនុស្សប្រុសទូទៅទេ គេគឺករណីពិសេសដែលអាចពពោះមានកូនបានដូចមនុស្សស្រីអញ្ចឹង រាល់ដងដែលភ្លាត់ស្នៀតភ្លេចការពារគឺ Hyunjin តែងតែឲ្យរាងតូចលេបថ្នាំ72ម៉ោងរហូត ។

វាមិនញឹកញាប់ទេព្រោះតែ Hyunjin មិនមែនមនុស្សធ្វែសប្រហែស រឿងនេះចំពោះមនុស្សស្រីគេគឺការពារមិនភ្លេច តែចំពោះ Felix គេបែជាមិនចង់ប្រើប្រាស់ស្រោមទើបភ្លាត់ស្នៀតភ្លេចម្តងម្កាល។

Felix ក៏បេះថ្នាំមួយគ្រាប់នោះយកមកដាក់ក្នុងមាត់ហើយផឹកទឹកលេបវាចំពោះមុខ Hyunjin ឲ្យគេឃើញ ។

Felix (ខ្ញុំលេបខ្លួនឯងក៏គាត់មិនព្រមគាត់ត្រូវការឃើញផ្ទាល់ភ្នែក គាត់ខ្លាចថាខ្ញុំអាចមានកូនហើយរញ៉េរញ៉ៃដល់គាត់ តែគាត់មិនបានចាប់អារម្មណ៍ថាថ្នាំនេះអាចប៉ះពាល់សុខភាពខ្ញុំទេ ។)

រឿង ជម្រើសបេះដូង🔞❤️‍🔥/Hyunlix/(ចប់)Where stories live. Discover now