អារម្មណ៍រំភើបមុននេះក៏រលាយបាត់ព្រោះរាងតូចដឹងពីចេតនារបស់សង្សាខ្លួនច្បាស់ណាស់ថាចង់ជួបមានការអី។

" ចេញមុនម៉ោងមិនបានទេ តែបងមិនបាច់បារម្ភទេខ្ញុំទិញថ្នាំនោះលេបខ្លួនឯង "Felix
" បងទិញរួចហើយម៉ោង3បងទៅទទួលឯង "Hyunjin

រាងក្រាស់ក៏បិទទូរស័ព្ទចោលភ្លាមទុកឲ្យរាងតូចឈរអណ្តែតអណ្តូងម្នាក់ឯងទាំងទឹកភ្នែក។

( ថ្នាំអីទៅ ?😐 )

រសៀលម៉ោង3 Felix ដើរចេញពីក្រុមហ៊ុនជាមួយ Jeongin ហើយឈរចាំ Hyunjin មកទទួល។

" ឯងនៅទាក់ទងជាមួយ Hwang Hyunjin ទៀតហ្អេះ ? "  Jeongin
" បាទ "Felix
" បងសុំទោសបើបងនិយាយប៉ះពាល់ចិត្តរបស់ឯង តែចរិកអាត្រកូល Hwang នោះបែបណាមនុស្សមួយប្រទេសដឹងទាំងអស់ ចុះឯងនៅទ្រាំដល់ពេលណាទៀត " Jeongin

" ខ្ញុំមិនដឹងទេ ពេលខ្ញុំអស់ចិត្តនិងដើរចេញហើយ " គេញញឹមស្ងួត

ពីនៗ ឡានទំនើបរបស់រាងក្រាស់ក៏ឈប់នៅជិត Felix ហើយសុីភ្លេឮៗដូចជាខឹងអ្នកណាមកអញ្ចឹង។

" Jeongin ខ្ញុំទៅហើយថ្ងៃក្រោយជួបគ្នា "Felix
" អឹម លើកក្រោយបងប៉ាវឯងញុាំបាយមួយពេល "Jeongin
" បាទ ... "

ពីនៗ សុីភ្លេឡានឮម្តងទៀតធ្វើឲ្យរាងតូចត្រូវរត់ទៅយ៉ាងលឿនបើកទ្វាចូលឡាន។

តាមដងផ្លូវមានតែភាពស្ងប់ស្ងាត់ហើយឡានក៏បើកលឿនដូចកំពុងប្រណាំងគ្នា រាងតូចបានតែអង្គុយស្ងៀមបិទភ្នែកទាំងខ្លាចដៃក្តាប់ចូលគ្នាឡើងបែកញើសទៅហើយ។

ងឺត~ ហ្វ្រាំងឡានចាប់យ៉ាងទាន់ហន់ធ្វើឲ្យ Felix បើកភ្នែកទាំងភ្ញាក់ផ្អើលក៏ឃើញថាទីនេះគឺក្រោមស្ពានហើយមានទឹកទន្លេនៅក្បែរៗនេះដែរ។

" ចុះមក "Hyunjin
" .... " Felix គេមិនមាត់ក៏បើកទ្វាចុះទៅតាម
" អា Jeongin ទៅរកឯងមានការអី ? "Hyunjin
" គាត់មកនិយាយការងារជាមួយប៉ា"Felix

" ហឹស សម្ព័ន្ធយក្សត្រកូល Yang ចេះនឹកឃើញទៅសហការនិងត្រកូលធម្មតាដូចឯងយ៉ាងម៉េចទៅ បងថាអាម្នាក់ Jeongin នោះចង់បានឯងច្រើនជាង "Hyunjin

" មិចអាចទៅគាត់ស្គាល់ខ្ញុំ10ឆ្នាំហើយមិនឮគាត់ថាស្រឡាញ់ខ្ញុំផង "Felix
" មកពីឯងល្ងង់នឹងហើយ "Hyunjin
" ... មានឯណា តែបងចាំបាច់ខឹងឬមួយបងប្រច័ណ្ឌខ្ញុំមែនទេ ? "Felix

រឿង ជម្រើសបេះដូង🔞❤️‍🔥/Hyunlix/(ចប់)Donde viven las historias. Descúbrelo ahora