ភាគទី១:វិលត្រឡប់

Start from the beginning
                                        

"ឲ្យសោរឡានមក!."នីគីឈប់ជុំហានហេីយក៏មកទារសោឡានពីរាងតូច

"ឯងចង់ទៅណា?"

"ទៅសម្រាក"នីគីនៅតែនិយាយបង្ហាញមកថាខឹងតែជុងវ៉ុននៅតែមិនយល់ថានីគីខឹង

"តែឯងខាននៅទីនេះយូហេីយ!ទុកឲ្យបងវិញ"ជុងវ៉ុ

"ចឹងនាំខ្ញុំទៅផ្ទះរបស់បងទៅ!"នីគី

"ឯងថាចង់សម្រាកនោះអីហេតុអីទៅផ្ទះបង?"កាយតូចសួរទាំងមិនយល់នឹងនីគី

"ខ្ញុំទៅនៅទីនោះ!"ឮសម្ដីរបស់នីគីហើយកាយតូចស្រែកវ៉ាស់

"ស្អីគេ?មិនបានទេ!មិនឲ្យឯងនៅទេ!...ណែ..នីគី!"នីគីមិនចង់ស្ដាប់ពាក្យប្រកែករបស់រាងតូចក៏ចូលទៅអង្គុយក្នុងឡានមុនមិនខ្ចីខ្វល់ឡេីយថារាងតូចមិនសុខចិត្តយ៉ាងណានោះនិយាយទៅគេចង់នៅគឺនៅ។

"ខ្ញុំមិនទាន់ចង់ទៅផ្ទះទេបងនាំខ្ញុំទៅផ្ទះបងទៅ!"រាងតូចបានត្រឹមដកដង្ហេីមធំចង់ប្រកែកក៏មិនបានមានតែនាំទៅផ្ទះរបស់គេ។

30ជាទីក្រោយពួកគេក៏មកដល់ផ្ទះរបស់រាងតូច គឺជុងវ៉ុននៅផ្ទះនៅតំបន់កាងណាម ជាផ្ទះទិញដាច់..ផ្ទះលោកម៉ូរ៉ាក៏នៅមិនឆ្ងាយពីទីនេះប៉ុន្មានដែរ

"រៀបចំអីវ៉ាន់ឲខ្ញុំផង"ឮហេីងកាយតូចក៏សេីចបែបហួសចិត្ត

"ណែអាល្អិត..បង្យឯងមកដេកតែមួយយប់ប៉ុនណ្ណោះ..ចឹងហេីយមិនឲឯងរៀបចំខោអាវដាក់ទូទេ"ជុងវ៉ុននិយាយជាប់មាត់ដាក់នីគី

"ដឹងហេីយ!...ប៉ុន្តែបងកុំចេះតែហៅខ្ញុំថាអាល្អិត..ខ្ញុំមិនចូលចិត្ត!"នីគីថាហេីយក៏មកដាក់ខ្លួនដេកលេីសាឡុងបេីកទូរទស្សន៍មេីលទាំងមុខមិនស្រស់មេីលក៏ដឹងថាខឹងនឹងរឿងមិញដែល។

រីងរីង

សម្លេងទូរស័ព្ទរបស់ជុងវ៉ុនក៏បានធ្វេីឲ្យនីគីក្រលែកមេីលដែរតែខឹងហេីយបានត្រឹមចាំស្ដាប់

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Where stories live. Discover now