ភាគទី១:វិលត្រឡប់

Start from the beginning
                                        

"........"នីគីមិននិយាយនឹងដេីរទៅជិតកាយតូច ខណ:នោះនាយក៏ទាញរាងតូចមកអោបជាប់នឹងទ្រូងអោបដូចជាជុងវ៉ុនជាប្អូននាយវិញចឹង។

".នីគី!.."រាងតូចហាក់ភាំងបេីកភ្នែកធំដែលត្រូវរាងក្រាស់ជាប្អូនទាញទៅអោបយ៉ាងស្នឹតបែបនេះ មេីលមកមិនដូចបងប្អូនប្រុសអោបគ្នានោះទេអោបនេះដូចជាគូរស្នេហ៍ដែលបែកគ្នាយូហេីយអោបលួងលោមអីបែបនឹង។

"ខានជួបគ្នាយូរហេីយ!"នីគីនិយាយតិចៗទេីបព្រមលែងគេពីការអោប គិតទៅ10ឆ្នាំជាងមកនេះគេមិនដែលភ្លេចកាយតូចម្ដងណានោះទេ..ជុងវ៉ុនក៏ផ្លាស់ប្ដូរនីគីក៏ផ្លាស់ប្ដូរ នីគីមេីលទៅចាស់ទុំសង្ហារខ្លាំងណាស់..បេីជុងវ៉ុនគេក៏កាន់តែស្អាតប្លែកឆ្ងាយមុនពេលនីគីចាកចេញឆ្ងាយ ទោះជុងវ៉ុនផ្លាស់ប្ដូរច្រេីនយ៉ាងណាក៏នីគីនៅតែចំណាំមនុស្សដែលគេស្រលាញ់បានដដែលមិនថាច្រេីនឆ្នាំយ៉ាងណាក៏ដោយ

"ខ្ញុំត្រឡប់មកតាមសន្យាហេីយ!"នីគីញញឹមចុមាត់បន្តិចមេីលទៅរាងតូចមិនដាក់ភ្នែក
តែមិនដឹងថារាងតូចនៅចាំឬក៏អត់នោះទេ។

+អតីតកាល

*ខ្ញុំសន្យា ខ្ញុំនឹងត្រឡប់មកវិញយកបងធ្វេីជាប្រពន្ធរបស់ខ្ញុំ*អាល្អិតនិយាយជាមួយនឹងទឹកមុខប្រកដប្រជាតែជុងវ៉ុនបែរជាសេីចគេទៅវិញ

*ហិហិ..អាល្អិតឈប់លេងសេីចទៅ!*

+បច្ចុប្បន្ន

"ឯងដឹងក្ដីច្រេីនណាស់អាល្អិត"ជុងវ៉ុនញញឹមនឹងខំឈោងដៃទៅអង្អែលក្បាលរបស់គេដូចជាបងប្រុសធ្វេីដាក់ប្អូនប្រុស។ ការហៅនីគីថាអាល្អិតនឹងអង្អែលក្បាលបែបនេះធ្វេីឲគេមិនពេញចិត្តឡេីយ

"ខ្ញុំចង់សម្រាកហេីយ"នីគីថយចេញទាំងមុខមិនស្រស់ដេីរចេញទៅមុនបាត់ គេមិនសប្បាយចិត្តទេពេលដែលដឹងថាជុងវ៉ុននៅតែទុកគេជាកូនក្មេងរហូតបែបនេះ

"ចាំបងផង.."ជុងវ៉ុនមិនយល់ការក៏ខំដេីរទៅតាមគេ។គេមិនសូម្បីតែដឹងថានីគីខឹងនឹងខ្លួន បែជាគិតថានីគីគេហត់ធុញថប់ចង់សម្រាកទៅវិញ

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Where stories live. Discover now