«ចរិកបែបនេះ ខ្ញុំធ្វើយ៉ាងម៉េចឲគេត្រឡប់ទៅភូមិ
គ្រិស្តវិញបានទៅ ចំជាចង្រៃមែន!»ម៉ួម៉ៅមិនធម្មតា
ទេ ខំទៅនិយាយរកមុនហើយមកធ្វើចឹងៗដាក់នោះ
រៀងអៀនមាត់ដែរនិង បើមនុស្សនៅក្បែរនិងឡើង
ច្រើន គេងាកមើលគ្រប់គ្នា វារបៀបថាដូចជីមីនទៅ
សារភាពស្នេហ៍ត្រូវគេបដិសេធអញ្ចឹង🙂។
«......មានតែប្រើវិធីមួយទេ...»ជីមីននិយាយដោយ
ផ្ទាត់ម្រាមដៃ រួចញញឹមឡើង។
________លើឡានក្រុង
យ៉ុនហ្គីអង្គុយផ្អែកក្បាលនៅនិងជញ្ជាំងឡាន ភ្នែក
សម្លឹងមើលទៅទេសភាពខាងក្រៅដែលមានដើម
ផ្កាសាគូរ៉ា បញ្ចេញផ្ការីកស្គុះស្គាយ រសាត់ជ្រុះតាម
ខ្យល់ មកជារឿយៗ ក្នុងចិត្តនាយចេះតែស្រម៉ៃរាល់
សកម្មភាពល្អៗរបស់ខ្លួនជាមួយប៉ាម៉ាក់និងលោកតា
គ្រប់យ៉ាងពេលនោះគឺមានក្ដីសុខណាស់តែ ខុស
ស្រឡះពេលនេះ សូម្បីតែវត្តមានរបស់មនុស្សម្នាក់
ក្នុងគ្រួសារក៏មិនមាននៅក្បែរនាយទៀតដែរ។
ខួរក្បាលរេគិតទាំងមុខស្រពោនជាប់ រីឯដៃដែល
ក្ដាប់ស្ករគ្រាប់របស់ជីមីន ក៏នៅតែមិនចាប់អារម្មណ៍
និងខ្លួនឯងផង ពេលខ្លះភាពសោកសៅខ្លាំងពេកអាច
ធ្វើឲមនុស្សយើង ភ្លេចថាខ្លួនឯងកំពុងនៅទីណា
កាន់អ្វីប៉ះ ពាល់អ្វីក៏មិនដឹងដែរ។
ក្រោយពីធ្វើដំណើរអស់ប្រហែល30នាទី ឡាន
ក្រុងក៏បានមកដល់ចំណតដែលត្រូវចុះ យ៉ុនហ្គីបាន
ចុះដើរ ពីទីនោះ15នាទីទៀតទើបទៅដល់សាលា
ប៉ូលីស។
គ្រាន់តែចូលមកដល់ក្នុងសាលាភ្លាម ពាក្យដែលមិន
គួរឮក៏បានឮ ក្រោយមានមេរំខាន មកតាមជាប់រហូត
នោះ៖
«ហឹស! មិនគិតរៀនគិតសូត្រ ទេចូលទើបបានប៉ុន្មាន
ថ្ងៃសោះ ក៏សុំច្បាប់ទៅហើយ ឆ្កែពិតមែន»ជុហ្គុក
ដើរមកជិតនិងឈរឱបដៃ ថាឲយ៉ុនហ្គី ដោយមិន
បញ្ចេញឈ្មោះរបៀបបញ្ឈិត បញ្ឈៀង ធ្វើឲយ៉ុនហ្គី
ត្រូវឈប់ នូវមួយកន្លែងហើយងាកមុខមកមើលជុង
ហ្គុក ដោយក្រសែភ្នែក ស្មើធេងដូចដើមនាយមិន
បានខ្វល់និងសម្ដីរបស់ជុងហ្គុកនោះទេ ទើបរហ័ស
ដើរចេញទៅរក សុង យ៉ុល ដែលកំពុងតែនៅរង់ចាំ
នាយ។
ВЫ ЧИТАЕТЕ
រឿង មន្តស្នេហ៍ Aster
Подростковая литература«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
