រដូវផ្ការីកចាប់ផ្ដើមចូលមកដល់ជំនួសឲរដូវរងារ
ដែលទើបនិងឈានជើងចេញផុតអំពីភពផែនដី។
គ្រប់សារពាង្គកាយនៃជីវិតទាំងអស់ ក៏ចាប់ផ្ដើមទទួល
បាននូវភាពរីករាយជាថ្មី ជាមួយនិងនិទាឃរដូវដែល
ពោរពេញទៅដោយភាពស្រស់ស្អាត។
ផ្កាចម្រុះពណ៌រីកស្គុះស្គាយនៅតាមវាលស្មៅនានា
ឯដើមផ្កាសាគូរ៉ាដែលដាំនៅតាមដងផ្លូវចាក់បេតុង
តូចល្មម ឆ្ពោះកាត់ពីភូមិជនបទមួុយ ឆ្លងទៅកាន់ផ្លូវធំ
ដែលមានរថយន្តបើកបរទៅមកមិនដាច់នោះ ក៏ចាប់
ផ្ដើមរីកបង្ហាញសម្រស់ របស់ខ្លួនប្រណាំងប្រជែងគ្នា
ខ្លះទៀតរុះរោយស្រទាប់ មកបណ្ដើរៗព្រោះតែរីក
អស់ពីទង ឯខ្លះទៀតក៏នៅក្រពុំជាប់ទងជាក្រញុំៗ រួម
ផ្ដុំមើលទៅគួរឲរសាយចិត្តជាពន្លឹក។
ទេសភាពចំការដើមប៉េសរាប់ហាត់ល្វឹងល្វើយ
មើលទៅដាច់កន្ទុយភ្នែកដែលមានផ្ការីកដំណលគ្នា
ព្រោងព្រាត មានពណ៌ផ្កាឈូកលាយស ព្រឿងៗ
កំពុងដណ្ដើមតួនាទីបង្អួតនូវ ភាពស្រស់ស្អាតរវាង
ដើមមួយទៅដើមមួយទៀត ដែលត្រូវបានដាំជាជួរ
យ៉ាងមានរបៀបបំផុត។
ទោះបីជានៅទីនេះជាជនបទក៏ពិតមែនតែបើមើល
ឲជាក់ស្ដែងពីការរស់នៅរបស់ប្រជាជនហាក់មាន
ភាពល្អប្រសើរយ៉ាងគួរឲកត់សម្គាល់។
ផ្ទះវីឡាកូនកាត់មួយខ្នងមានពីជាន់មានការរចនា
លម្អយ៉ាងល្អប្រណិត ការតុបតែងផ្ទះ មើលទៅ
សមញ្ញតែទាក់ភ្នែកមិនធម្មតា។របងផ្ទះមានការរៀបចំ
ធ្វើអំពីឈើខ្លឹមធំៗរលើបរលុង អមជាមួយដើមផ្កា
សាគូរ៉ាដាំតាមរបងចន្លោះមួយៗ ដែលកំពុងរីកនិង
ធ្លាក់ស្រទាប់មកក្រាលតាមគែមផ្លូវចាក់បេតុងមុខផ្ទះ។
មើលទៅគ្រប់កន្លែងគឺឃើញភាគច្រើនផ្ទះរបស់
ប្រជាជនមួយចំនួនមានដាំដើមផ្កានេះសឹងតែគ្រប់ផ្ទះ
ព្រោះវាបានជួយបន្ថែមភាពស្រស់ស្អាតឲផ្ទះនូវរដូវ
ផ្ការីក និងជួយជាម្លប់នូវរដូវក្ដៅ។
សម្លេងវាយោបក់មកល្វើយៗនាពេលព្រឹកព្រលឹម
ធ្វើឲត្រជាក់ស្លឹមដល់បេះដូងកម្មករ ទាំងប្រុសស្រី
ដែលកំពុងធ្វើការនៅក្នុងចំការផ្លែប៉េសធំមួយដែល
នៅខាងមុខរបងចំការ មានដាក់ផ្លាកឈើធំមួយផ្ទាំង
បញ្ឈរដោយសរសេរអក្សរថា«ចំការគ្រួសារមីន»។
YOU ARE READING
រឿង មន្តស្នេហ៍ Aster
Teen Fiction«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
