«អរ៎...ក្មួយយ៉ុនទេអី.ក្មួយមករកអ៊ំមានការអីមែនទេ?»
មេភូមិផាកគឺជាមេភូមិនៅក្នុងភូមិមួយនេះ គាត់សព្វ
ថ្ងៃរស់នៅតែពីនាក់ប្ដីប្រពន្ទប៉ុណ្ណោះ គាត់ក៏ធ្លាប់មាន
កូនប្រុសម្នាក់ផងដែរតែ គេបានស្លាប់ចោលពួកគាត់
ទាំងពីរបាត់ហើយតាំងពីគេកើតមកម្លេះ ហើយតាំងពី
ពេលនោះមក ប្រពន្ទគាត់មិនអាចពរពោះបានទៀត
នោះទេ គាត់គឺជាមនុស្សដែលស្រឡាញ់ក្មេងខ្លាំង
ណាស់ គាត់ក៏ជាមនុស្សល្អដែលចូលចិត្តយកអាសារ
អ្នកភូមិផងរបងជាមួយ ទើបជាហេតុដែលធ្វើឲអ្នកភូមិ
បោះឆ្នោតឲគាត់ធ្វើជាមេភូមិតែម្ដង រាល់ថ្ងៃនេះគាត់
ក៏មានចំការក្រូចមួយជារបស់ខ្លួនឯងផងដែរ។
«បាទលោកអ៊ំ គឺលោកតាឲយកដំណាប់ផ្លែប៉េសមក
ឲនិងឲសួរលោកអ៊ំថា ច្ងៃស្អែកនេះអ៊ំទៅទិញជីដាក់
ក្រូចឬអត់បើទិញលោកតាឲអ៊ំឈុន ទៅទិញជីដាក់
ដើមប៉េសដែរ»នាយតូចនិយាយរួចក៏ដើរទៅយកប្រ
អប់ដំណាប់ផ្លែប៉េសមកហុចឲទៅមេភូមិផាកទាំងចិរក
គួរសម ព្រោះគេគឺជាក្មេងល្អមានសុជីវធម៌ អ្នកនៅ
ក្នុងភូមិនេះស្រឡាញ់ចូលចិត្តគេគ្រប់ៗគ្នា។
«អ៊ំអរគុណហើយ...ស្អែកនេះអ៊ំទៅទិញជីតើប្រាប់
លោកតាឯងទៅឲឈុនមកពីព្រលឹមតិចមក អ៊ំយក
ឡានចាំនៅច្រកផ្លូវចូលភូមិមុន»គាត់ទទួលយកវាពី
ដៃយ៉ុនហ្គី ហើយឆ្លើយ
«ចឹងខ្ញុំលាអ៊ំទៅវិញសិនហើយ ប្រញាប់ទៅជួយការ
ងារលោកតាផង»យ៉ុនហ្គីបានលាមេភូមិផាកត្រឡប់
ទៅឯចំការវិញដោយឱនគោរពយ៉ាងសុភាព។
បន្ទាប់ពីនោះមកម៉ោងពិតជាដើតលឿនពិតមែន
មិនទាន់ដឹងអីផងល្ងាចម៉ោង5:00ទៅហើយ មនុស្ស
ម្នាក្នុងភូមិក៏ដល់ពេលសម្រាកល្មម ឯកម្មករនៅចំការ
លោកតាមីនក៏នាននាំគ្នា ឈប់ពីការងារហើយដើរ
ទៅផ្ទះរៀងៗខ្លួន។
ក្រឡេកមកមើលយ៉ុនហ្គីនិងលោកតាវិញអ្នក
ទាំងពីរក៏បានត្រឡប់មកដល់ផ្ទះវិញដូចគ្នា។ ពេលមក
ដល់ភ្លាមលោកតាបានចម្អិនអាហារយ៉ាងឈ្ងុយឆ្ងាញ់
ឲយ៉ុនហ្គីញាំុ ពេលនេះយ៉ុនហ្គីពិតជាមានក្ដីសុខបំផុត
ហើយ ទោះបីជាគេមិនមានប៉ាម៉ាក់នៅជាមួយ ដូចជា
ក្មេងដទៃក៏ពិតមែន តែគេមានលោកតាដែលនៅចាំ
ផ្ដល់កម្លាំងចិត្ត តែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់
គេ។
YOU ARE READING
រឿង មន្តស្នេហ៍ Aster
Teen Fiction«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
