ភាគទី6:«តែខ្ញុំមិនចង់ស្គាល់មនុស្សប្លែកមុខទេ»

79 12 0
                                        

«អ្នកប្រុសតូចគិតយ៉ាងម៉េចបន្ត....»អ្នកបំរើសួរទៅ
កាន់ម្ចាស់របស់ខ្លួនរួមជាមួយការបារម្ភ នៅក្នុងចិត្ត
ព្រោះនេះ ជាលើកទី5ហើយដែលជីមីនបានបដិសេដ
និងសំណើររបស់ គេក្នុងការមិនព្រមលក់ផ្ទះនេះជា
ដាច់ខាត។

« ឯងកុំបារម្ភអី តែថ្ងៃនេះនៅមើលផ្ទះទៅយើងមាន
ការត្រូវទៅក្រៅ....»ក្រោយពីនិយាយរួចរាងតូចបាន
ក្រោកចេញពីសាឡុង ដើរទៅជាន់ខាងលើដោយ
មានអ្នកបំរើ ស្រីៗពីរនាក់ដើរតាមទៅពីក្រោយផង
ដែរ។

_________
វាយោបក់មករំភើយៗ កាត់វាលស្មៅខៀវស្រងាត់តែ
មាន លាយដោយផ្ទាំងសុីម៉ងដ៍ ដែលចាឆ្លាក់ដោយ
ឈ្មោះនិងរូបថតរបស់បុគ្គលជាច្រើនរូប មានប្រុស
មានស្រី។ ទីនេះជាវាលបញ្ចុះសពដែលនៅដាច់ឆ្ងាយ
ពីសេអ៊ូលបន្តិច។

ជំហ៊ានជើងបោះមកមួយៗក្នុងដំណើរសំដៅមកកាន់
ផ្ទាំងស្លាកឈ្មោះរបស់ប្ដី ប្រពន្ធមួយគូរ ដោយនៅក្នុង
ដៃមនុស្សម្នាក់នោះមានកាន់មកជាមួយនូវបាច់ផ្កា
Aster ពណ៌ស្វាយស្រស់ឆើត ។

ក្រោយពីដើរមកដល់ខាងមុខផ្នូរ ជង្គង់ទាំងពីររហ័ស
លុតដល់វាលស្មៅរាបស្មើ ដៃដែលកាន់ផ្កាក៏ស្រវា
ដាក់ផ្កានោះនូវចំពោះមុខរូបថតប្ដីប្រពន្ធមួយគូរនេះ។

ភាពត្រជាក់នៃខ្យល់បានបក់ផាត់កាត់ទឹកមុខស្រ
ពោនរបស់ ជីមីន កែវភ្នែកទាំងគូរ ហាក់នៅនិងមិន
ព្រិចបន្តិចណាឡើយ កាយតូចក្នុងសម្លៀកបំពាក់
ពណ៌ស ខ្សែរក បន្តោងផ្កាAster ចាំងផ្លេកៗបង្ហាញ
ពីភាពស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពបែបណាក៏
ដោយ។

«អ្នកទាំងពីរសុខសប្បាយឬអត់...កុំបារម្ភអី ខ្ញុំបានជួយ
កូនរបស់អ្នកទាំងពីរចេញពីភាពខ្មៅងងឹតទាំងនោះរួច
ហើយ វាដល់ពេលដែលខ្ញុំត្រូវប្រគល់អ្វីដែលជារបស់
គេឲទៅគេវិញផងដែរ»ពាក្យពេជច៍ ទាំងប៉ុន្មានរបស់
ជីមីន បានពោលទៅកាន់រូបថតប្ដីប្រពន្ធនេះ បាន
បញ្ជាក់ឲឃើញច្បាស់ថាគ្រប់យ៉ាងដែលគេកំពុងមាន
សព្វថ្ងៃនេះវាមិនមែនជារបស់គេឡើយ គឺជារបស់កូន
ប្រុសប្ដីប្រពន្ធនេះ។

ក្រោយនិយាយចប់ជីមីនបានក្រោកឡើងញញឹម
តិចៗ ហើយដើរចេញពីទីនោះបាត់ទៅ។ មួយសន្ទុះ
ក្រោយមកស្រាប់តែយ៉ុនហ្គីក៏បានដើរមករកទីនេះ
ផងដែរគឺនាយដើរសំដៅមកដល់ទីតាំងផ្នូរមិញនេះ
ដោយនាយស្លៀកពាក់ ពណ៌ខ្មៅពាក់មួកខ្មៅ រីឯដៃ
ក៏មានកាន់នូវបាច់ផ្កាកុលាបពណ៌ស មួយបាច់។

រឿង មន្តស្នេហ៍ Aster Where stories live. Discover now