ទាំងទឹកមុខស្មើរ ហើយបន្តហែលមកក្រោយអោបក
យ៉ុនហ្គីជាប់។
«ខឹកៗ ខឹក..»យ៉ុនហ្គីឈ្លក់ទឹកយ៉ាងខ្លាំងក្រោយ
ពេលដែលនាយបើកភ្នែកឡើងម្ដងទៀត គឺរូបនាយ
ត្រូវបាន សុងយ៉ុល យកចេញពីក្នុងអាងទឹកបាត់ទៅ
ហើយ។
«ឯងយ៉ាងម៉េចហើយ... យ៉ុនហ្គី នេះឯងសន្លប់ក្នុង
ទឹកអស់45នាទីហើយណា »សុងយ៉ុល សួរដោយ
បារម្ភ ព្រោះមិនដឹងថាហេតុអីទេ បានជាយ៉ុនហ្គីបែជា
សន្លប់នៅក្នុងទឹកបែបនេះ ឯអ្នកផ្សេងៗទៀត ក៏បាន
នាំគ្នាមកមើលយ៉ុនហ្គីដូចគ្នាព្រមទាំងលោកគ្រូផង
ដែរ។
«ខឹក..ខឹក. គឺ...យើងមិនចាំនោះទេ ថាមានរឿងអី
កើតឡើងនោះ...ខឹកៗ»នាយប្រឹងក្រោកឈរដោយ
មានសុងយ៉ុលជាអ្នកគ្រា លោកគ្រូនៅពេលឃើញ
ដូចនេះគាត់បានឲសុងយ៉ុល នាំយ៉ុនហ្គីទៅសម្រាក។
«ធ្វើពុតជា លង់ទឹក ចង់យកចិត្តលោកគ្រូ ស្មានថា
យើងមើលមិនដឹងមែនទេ»ជុងហ្គុកពោលតិចៗហើយ
គេក៏បន្តនៅហាត់ជាមួយសិស្សដទៃទៀតទាំង ក្នុង
ចិត្ត ហាក់គុំគួនជាមួយយ៉ុនហ្គីរហូត។
#យប់
សម្លេងព្យាណូ លាន់ឮរងំ ចេញពីបន្ទប់មួយនៃភូមិគ្រិះ
ដ៏ស្ដុកស្ដម ដែលចោលពន្លឺព្រាលៗនៃភ្លើងទៀន
ពណ៌មាសឆ្អិនឆ្អៅ បានបង្ហាញឲឃើញពីវត្តមានរបស់
ម្ចាស់បន្ទប់ ជាមនុស្សប្រុសតែរូបកាយល្អលើសស្រី
ទ្វេដង គេកំពុងតែអង្គុយលេងព្យាណូ យ៉ាងពីរោះ
រណ្ដំចិត្ត គេម្នាក់នោះដែរគឺជាមនុស្សតែម្នាក់ដែល
ហែលទៅក្នុងទឹក ជួបយ៉ុនហ្គីនោះ គេមានឈ្មោះថា
<<ផាក មីន>> ជាម្ចាស់នៃភូមិគ្រិះមួយនេះ គេគ្មាន
ប៉ាម៉ាក់ឬបងប្អូនសាច់ញាតិឡើយ សព្វថ្ងៃ ជីវិតរបស់
គេរស់នៅដូចជាខ្យល់កំដ បរិស្ថាន គ្មានឡើយពាក្យ
ថាភាពកក់ក្ដៅ ទោះបីជាមានទ្រព្យសម្បិត្តរាប់មិន
អស់ អ្នកបំរើរាប់រយ អង្គរក្ស័ឆ្វេងស្ដាំ លុយឡាន ក៏វា
មិនបានធ្វើឲគេសប្បាយចិត្តនោះដែរ។
«ហឺ...គួរឲអាណិតមែន អ្នកប្រុសតូចរបស់អ៊ំ...ប៉ុន្មាន
ឆ្នាំមកហើយ អ្នកប្រុសនៅតែលេងបទមួយនេះ»
ការពោលឡើងស្របជាមួយភាពតឹងទ្រូង របស់ស្រ្តី
ចំណាស់ម្នាក់ គាត់គឺជាអ្នកបំរើជំនិតរបស់ ជីមីនយូរ
មកហើយ ពេលនេះដែរគាត់ដើរកាត់បន្ទប់ ជីមីន ។ហើយមូលហេតុដែលគាត់និយាយបែបនេះក៏
ដោយសារតែ ជីមីនបាននិយាយថាគេនិងលេងបទ
មួយនេះរហូតដល់ពេល ម្ចាស់ភូមិគ្រិះមួយនេះត្រឡប់
មកគ្រប់គ្រងភូមិគ្រិះនេះវិញ ។ តើចម្លែកអត់ ក្រែង
ជីមីនជាម្ចាស់ភូមិគ្រិះនេះហី ហើយម៉េចបានគេថា
ចាំម្ចាស់ ភូមិគ្រិះនេះត្រឡប់ មកទៅវិញ?
DU LIEST GERADE
រឿង មន្តស្នេហ៍ Aster
Jugendliteratur«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
