«លោកតាខ្ញុំលាទៅរៀនសិនហើយ»បន្ទាប់ពីរៀបចំ
ខ្លួនរួច ចុះពីលើផ្ទះមកដល់ខាងក្រោមនាយតូចឱនលា
លោកតារួច ទើបទាញកង់ជិះចេញទៅ ចំណែកឯ
សាលារបស់គេគឺនៅក្នុងភូមិនេះឯង តែរាងឆ្ងាយពីផ្ទះ
បន្តិច។
យ៉ុនហ្គីជិះកង់បណ្ដើរក្រឡេកមើលទៅដងផ្លូវសង
ខាងបណ្ដើរ ដោយនឹករំពៃនៅក្នុងចិត្ត ពីរឿងអ្វីក៏មិន
ដឹង តែគិតសុខៗ ទឹកភ្នែកគេ ស្រក់មកតក់ៗ ដោយ
មិនដឹងខ្លួន ក្រោយពីម្ចាស់ខ្លួនដឹងដូចនេះ ហើយគេក៏
ប្រឹងញញឹមឡើងទាំងសោះកក្រោះ ព្រមទាំងយកដៃ
ម្ខាងមកជូតវាស ទឹកភ្នែកចេញហើយបន្តជិះ រហូត
ដល់សាលារៀន។
@7ឆ្នាំក្រោយមក
ពេលវេលាចេះតែដើរទៅមុខឥតឈប់ឈររីឯ
ធម្មជាតិនិងមនុស្សវិញក៏ចេះតែវិវត្តទៅមុខដូចគ្នា។
ផ្លាស់ពីរដូវមួយចូលរដូវមួយ អ្វីៗក៏មិននៅឋិតថេរដូច
ដើមទៀតឡើយ ដូចជាពេលនេះអញ្ចឹង ពេលនេះ
លោកតាមីនបានលាចាកលោកបាត់ទៅហើយ
ក្រោយពេលដែលយ៉ុនហ្គីឡើងទៅរៀនបន្តនៅ
សេអ៊ូលនោះ ទាំងដែលយ៉ុនហ្គីមកមិនទាន់ដង្ហើម
ចុងក្រោយរបស់គាត់ផង។ ក្រោយពេលដឹងដំណឹង
នេះភ្លាមយ៉ុនហ្គីក៏ប្រញាប់មកស្រុកកំណើតហើយ
ធ្វើបុណ្យឲលោកតាតាមប្រពៃណី។
ក្រោយពីរៀបចំបុណ្យឲគាត់ចប់សព្វគ្រប់ហើយនាយ
ក៏បានទទួលសំបុត្រមួយដែលជាបណ្ដាំចុងក្រោយ
របស់លោកតា ពីមេភូមិផាក និងបណ្ដាំមរកទាំងអស់
របស់លោកតាឲមកនាយ។ នៅពេលដែលនាយ
អង្គុយស្ងៀមស្ងាត់តែម្នាក់ឯងក្នុងផ្ទះ ទើបនាយបាន
ដកយកសំបុត្រនោះមកអានទាំងទឹកភ្នែកហូរមិនឈប់
ដែលអត្ថន័យក្នុងសំបុត្រនោះមានខ្លឹមសារថា៖
«យ៉ុនហ្គី!..ចៅរបស់តា ចាប់ពីពេលនេះតទៅចៅត្រូវ
តែរស់នៅដោយពឹងលើខ្លួនឯង ចៅត្រូវតែរឹងមាំ
ឡើង មិនត្រូវទន់ជ្រាយឡើយ តាពេលនេះមិនអាច
បាននៅសម្លឹងមើលចៅទៀតទេ តាមានជំងឺយូរមក
ហើយ តាសូមទោសដែលតាមិនដែលប្រាប់ឯង តែ
ព្រោះតាចង់ឲឯងរៀនបន្តដោយស្ងប់ចិត្ត ហើយបន្ត
ក្ដីស្រមៃរបស់ឯងឲសម្រេច ចុងក្រោយតាមាននូវ
បំណងមួយ ឯងជួយសម្រេចវាឲតាផង តាចង់ឲឯង
ធ្វើជាប៉ូលីស ដូចជាប៉ារបស់ឯងដែរ ហើយឯងជួយ
រកយុត្តិធម៌ឲប៉ាម៉ាក់របស់ឯងផង ធ្វើជាមនុស្សល្អណា
ចៅ ចៅត្រូវតែចេះអត់ធ្មត់ស៊ូរទ្រាំ.បន្តិចទៀតចៅនិង
មានអ្នកតាមថែរក្សារហើយ ហើយនៅពេលគេម្នាក់
នោះបង្ហាញខ្លួន ចៅនិងលែងឯការទៀតហើយ តា
ត្រូវទៅហើយ...។
ŞİMDİ OKUDUĞUN
រឿង មន្តស្នេហ៍ Aster
Genç Kurgu«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
