ព្រះអាទិត្យចាប់ផ្ដើមអស់រស្មីបន្ដិចម្ដងៗរហូតបាត់ស្រមោលសូន្យឈឹងជំនួសវិញដោយដួងច័ន្ទកំពុងបញ្ចេញពន្លឺចញ្ចែងចញ្ចាំងមកលើផែនពសុធា
តុក តុក តុក សុងហ៑ុនហ៎ាយើងជេគណាឯងបើកទ្វាឲ្យយើងបន្ដិចមក>>ជេគ ព្យាយាមគោះទ្វាខ្លាំងៗគេពិតជាបារម្ភពីសុងហ៑ុនណាស់ព្រោះតាំងពីថ្ងៃមកដល់ថ្មើរនេះហើយសុងហ៑ុនមិនឃើញចេញពីបន្ទប់សោះ ចិត្តសែនបារម្ភចង់ចូលទៅលួងលោម ចិត្តមួយទៀតបារម្ភខ្លាចគេធ្វើអ្វីផ្ដេសផ្ដាស
ស្ងាត់>>
ក្រាក>>ព្រោះតែចិត្តបារម្ភពីមិត្តធ្វើឲ្យជេគរង់ចាំលែងបានក៏បើកទ្វាចូលតែម្ដង
ពុទ្ធោ ហ៑ុន...>>គ្រាន់តែបើកទ្វាចូលដល់ក្នុងភ្លាមគេសែនខ្លោចចិត្តអាណិតសុងហ៑ុនក្រៃលែង រាងតូចសុងហ៑ុនយំរហូតដល់សន្លប់ដេកដួលនៅលើឥតការ៉ូយ៉ាងគួឲ្យអាណិត ទាំងមានដានទឹកភ្នែកដាបជាប់ថ្ពាល់ ភ្នែកហើមស្ពុល
ព្រះអើយហេតុអីក្ដៅខ្លួនម្ល៉េះ?>>ជេគ លើកគ្រាសុងហ៑ុនយកទៅគេងនៅលើពូកតែគេចាប់អារម្មណ៍ថាខ្លួនសុងហ៑ុនក្ដៅដូចរងើកភ្លើង មិនចាំយូជេគប្រញាប់រៀបចំចូលបន្ទប់ទឹកនិងចេញមកវិញជាមួយទឹកនិងកន្សែងសម្រាប់ជូតខ្លួនបញ្ចុះកម្ដៅ
សុំទោស ដែលយើងជួយអីឯងមិនបាន>>ជេគ ជូតបណ្ដើរនិយាយបណ្ដើរ គេសម្លឹងមើលមុខមនុស្សដែលកំពុងសន្លប់មិនដឹងខ្លួន សុងហ៑ុនជាមនុស្សល្អណាស់តែវាសនាសុងហ៑ុនមិនល្អដូចចរិយាមាយាទគេសោះទេវតាពិតជាលេងសើចណាស់ បន្ទាប់ពីរៀបចំជូតខ្លួនហើយជេគរៀបចំទុកដាក់ឲ្យបានរៀបរយហើយចេញពីបន្ទប់សម្ដៅទៅបន្ទប់ខ្លួនដើម្បីរកថ្នាំឲ្យសុងហ៑ុនលេប
ជេគ>>ហ៉ីស៉ឹង ដែលទើបមកពីក្រៅជូនស៑ូហាទៅផ្ទះ គាប់ជួនជួបជេគគេក៏សួទៅកាន់ប្អូនព្រោះឃើញគេកាន់ថ្នាំនៅនឹងដៃ
បាទ?>>ជេគ
ឯងឈឺហ៎េស?>>ហ៉ីស៉ឹង
អត់ទេ>>ជេគ
ចុះថ្នាំនេះជារបស់អ្នកណា?>>ហ៉ីស៉ឹង ចាប់ផ្ដើមមានមន្ទិលក្នុងចិត្ត
YOU ARE READING
កំណត់ត្រាស្នេហ៍ (Complete)
General Fictionស្នេហារវាងអ្នកនិពន្ធនិងតួអង្គប្រលោមលោក។ By: Heli (Ju_wonn)
