ភាគទី១៧: ធ្វើអីដឹងខ្លួនឯង

782 61 4
                                        

ព្រឹកថ្ងៃថ្មី

សុងហ៑ុនបានធ្វើដំណើរយ៉ាងសស្រាក់សស្រានដើម្បីមកសាលាព្រោះថ្ងៃនេះគេគេងខកម៉ោងសំណាងហើយដែលមកទាន់មិនចឹងទេថ្ងៃនឹងមុខជាគ្រូពិន័យមិនខាន គ្រាន់តែចូលមកដល់ខ្លោងទ្វារសាលាភ្លាមគេបានឃើញទិដ្ឋភាពមួយដែលមិនចង់ឃើញទាល់តែសោះ នោះគឺ ក្មេងតូចស៑ូហេកំពុងតែព្យាយាមទៅស្និតស្នាលជាមួយសង្សាររបស់ខ្លួន ហឺយ គួរឲ្យក្នាញ់ណាស់ មួយរយៈនេះនាងតែងតែចូលទៅជិតសង្សារខ្លួនជានិច្ច ពេលខ្លះរកតែគេនិងនាយនៅតែពីរនាក់មិនបាន

ចំណែកស៑ូហេឯណេះនាងដឹង ហើយដឹងច្បាស់ទៀតផងថាសុងហ៑ុនកំពុងមើលមកកាន់ខ្លួន ក៏ធ្វើជាក្រឡាច់ជើងដួលទ្រេតទៅប៉ះនឹងហ៉ីស៉ឹងបំណងចង់ហើយរាងក្រាស់ជួយទ្រប៉ុន្ដែរផ្ទុយទៅវិញហ៉ីស៉ឹងបែរជាមិនជួយហើយថែមទាំងដើរទៅហួសទៀត ស៑ូហេឃើញដូចនេះក៏មិនព្រមចុះចាញ់ឡើងនាងនៅតែដើរតាមរាងក្រាស់ត្រុកៗបន្ដ

សុងហ៑ុនដោយទ្រាំមើលមិនបានក៏សម្រេចចិត្តយកកង់ទុកហើយដើរសម្ដៅទៅថ្នាក់ទាំងអារម្មណ៍មិនសូវល្អ មកដល់ក្នុងថ្នាក់គេមិននិយាយរកជេគសូម្បីមួយម៉ាត់មុខក៏មិនស្រស់ដែលបង្ករជាចម្ងល់ដល់មនុស្សពូកែឆ្ងល់ដូចជាជេគជាខ្លាំង

ន៎ែ កើតស្អីមួយទៀតហើយ?>>ជេគ

កុំនិយាយរកយើង>>សុងហ៑ុន ឱបដៃបែរមុខចេញពីជេគ

វាថីឯងហ៎ាស? ខឹងអ្នកណាមកពីណាមកជះកំហឹងលើយើងនឹងនាងហ៑ុន?>>ជេគ

បងរបស់ឯងនឹង>>សុងហ៑ុន

បើខឹងបងរបស់យើង មិនទៅជះកំហឹងលើគាត់មកជះកំហឹងអីលើយើង?>>ជេគ

មិនដឹង>>សុងហ៑ុន

កុំមកធ្វើចរិកក្មេងតូចជាមួយយើង យើងមិនមែនដូចបងយើងទេ ប្រយ័ត្នស៉ីកណ្ដាប់ដៃ>>ជេគ

ឯងហ៑ានវាយយើងហ៎េស?>>សុងហ៑ុន

ថីមិនហ៑ាន?>>ជេគ

យើងនឹងប្រាប់សង្សារយើង>>សុងហ៑ុន

អ៑ែក ក្រែងថាខឹងគេហីមិចនេះ?>>ជេគ

ពេលនេះផ្អាកខឹងសិន ចាំបន្តិចទៀតខឹងបន្ត>>សុងហ៑ុន ចំណែកជេគឮដូច្នោះហួសចិត្តនឹងមិត្តជាខ្លាំង តាំងពីមានសង្សារមកហ៉ីស៉ឹងថ្នាក់ថ្នមពេកឡើងចេញចរិកក្មេងតូចអស់

កំណត់ត្រាស្នេហ៍ (Complete)Where stories live. Discover now