ភាគទី២០: ត្រូវគ្នា

668 57 3
                                        

តាមពិតទៅ...ឯងស្អាតណាស់ជេយ៉ុន!!>>Jaan

ស្អីរបស់លោកនឹង? ស្រវឹងឡើងឡប់ខួអស់>>ជេយ៉ុន

ខ្ញុំមិនបានឡប់ ខ្ញុំនៅមានស្មារតី ស្រាប៉ុណ្ណឹងធ្វើអ្វីខ្ញុំមិនកើតទេ>>Jaan

បានហើយៗ ឈប់អួតខ្លួនឯងទៅ ខ្ញុំស្រកៀត្រចៀកណាស់>>ជេយ៉ុន ធ្វើជាយកដៃខ្ទប់ត្រចៀក

តែឯងស្អាតមែនណា>>Jaan

ខ្ញុំដឹងថាខ្ញុំស្អាត>>ជេយ៉ុន និយាយទាំងធ្វើកាយវិការ pick me girl

ហាសហា ខ្ញុំនិយាយលេងទេ>>Jaan សើចមួយទំហឹង

ឈប់និយាយជាមួយលោកឯងហើយ ឆឺស...>>ជេយ៉ុន ថាហើយក៏ក្រោកដើរចេញបាត់យ៉ាងលឿនទាំងមិនងាកក្រោយ

អេ ខឹងហើយមែនទេ?>>Jaan ក៏ស្ទុះតាមពីក្រោយ

មិនបានខឹង!!>>ជេយ៉ុន ដើរបណ្ដើរនិយាយបណ្ដើតទាំងមុខក្រញ៉ូវ(ងរខ្ទើត🙄) ចំណែកJaanក៏ចេះតែរត់តាមពីក្រោយត្រុកៗ

Back to Jaywon

កាយស្ដើងតូចកំពុងអង្គុយសំកុកនៅក្នុងសួនយ៉ាងស្រងូតស្រងាត់ ហាក់មានកង្វល់ជាច្រើននៅក្នុងចិត្ត ជារឿយៗរាងតូចតែងតែដកដង្ហើមធំ

ហឺយយ>>ជុងវ៉ុន

ស្ងាត់>>>>

ជុងវ៉ុន>>ជេយ៍ ស្រែកហៅទាំងហត់ដកដង្ហើមសឹងមិនដល់ព្រោះតែប្រញ៉ាប់មករករាងតូច 

ជេយ៍?>>ជុងវ៉ុន ភ្ញាក់ព្រើត

ហេតុអ្វីមកទីនេះ?>>ជុងវ៉ុន

គឺបងJaanជាអ្នកឲ្យបងមករកអូន>>ជេយ៍

ហ៎ា?ចុះឥឡូវនេះគាត់នៅឯណា?>>ជុងវ៉ុន

នៅជាមួយបងហេតុអីសួរកគេ?>>ជេយ៍ មុខម៉ូវភ្លាមៗគេនៅឡើងជ្រងោរទៅសួរកអ្នកផ្សេង

មិនមែនគេ!! តែគាត់ជាគូដណ្តឹងខ្ញុំ>>ជុងវ៉ុន ស្រែកគំហក

បងយល់ហើយ...>>ជេយ៍ គេហាក់មានអារម្មណ៍អន់ចិត្តជាខ្លាំងនឹងពាក្យសម្ដីរាងតូច គេបម្រុងនឹងដើរចេញទៅហើយ តែមានសម្លេងតូចបន្លឺឡើង

ចង់ទៅណា?>>ជុងវ៉ុន

ទៅវិញ>>ជេយ៍ ឆ្លើយបែបខ្សោយៗ

កំណត់ត្រាស្នេហ៍ (Complete)Where stories live. Discover now