រយៈពេលដ៏សែនPinkរបស់គ្រូនិងសិស្សក៏បានបញ្ចប់ប្រកបដោយការចង់ស្ទះខ្យល់ម្ដងៗពេលវេលាពិតជាដើរលឿនឥតបង្អង់រង់ចាំអ្នកណាម្នាក់សោះឡើយ
ដើមសប្តាហ៍បានចូលមកដល់បន្ទាប់ពីសិស្សានុសិស្សគ្រប់រូបបានសម្រាករយះពេល2ថ្ងៃមក
+ពេលព្រឹក
រាងតូចជុងវ៉ុនបានរៀបចំសម្អាតខ្លួនព្រមទាំងស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវដើម្បីរ៉ូតរះទៅសាលាព្រោះជិតដល់ម៉ោងទៅហើយ តាំងពីពេលគេទៅសាលាតែម្នាក់ឯងមកគេមិនដែលទៅរៀនលឿនទេ អស់រយះពេលច្រើនថ្ងៃហើយដែលគេពុំបានទៅរកជេយ៍ គេក៏មិនពិបាកក្រោកពីព្រឹកទៅចាំគេទៀតដែរ ហើយក៏មិនពិបាកតាមតោងគេស្អិតដូចមុនដែរ
ជុងវ៉ុនកូនមិនញាំអាហារពេលព្រឹកទេហ៎េស?>>អ្នកស្រីយ៉ាង
អត់ទេម៉ាក់ ខ្ញុំប្រញាប់ជិតដល់ម៉ោងហើយ>>ជុងវ៉ុន
អ៉ឹម ធ្វើដំណើរដោយសុវត្ថិភាពណា>>អ្នកស្រីយ៉ាង
បាទ ម៉ាក់>>ជុងវ៉ុនថាហើយក៏ដើរសម្ដៅទៅរកឡានដែលមានតៃកុងចាំស្រាប់ បន្ទាប់មកពួកគេក៏ធ្វើដំណើរទៅកាន់សាលារៀន គ្រាន់តែមកដល់សាលាភ្លាមគេក៏ចុះពីលើឡានយ៉ាងលឿនព្រះអើយគេចូលរៀនឡើងស្ងាត់សាលាអស់ហើយ ប៉ុន្តែនៅពេលគេដើរកាត់អគារដែលទំនេរចោលស្រាប់តែឮសម្លេងអ្វីក៏មិនដឹងល្វើយៗពីគន្លៀតអគារ ដោយការពូកែឆ្ងល់របស់គេ ជុងវ៉ុនក៏បានដើរសម្ដៅទៅទីនោះលបៗ ប៉ុន្តែអ្វីដែលនឹកស្មានពុំដល់នោះគឺ សុងហ៑ុនកំពុងអង្គុយលត់ជង្គង់ដោយមានក្រុម
របស់ស៑ូហេកំពុងតែធ្វើបាបនិងនិយាយពាក្យសម្ដីមើលងាយទៅកាន់សុងហ៑ុន
ជុងវ៉ុនបានត្រឹមលួចមើលប៉ុណ្ណោះគេមិនហ៑ានទៅជួយទេព្រោះគេតែម្នាក់ឯង
ស៑ូហេបានយកការហ្វេរដែលសុងហ៑ុនទិញឲ្យចាក់លើដៃរាងតូចសុងហ៑ុនទាំងដែលកាហ្វេនោះកំពុងនៅក្ដៅព្រមទាំងជាន់លើដៃតូចទៀតផង ដៃរបស់សុងហ៑ុនចាប់ផ្ដើមក្រហមដូចរងើកភ្លើង រាងតូចសុងហ៑ុនបានត្រឹមខាំមាត់សម្រក់ទឹកភ្នែក
នៅជាមេរៀនដែលឯងធ្វើខុសបញ្ជាយើង>>ស៑ូហេ មុននេះគេបានប្រើឲ្យរាងតូចទិញកាហ្វេទឹកកកតែរាងតូចបែជាច្រឡំទិញកាហ្វេរក្ដៅឲ្យនាងទៅវិញឃើញលទ្ធផលទេ?
YOU ARE READING
កំណត់ត្រាស្នេហ៍ (Complete)
General Fictionស្នេហារវាងអ្នកនិពន្ធនិងតួអង្គប្រលោមលោក។ By: Heli (Ju_wonn)
