ភាគទី៩: មិនយល់អារម្មណ៍

842 65 2
                                        

+ពេលយប់

ហ៉ីស៉ឹងក្រោយពេលជូនសុងហ៑ុនទៅផ្ទះហើយគេក៏ត្រឡប់មកផ្ទះវិញជាធម្មតា គ្រាន់តែចូលមកដល់ភ្លាមក៏ទទួលបានពាក្យស្វាគមន៍ពីសំណាក់ប្អូនប្រុសបណ្ដូលចិត្ត

បងប្រុស...>>ជេគ ស្រែកយ៉ាងឮ

ហ៎ាស មានរឿងអី ឯងស្រែកអីក៏ស្រែកម្ល៉េះ>>ហ៉ីស៉ឹង

បងដឹងទេថាថ្ងៃនេះសុងហ៑ុនជួបរឿងអីខ្លះ?>>ជេគ

គេមានបញ្ហាអីមែនទេ?>>ហ៉ីស៉ឹងគ្រាន់តែឮឈ្មោះសុងហ៑ុនភ្លាមក៏តបទៅវិញយ៉ាងលឿន

គឺនាង ស៑ូហេ នោះធ្វើបាបគេ ថែមទាំងយកទឹកចាក់លើសៀវភៅសុងហ៑ុនធ្វើឲ្យសុងហ៑ុនអត់ពិន្ទុទៀត>>ជេគ

តែបងកុំភ័យអីខ្ញុំបានប្រដៅនាងនោះហើយៗ>>ជេគនិយាយទាំងពើងទ្រូង

ហេតុអ្វីសុងហ៑ុនមិននិយាយអ្វីប្រាប់បង?>>ហ៉ីស៉ឹង

ហឺយយ បងឯងនេះចាំបាច់តែគេប្រាប់ហ៎េស ចរិកចឹងសោះមិនគួណាសុងហ៑ុនស្រឡាញ់កើតដែរ>>ជេគ និយាយខ្សឹបៗនៅប្រយោគខាងចុង

ឯងនិយាយអី?>>ហ៉ីស៉ឹង

គ្មានទេ មិនបាននិយាយអីទេ>>ជេគ

បងប្រុស បងស្រលាញ់សុងហ៑ុនទេ?>>ជេគ

ហេតុអ្វីសួបែបនេះ?>>ហ៉ីស៉ឹង

ខ្ញុំគ្រាន់តែចង់ដឹង បើបងស្រលាញ់គេ សូមបងថែរក្សាគេផង ប្រយ័ត្នបាត់បង់មនុស្សល្អ>>ជេគ

ឯងនិយាយពីអី?>>ហ៉ីស៉ឹង

ខ្ញុំមិនចង់ឲ្យគេ ដូចជាម្នាក់ស្រីដែលត្រូវស៑ូហេធ្វើបាបរហូតដល់ធ្វើអត្តឃាតទេ>>ជេគ

តែបើបងមិនស្រឡាញ់គេទេ បងកុំផ្ដល់ក្ដីសង្ឃឹមឲ្យគេពេកអី ព្រោះសុងហ៑ុនជួបរឿងឈឺចាប់ច្រើនមកហើយ កុំធ្វើឲ្យគេកាន់តែឈឺចាប់អី ខ្ញុំអាណិតមនុស្សល្អដូចជាគេណាស់>>ជេគ

អ៉ឹម>>ហ៉ីស៉ឹង មិនដឹងថាគួតបបែបណានោះទេ ព្រោះខ្លួនគេផ្ទាល់ក៏មិនដឹងដែរថាតើគេស្រឡាញ់រាងតូចឬអត់ដែរគេដឹងត្រឹមថាគេមិនមែនចង់នៅក្បែរសុងហ៑ុនដោយសារ បេសកកម្មអីទេគឺគេមានអារម្មណ៍ថាអាណិតក្មេងម្នាក់នោះខ្លាំងណាស់គេចង់នៅក្បែរលួងលោម លើកទឹកចិត្ត និងធ្វើជាខ្នងបង្អែកដើម្បីឲ្យគេធូរស្បើយ តែតាមរយះទង្វើររបស់គេតើហួសហេតុពេកមែនទេ?គេកំពុងផ្ដល់ក្ដីសង្ឃឹមឲ្យអ្នកដទៃទាំងដែលខ្លួនមិនដឹងថាស្រឡាញ់គេឬអត់ផង បើដូច្នេះមែនគេកំពុងតែធ្វើបាបចិត្តក្មេងដ៏ស្លូតត្រង់ម្នាក់មែនទេ?

កំណត់ត្រាស្នេហ៍ (Complete)Where stories live. Discover now