ហ៉ីស៉ឹង>>សុងហ៑ុន សម្រេចចិត្តថាហៅរាងក្រាស់តែម្ដងព្រមទាំងចាប់ដៃគេជាប់ដើម្បីឃាត់ដំណើរ ព្រោះគេពិតជាតឹងទ្រូងណាស់ប៉ុន្មានថ្ងៃនេះ
ហ៉ឹម អូនមានអ្វីមែនទេ?>>ហ៉ីស៉ឹង
គ្មានទេ!! បងសម្រាកចុះ>>សុងហ៑ុនថាហើយ រាងក្រាស់គ្រាន់តែងក់ក្បាលយល់ស្របបន្ដិចហើយដើរទៅបាត់ រាងតូចតាមមើលដំណើរគេទាំងកែវភ្នែកសោកសៅ
+ពេលវេលាអាហារពេលល្ងាចបានចូលមកដល់អ្នកទាំង5កំពុងទទួលទានអាហារយ៉ាងមានក្ដីសុខដោយមានអ្នកបម្រើឈរហែរហមចាំបម្រើ
ហ៉ីស៉ឹងហ៎ា ថ្ងៃស្អែកកូនទំនេរទេ?>>អ្នកស្រីលី
អត់ទេអ្នកម៉ាក់ ខ្ញុំជាប់ប្រជុំ>>ហ៉ីស៉ឹង
អរ ម៉ាក់ស្មានថាឯងទំនេរទេតើ>>អ្នកស្រីលី
ម៉ាក់មានការអ្វីឬ?>>ហ៉ីស៉ឹង
គឺម៉ាក់ចង់ឲ្យឯងនាំស៑ូហាដើរលេងខ្លះនឹងណានឹងអាលបានយល់ចិត្តគ្នា តែបើឯងមិនទំនេរក៏មិនអីដែរ>>អ្នកស្រីលី ហ៉ីស៉ឹងឮដូច្នេះក៏ក្រលេកមើលសុងហ៑ុនភ្លាមៗប៉ុន្ដែសុងហ៑ុនមើលទៅហាក់គ្មានប្រតិកម្មអ្វីសោះ
បាទ>>ហ៉ីស៉ឹង
.................................
តុក តុក បងប្រុស>>ជេគ គោះទ្វាបន្ទប់ហ៉ីស៉ឹង
ក្រាក ឯងមានការអ្វីទាំងយប់នឹងជេគ?>>ហ៉ីស៉ឹង
ហឺយ ឲ្យខ្ញុំចូលក្នុងសិនមក>>ជេគ ថាហើយហ៉ីស៉ឹងក៏បើកផ្លូវឲ្យប្អូនដើរចូលក្នុង
មានការអ្វីនិយាយមក>>ហ៉ីស៉ឹង
ល្ងាចមិញម៉ាក់និយាយពីអ្វី?>>ជេគ
បងគិតថាឯងមិនមែនមិនយល់ទេ>>ហ៉ីស៉ឹង
នេះកុំប្រាប់ថាបងត្រូវរៀបការជាមួយ កាង ស៑ូហា ណា?>>ជេគ ភ្ញាក់បន្ដិច
ត្រូវហើយ>>ហ៉ីស៉ឹង ឆ្លើយទាំងពិបាកក្នុងចិត្តអារម្មណ៍គេពេលនៅវិលវល់អស់ហើយ
ចុះសុងហ៑ុន?>>ជេគ
បងមិនដឹងត្រូវធ្វើបែបណាទេជេគ បងស្រលាញ់សុងហ៑ុនតែបងក៏មិនអាចបដិសេធជាមួយប៉ាម៉ាក់បាន បងមិនចង់ឲ្យគាត់ខកសង្ឃឹមលើបងទេ>>ហ៉ីស៉ឹង
YOU ARE READING
កំណត់ត្រាស្នេហ៍ (Complete)
General Fictionស្នេហារវាងអ្នកនិពន្ធនិងតួអង្គប្រលោមលោក។ By: Heli (Ju_wonn)
